អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន

ពិធីបិទ វគ្គបណ្តុះបណ្តាល ស្តីពី “គន្លឹះដើម្បីភាពជោគជ័យ និងភាពជាអ្នកដឹកនាំ


កក្រក៖ នាព្រឹក​ថ្ងៃទី ​២៨ ខែកក្កដា ឆ្នាំ២០១៧ លោកជំទាវ ​ពុំ ចន្ទីនី​ អគ្គលេខាធិការ​បានអញ្ជើញ​ជាអធិបតីភាព​ក្នុង​ពិធីបិទ ​វគ្គបណ្តុះបណ្តាល​ ស្តីពី “គន្លឹះ​ដើម្បីភាព​ជោគជ័យ ​និងភាពជា​អ្នកដឹកនាំ”​ ដែលមានរយៈពេល ៤ថ្ងៃ គឺចាប់ពីថ្ងៃទី ២៥ ដល់ ២៨ ខែកក្កដា ឆ្នាំ២០១៧ ដែលមានអ្នកចូលរួមជាមន្ត្រីទីស្នាក់ការកណ្តាល​ និងមន្ត្រី អ្នកស្ម័គ្រចិត្ត សាខា​រាជធានី​ភ្នំពេញ សរុបចំនួន ៧២នាក់។

ក្នុងឱកាស​នោះដែរ លោកជំទាវ​អគ្គលេខាធិការ​ កាកបាទក្រហម​កម្ពុជា សូមថ្លែង​អំណរគុណ ​លោកគ្រូ Cristopher Lee និងក្រុមការងារ​ដែលបាន​យកចិត្តទុក​ដាក់បង្រៀន ​ដល់មន្ត្រី​ អ្នក​ស្ម័គ្រចិត្ត​ ហើយ​វគ្គនេះ “គន្លឹះដើម្បី​ភាពជោគជ័យ​ និងភាពជា​អ្នកដឹកនាំ” (Operacy) ផ្តល់នៅ​គោលគំនិត​ឲ្យយើង​គ្រប់គ្នា ៖
- មនុស្សយើងកើតមកដើម្បីជោគជ័យ មិនបរាជ័យទេ
- បណ្តុះ​គំនិត​វិជ្ជមាន ដើម្បី​ទទួលជោគជ័យ
- គ្មាននរណាម្នាក់​កើតមក​គ្មានកំហុស​ទេ តែយើង​មិនត្រូវ​ធ្វើនូវកំហុស​ដដែលៗ ហើយ​កំហុស គឺជាបទពិសោធន៍
- សត្រូវរបស់​ភាពជោគជ័យ​នោះ គឺភាពភ័យ​ខ្លាចហើយ​ វគ្គ​បណ្តុះបណ្តាល​នេះ “គន្លឹះ​ដើម្បីភាព​ជោគជ័យ និង​ភាពជា​អ្នកដឹកនាំ” (Operacy) និយាយថា បើចង់​ជោគជ័យ​ត្រូវប្រកាន់​គោលការណ៍ ៥ នោះគឺ៖ ការផ្លាស់ប្តូរ, គោរពនូវភាព​ផ្សេងៗគ្នា, ការរួម​បញ្ចូលគ្នា, ការត្រួត​បញ្ជា​ខ្លួនឯង និងភាព​រីករាលដាល។