អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
jQuery Carousel

វគ្គបណ្តុះបណ្តាលស្តីពី អនាម័យទឹកស្អាតក្នុងគ្រាអាសន្ននៅខេត្តព្រៃវែង


នៅព្រឹកថ្ងៃទី ២៣ ខែសីហា ឆ្នាំ ២០១៧ សាខាកាកបាទក្រហម កម្ពុជា​ ខេត្តព្រៃវែង​ បានសហការ​ ជាមួយកាកបាទក្រហម​កម្ពុជា​ បើកវគ្គ​បណ្តុះបណ្តាល​ស្តីពី ​អនាម័យ​ទឹកស្អាត​ក្នុងគ្រាអាសន្ន ​ស្ថិតក្រោម​អធិបតីភាព​ ឯកឧត្តម​ឧកញ៉ា សុខ ផេង អនុប្រធាន​អចិន្ត្រៃយ៍​គណៈកម្មាធិការ​សាខា​ តំណាង​ឯកឧត្តម ​ជា សុមេធី ​ប្រធាន​គណៈកម្មាធិការ​សាខា​ ដល់ជន​បង្គោល ​និងអ្នក​ស្ម័គ្រចិត្ត​ភូមិ មកពី​ស្រុក ចំនួន៣ ​គឺស្រុកពាមរក៍ ​ស្រុកពាមជរ​ និងស្រុកកំពង់ត្របែក ដែលមាន​រយះពេល ២ថ្ងៃ ចាប់ពីថ្ងៃទី ២៣ ដល់ ថ្ងៃទី ២៤ ខែសីហា ឆ្នាំ ២០១៧ មានសិក្ខាកាម​ចូលរួម ​សរុប ចំនួន ៣២នាក់ ស្រី ១២នាក់។

 

គោលបំណង​នៃវគ្គ: គឺដើម្បីរួ​មចំណែក​លើកកម្ពស់​សុខភាព ប្រជាជន​ក្នុងសហគមន៍ ​តាមរយៈការ​ពង្រឹងសមត្ថភាព​មន្ត្រី ​និងអ្នកស្ម័គ្រចិត្ត​កាកបាទក្រហមកម្ពុជា ​ដើម្បីឆ្លើយតប​នៅ​ពេលមាន​គ្រោះមហន្តរាយ និងត្រៀមបង្ការ​លក្ខណៈ ក្នុងការផ្តល់​សេវាកម្ម​ផ្នែកអនាម័យ​ទឹកស្អាត​ក្នុងគ្រាអាសន្ន សហការ​ជាមួយ​ សហព័ន្ធអន្តរជាតិ(IFRC/JRCS)។

 

ក្នុងឱកាសនោះ ឯកឧត្តម​ បានធ្វើការផ្តាំផ្ញើ​ដល់សិក្ខាកាម​ទាំងអស់​ ត្រូវខិតខំ​យកចិត្តទុកដាក់​រៀនសូត្រ ​អោយបាន​ល្អ ដើម្បីយក​ចំណេះដឹង​ដែលទទួល​បាននា​ពេលនេះ​ទៅអនុវត្ត​ក្នុងសហគមន៍ ​និងតំបន់​គោលដៅ​នៃគម្រោង​អោយទទួល​បានជោគជ័យ។