អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
jQuery Carousel

ពិធីប្រគល់អណ្ដូងទឹកបំពាក់ស្នប់រវៃជូនដល់ប្រជាពលរដ្ឋនៅសហគមន៍ ភូមិយាងទេស ខេត្តសៀមរាប


សាខាកក្រកខេត្តសៀមរាប៖ នៅព្រឹក​ថ្ងៃទី ២២ ខែសីហា​ ឆ្នាំ២០១៧ ​លោកជំទាវ​ គួយ ណាលីន​ អនុប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហម​កម្ពុជា ខេត្តសៀមរាប​ និងសហការី​ បានអញ្ជើញ​ចុះជួបសំណេះសំណាល​សួរសុខទុក្ខ​ និងប្រគល់​អណ្ដូង​ទឹកបំពាក់​ស្នប់រវៃ​ចំនួន២ ជូនដល់​ប្រជាពលរដ្ឋ​នៅសហគមន៍ ​ភូមិយាងទេស ​ឃុំខ្ចាស់ ស្រុកសូទ្រនិគម​ ខេត្តសៀមរាប ។

 

មានប្រសាសន៍​នាឱកាសនោះ លោកជំទាវ គួយ ណាលីន ​បានពាំនាំ​នូវការផ្ដាំ​ផ្ញើសួរសុខ​ទុក្ខពី​សំណាក់​សម្ដេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហម​កម្ពុជា ​ដែលតែង​តែយកចិត្ត​ទុកដាក់គិត​គូចំ​ពោះប្រជាពលរដ្ឋ​គ្រប់រូប មិន​ប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ​ឬនិន្នាការ​នយោបាយណា​មួយឡើយ ពិសេស​គឺបញ្ហា​សុខភាព​សហគមន៍ ក៏ដូចជា​សុខភាព​បងប្អូន​ប្រជាពលរដ្ឋជា​ស្ត្រីមានកូនតូច ទីទ័លក្រ ។ លោកជំទាវ​បាន​បញ្ជាក់ថា ការប្រគល់​នាពេលនេះ ជាអណ្ដូង​ទឹកបំពាក់​ស្នប់រវៃទី២២ និងទី២៣​ហើយ ក្នុងអណត្តិទី៤ នៃគណៈកម្មាធិការ​សាខាកាកបាទក្រហម​កម្ពុជា ​ខេត្តសៀមរាប​ ហេតុនេះ​សូមបងប្អូន​ប្រជាពលរដ្ឋ​ជួយថែរក្សា​ឱ្យបានល្អ ដើម្បីបាន​ទឹកស្អាតប្រើប្រាស់​តរៀងទៅ។

 

ចំពោះប្រជាពលរដ្ឋ​ដែលចូលរួម​ម្នាក់ៗទទួលបាន សារុង១ និងថវិកាមួយ​ចំនួនផងដែរ៕