អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
jQuery Carousel

ប្រជាពលរដ្ឋក្រីក្រ កុមារកំព្រា ជនពិការ និងចាស់ជរានៅខេត្តព្រះវិហារទទួលអំណោយពីកក្រក


កក្រក ៖ កាកបាទក្រហម​កម្ពុជា​ ដែលមាន​ សម្ដេចកិត្តិ​ព្រឹទ្ធបណ្ឌិត​ ប៊ុន រ៉ានី ​ហ៊ុនសែន​ ជាប្រធាន​ បានផ្ដល់​អំណោយ​មនុស្សធម៌ ​ដល់ប្រជាជ​នពលរដ្ឋ​ចំនួន ៥២០ គ្រួសារ​ ដែលបាន​រងផល​ប៉ះពាល់​ដោយសារ​ជំនន់ទឹកភ្លៀង​កាលពីគ្រា​កន្លងមក ព្រមទាំង​ប្រជាពលរដ្ឋ​ក្រីក្រ កុមារកំព្រា ជនពិការ និងចាស់ជរា​រស់នៅក្នុងស្រុក-ក្រុងទាំង៧ នៃខេត្តព្រះវិហារ រួមមាន ស្រុកត្បែង​មានជ័យ ស្រុកឆែប ស្រុកគូនលែន ស្រុកជាំក្សាន្ដ ស្រុករវៀង ស្រុកជ័យសែន និងក្រុងព្រះវិហារ ។

 

នៅថ្ងៃទី ២២ ខែសីហា ឆ្នាំ២០១៧ នេះ ឯកឧត្តម យូ ឡាណា អគ្គលេខាធិការ​រងទី ២ កាកបាទក្រហមកម្ពុជា និងមានការ​អញ្ជើញ​ចូលរួមពី​ លោកជំទាវ ចឹក ហេង ប្រធានគណៈកម្មាធិការសាខា និងលោក លោកស្រី ដែលជាសមាជិក សមាជិកា សាខានិង​អនុសាខា​កាកបាទក្រហម​កម្ពុជា ខេត្តព្រះវិហារ បានចុះសួរសុខទុក្ខ សំណេះ​សំណាល និងចែកអំណោយ​មនុស្សធម៌ ដល់​ប្រជាពលរដ្ឋ​ចំនួន ២៥២​គ្រួសារ នៅ ៤ទីតាំង ដូចខាងក្រោម៖


១/ស្នាក់ការសាខា​កាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ​ សម្រាប់​ប្រជាពលរដ្ឋ​រស់នៅក្នុង​ក្រុងព្រះវិហារ និងស្រុកត្បែងមានជ័យ ចំនួន ១២០គ្រួសារ
២/ បរិវេណអនុវិទ្យាល័យឆែប សម្រាប់ប្រជាពលរដ្ឋ​រស់នៅក្នុងស្រុកឆែប ចំនួន ៦០គ្រួសារ
៣/ បរិវេណវត្តឧត្តរគិរី ទួលអណ្ដែត ស្ថិតនៅក្នុងឃុំថ្មី ស្រុកគូលែន សម្រាប់​ប្រជាពលរដ្ឋ​រស់នៅក្នុងឃុំថ្មី ចំនួន ៣៨គ្រួសារ
៤/ បរិវេណ​វត្តអនោមាគិរី ស្ថិតនៅក្នុង​ឃុំភ្នំពេញ ស្រុកគូលែន សម្រាប់​ប្រជាពលរដ្ឋ​រស់នៅក្នុងឃុំភ្នំពេញ ចំនួន ៣៤គ្រួសារ។

 

ក្នុងឱកាសសំណេះសំណាលនោះ ឯកឧត្តម អគ្គលេខាធិការរងទី ២ បានពាំនាំសេចក្ដី​ផ្តាំផ្ញើការសួរសុខទុក្ខ និងសេចក្ដីនឹករលឹក របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធាន ជូនចំពោះ​ប្រជាពលរដ្ឋ​ដែលមកទទួលអំណោយថ្ងៃនេះ ព្រមទាំងបានផ្ដល់នូវសារមួយចំនួនរួមមាន៖
១- សូមយកចិត្តទុកដាក់ត្រៀម​បង្ការជានិច្ចនូវគ្រោះធម្មជាតិផ្សេងៗដែលអាចកើត​ឡើងក្នុងសហគមន៍។ 
២- សូមស្រ្តីដែលមានផ្ទៃពោះ ទៅពិនិត្យសុខភាព​ឱ្យបានទៀងទាត់​តាមការណែនាំរបស់គ្រូពេទ្យ។
៣- សូម​យកចិត្តទុកដាក់​ថែរក្សាសុខភាពឱ្យ​បានល្អប្រសើរ ដោយសម្អាត​បរិស្ថានជុំវិញផ្ទះ ពិសារទឹកឆ្អិន ទម្លាប់ឱ្យកូនគេង​ក្នុងមុង​ជានិច្ចបង្កា​មូសខ្លាខាំ។
៤- ត្រូវប្រុងប្រយ័ត្នកុំឱ្យចាញ់បោក​មេខ្យល់ដែល​នាំពលករទៅ​ធ្វើការនៅ​ប្រទេសក្រៅ​ដោយខុសច្បាប់។
៥- ត្រូវពាក់មួកសុវត្ថិភាព​រាល់ពេលបើកបរ កុំបើកបរក្រោមឥទ្ធិពលនៃ​គ្រឿងស្រវឹង និងត្រូវ​គោរពច្បាប់ចរាចរណ៍​ឱ្យបានជាប់លាប់។