អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
jQuery Carousel

ប្រជាពលរដ្ឋចាស់ជរា និងក្រីក្រខ្វះខាតស្បៀង ទទួលអំណោយមនុស្សធម៌ពីសាខាខេត្ត


សាខាកក្រក ខេត្តព្រះសីហនុ ៖ រសៀល​ថ្ងៃទី​ ១៩​ ខែកក្កដា ​ឆ្នាំ២០១៧​ ឯកឧត្តម​ យន្ត មីន​ ប្រធានកិត្តិយស ​សាខា​កាកបាទក្រហម​កម្ពុជា ខេត្តព្រះសីហនុ ​រួមដំណើរ​ដោយ ​សមាជិក​គណៈកម្មាធិការ​សាខា ​មន្ត្រីសាខា ​អនុសាខា ​បាន​អញ្ជើញ​ចុះសួរសុខទុក្ខ ​និងនាំយក​អំណោយ​មនុស្សធម៌​ ជូនដល់​ប្រជាពលរដ្ឋ​រងគ្រោះដោយសារ​ខ្យល់ព្យុះ ​និងខ្យល់កន្រ្ទាក់​ចំនួន ៧៥ គ្រួសារ មកពី​បួន​សង្កាត់ ក្នុង​ក្រុងព្រះសីហនុ ​នៅសាលា​ក្រុងព្រះ​សីហនុ ។

 

ក្នុងឱកាស​នោះដែរ ​ឯកឧត្តម​ប្រធាន​ បានពាំនាំ​នូវប្រសាសន៍ផ្ដាំ​ផ្ញើសួរសុខទុក្ខ​និងក្ដីនឹក​រលឹកពី​សំណាក់​សម្ដេច​កិត្តិព្រឹទ្ធបណ្ឌិ​ត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហម​កម្ពុជា​ ដែលជានិច្ចកាល ​សម្ដេច​តែងតែ​គិតគូសុខទុក្ខ​ប្រជាពលរដ្ឋ​ក្រីក្រ​មានទុក្ខលំបាក​ ជនរងគ្រោះ​ ជនងាយ​រងគ្រោះ​ ដោយមិន​ប្រកាន់​រើសអើង ​វណ្ណៈ ជាតិសាសន៍ ពណ៍សម្បុរ ឬនិន្នាការ​នយោបាយ​អ្វីឡើយ។ ឯកឧត្តម​សូមឲ្យប្រជាពលរដ្ឋ​ត្រូវចេះការពារ​នៅពេលមាន​គ្រោះមហន្តរាយ​កើតឡើង និងថែរក្សា អនាម័យ សុខភាព​ឲ្យបានល្អ។

 

អំណោយ​ដែលផ្ដល់​ជូនក្នុង​មួយគ្រួសារ​រួមមាន៖ អង្ករ ២៥ គីឡូ មី ១កេះ ត្រីខ ១០កំប៉ុង តង់មួយ កន្ទេល ១ ឃីត ១(ក្រម៉ា១ សារ៉ុង១ មុង១ និងភួយ១) និងថវិកា​មួយចំនួន ។ រីឯ​ប្រជាពលរដ្ឋ ​២គ្រួសារ​រងគ្រោះធ្ងន់ធ្ងរ​ជាងគេ ឯកឧត្តម​បានបន្ថែម​ថវិកាមួយ​ចំនួនទៀត។