អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
ដំណឹងសួរកបង-ប្អូន

ដំណឹងសួរកបង-ប្អូន

កាកបាទក្រហមកម្ពុជា បានទទួលពាក្យសុំស្រាវជ្រាវរកគ្រួសារ ដែលមានខ្លឹមសារដូចខាងក្រោម៖

នាងខ្ញុំឈ្មោះ សូត្រ ពៅ ភេទស្រី អាយុ ៤៨ឆ្នាំ សូមសួររកបងស្រីបងបង្កើតឈ្មោះ សូត្រ សើ ហៅ រី អាយុ ៥៧ ឆ្នាំ មុខរបរមុនបែក សិល្បៈតំបន់ មានឪពុកឈ្មោះ ស៊ុប សូត្រ ម្តាយឈ្មោះ គុច យ៉ាន មានបងប្អូនចំនួន៩នាក់ ដែលមានរាយនាមដូចខាងក្រោម៖

១. ឈ្មោះ សូត្រ សន ភេទ ស្រី អាយុ៦៩ឆ្នាំ ស្លាប់,

២. ឈ្មោះ សូត្រ ហុង ភេទស្រី អាយុ ៦៦ ឆ្នាំ

៣. ឈ្មោះ សូត្រ សូយ ភេទស្រី អាយុ ៥៩ឆ្នាំ (រស់)

៤.ឈ្មោះ សូត្រ សើ ភេទស្រី អាយុ៥៧ឆ្នាំ(បាត់ខ្លូន)

៥. ឈ្មោះ សូត្រ បូ ភេទប្រុស អាយុ៥៦ឆ្នាំ (រស់)

៦.ឈ្មោះសូត្រ ស៊ីម ភេទស្រី អាយុ ៥៦ឆ្នាំ (រស់)

៧.ឈ្មោះ សូត្រ សឹម ភេទស្រី អាយុ ៤៩ឆ្នាំ (រស់)

៨.ឈ្មោះសូត្រ ពៅ អាយុ ៤៨ឆ្នាំ (រស់)

៩.ឈ្មោះសូត្រ ប៊ន ភេទប្រុស អាយុ៤២ឆ្នាំ(ស្លាប់)

ទីកន្លែងកំណើត ភូមិត្រពាំងក្តុល ឃុំត្រាចទង់ ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ អាស័យដ្ឋានចុងក្រោយ រស់នៅភូមិអន្លង់ជ្រែ ឃុំ ប្រាំបីមុំ ស្រុកថ្ពង់ ខេត្តកំពង់ស្ពឺ។ កាលពីឆ្នាំ 1979 ខ្មែរក្រហមបានជម្លៀស​គាត់ឡើងភ្នំ មានគេឃើញគាត់ហើមជើងនៅលើភ្នំ ចុះមកវិញជាមួយគេមិនរួច ហើយបាត់ដំណឹង​តាំងពីពេលនោះមក។ សព្វថ្ងៃមិនដឹងរស់នៅទីណា បើបងប្អូនណា​បានស្គាល់រឺមានដំណឹង​ពីបុគ្គល​ត្រូវរកសូមមេត្តា ជួយផ្តល់​ដំណឹងដល់ទីស្នាក់ការកាកបាទក្រហមកម្ពុជា នៅតាម ខេត្ត-រាជធានី ដែលនៅជិតលោកអ្នកដោយក្តីអនុគ្រោះ។

ប្រសិនជាបង-ប្អូនណាមានមានដំណឹង ឬស្គាល់ឈ្មោះដែលរកដូចខាងលើ​អាចទាក់ទង់​មកលេខទូរស័ព្ទលេខ 023 881 511 012 229 191 និង 016 777 158។ #CRCRFL_TR:004/17

 

jQuery Carousel

ចាស់ជរាគ្មានទីពឹងទទួលអំណោយពីសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ


សាខាកក្រកខេត្តព្រៃវែង៖ នៅរសៀលថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ ២០១៧ សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង ដឹកនាំដោយ ឯកឧត្តមឧកញ៉ា សុខ ផេង អនុប្រធានអចិន្រ្តៃយ៍គណៈកម្មាធិការសាខា និងសហការី បានអញ្ជើញចុះ​សំណេះ​សំណាល សួរសុខទុក្ខ និងប្រគល់ផ្ទះ ចំនួន ២ខ្នង ទំហំ ៤មx៥ម ធ្វើអំពីឈើ ជញ្ជាំងនិងដំបូលប្រក់សង្កសី និងបង្គន់អនាម័យ ចំនួន ១បង្គន់ ជាអំណោយ​របស់​សាខាខេត្ត ជូនដល់​គ្រួសារក្រីក្រគ្មាន​ទីពឹងចំនួន២គ្រួសារ៖


១- ឈ្មោះ សំ គា ភេទប្រុស អាយុ ៤៥ឆ្នាំ រស់នៅ​ភូមិជើងទឹក(ក) សង្កាត់ជើងទឹក ក្រុងព្រៃវែង ខេត្តព្រៃវែង ទទួលបានផ្ទះ១ខ្នងមានលេខកូដ៣៧។
២- ឈ្មោះ អុន ឡាត់ ភេទស្រី អាយុ ៥១ឆ្នាំ រស់នៅ​ភូមិជើងទឹក(ខ) សង្កាត់ជើងទឹក ក្រុងព្រៃវែង ខេត្តព្រៃវែង ទទួលបានផ្ទះ ១ខ្នង មាន​លេខកូដ ៣៨ និងបង្គន់ មានលេខកូដ ១២។

 

ក្រៅពីការផ្តល់ផ្ទះ និង​បង្គន់អនាម័យ សាខា​បានផ្តល់ជូន​នូវអំណោយ​បន្ថែមទៀត​ដោយក្នុង ១គ្រួសារទទួលបាន​​ អង្ករ ២៥គក កន្ទេល ០១ ឃីត ០១កញ្ចប់ មី ០១កេស ត្រីខ ០១យួរ អាហារបំប៉ន ០២កញ្ចប់ និងថវិកា ចំនួន ១០០,០០០រៀល។

ឯកឧត្តម បានជួយ​ឧបត្ថម្ភ​ថវិកា​មួយចំនួន ​ជូនដល់​ប្រជាពលរដ្ឋ​ក្រីក្រ ដែល​ចូលរួម ​និងបាន​ដាំដើម ឈើហូបផ្លែ​សម្រាប់ទុក​ជាអនុស្សាវរីយ៍ផងដែរ។