អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
jQuery Carousel

ប្រជាពលរដ្ឋចាស់ជរា និងក្រីក្រខ្វះខាតស្បៀង ទទួលអំណោយមនុស្សធម៌ពីសាខាខេត្ត


សាខាកក្រកខេត្តបាត់ដំបង ៖ ​នាព្រឹក​ថ្ងៃទី ​២០​ខែកក្កដា​ ឆ្នាំ២០១៧​ ឯកឧត្តម​ ប៊ុត គឹមស៊ាន​ ប្រធាន​គណៈកម្មាធិការ​សាខា​ខេត្ត​បាត់ដំបង ​និង​សហការី ​បាន​ចុះ​សួរសុខទុក្ខ​ និងនាំ​យក​អំណោយ​មនុស្សធម៌​របស់សាខា​ជូនដល់​គ្រួសារ​ប្រជាពលរដ្ឋ​ចាស់ជរា ​និងក្រីក្រ​ខ្វះខាត​ស្បៀង ​ចំនួន២គ្រួសារ​រស់នៅភូមិ​បោះពោធិ៍ ឃុំ​អូរដំបង១ ស្រុកសង្កែរ​ខេត្តបាត់ដំបង ។​

 

ក្នុងឱកាស​នោះដែរ ​ឯកឧត្តម​ បានពាំនាំ​មកនូវ​ប្រសាសន៍​ផ្ដាំផ្ញើសាក​សួរសុខទុក្ខ​និង​ក្ដីនឹករលឹក​ពីសំណាក់ ​សម្ដេច​កិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហម​កម្ពុជា ​ដែលជានិច្ចកាល​ សម្ដេច​តែងតែ​គិតគូ​សុខទុក្ខ​បងប្អូន​ប្រជាពលរដ្ឋ​ក្រីក្រ ​ដែលមាន​ទុក្ខលំបាក​ ជនរងគ្រោះ ​ជនងាយរងគ្រោះ ​គ្រប់ប្រភេទ​ដោយមិន​ប្រកាន់រើស​អើងវណ្ណៈ ​ជាតិសាសន៍ ​ពណ៍សម្បុរ​ ឬនិន្នាការ​នយោបាយអ្វីឡើយ​ ហើយសូម​បងប្អូនប្រជាពលរដ្ឋ​ទាំងអស់​ មេត្តា​ខិតខំ​ថែរក្សា​សុខភាព​ឲ្យបានល្អ​ សម្អាត​បរិស្ថាន​ជុំវិញផ្ទះ ​មានអនាម័យ​ក្នុងការរស់នៅ ដោយប្រកាន់​ខ្ជាប់នូវ​ ហូបស្អាត ផឹកស្អាត និងរស់​នៅស្អាត។

 

អំណោយ​ដែលបាន​ផ្ដល់ជូន​រួមមាន ​៖ អង្ករ ៥០គីឡូក្រាម ត្រីខ ១០កំប៉ុង ភូយ១ ក្រមា១ មី ១កេស ទឹកបរិសុទ្ធវីឃែរ​១កេស ទឹកត្រី១យូ ទឹកស៊ីវ​១យូ និង គ្រឿង​ឧបភោគ​បរិភោគ ​សម្ភារៈប្រើប្រាស់​ ​មួយចំនួននិងថវិកា​ចំនួន​៥ម៉ឺនរៀលផងដែរ៕

បញ្ជាក់៖ ​គ្រឿងឧបភោគ​បរិភោគ ​សម្ភារៈ​ប្រើប្រាស់​ មួយចំនួន​ជាអំណោយ​ព្រះអនុគុណ​ស្រុកបវេល​តាមរយៈ​សាខាខេត្ត​។