អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
ដំណឹងសួរកបង-ប្អូន

ដំណឹងសួរកបង-ប្អូន

កាកបាទក្រហមកម្ពុជា បានទទួលពាក្យសុំស្រាវជ្រាវរកគ្រួសារ ដែលមានខ្លឹមសារដូចខាងក្រោម៖

នាងខ្ញុំឈ្មោះ សូត្រ ពៅ ភេទស្រី អាយុ ៤៨ឆ្នាំ សូមសួររកបងស្រីបងបង្កើតឈ្មោះ សូត្រ សើ ហៅ រី អាយុ ៥៧ ឆ្នាំ មុខរបរមុនបែក សិល្បៈតំបន់ មានឪពុកឈ្មោះ ស៊ុប សូត្រ ម្តាយឈ្មោះ គុច យ៉ាន មានបងប្អូនចំនួន៩នាក់ ដែលមានរាយនាមដូចខាងក្រោម៖

១. ឈ្មោះ សូត្រ សន ភេទ ស្រី អាយុ៦៩ឆ្នាំ ស្លាប់,

២. ឈ្មោះ សូត្រ ហុង ភេទស្រី អាយុ ៦៦ ឆ្នាំ

៣. ឈ្មោះ សូត្រ សូយ ភេទស្រី អាយុ ៥៩ឆ្នាំ (រស់)

៤.ឈ្មោះ សូត្រ សើ ភេទស្រី អាយុ៥៧ឆ្នាំ(បាត់ខ្លូន)

៥. ឈ្មោះ សូត្រ បូ ភេទប្រុស អាយុ៥៦ឆ្នាំ (រស់)

៦.ឈ្មោះសូត្រ ស៊ីម ភេទស្រី អាយុ ៥៦ឆ្នាំ (រស់)

៧.ឈ្មោះ សូត្រ សឹម ភេទស្រី អាយុ ៤៩ឆ្នាំ (រស់)

៨.ឈ្មោះសូត្រ ពៅ អាយុ ៤៨ឆ្នាំ (រស់)

៩.ឈ្មោះសូត្រ ប៊ន ភេទប្រុស អាយុ៤២ឆ្នាំ(ស្លាប់)

ទីកន្លែងកំណើត ភូមិត្រពាំងក្តុល ឃុំត្រាចទង់ ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ អាស័យដ្ឋានចុងក្រោយ រស់នៅភូមិអន្លង់ជ្រែ ឃុំ ប្រាំបីមុំ ស្រុកថ្ពង់ ខេត្តកំពង់ស្ពឺ។ កាលពីឆ្នាំ 1979 ខ្មែរក្រហមបានជម្លៀស​គាត់ឡើងភ្នំ មានគេឃើញគាត់ហើមជើងនៅលើភ្នំ ចុះមកវិញជាមួយគេមិនរួច ហើយបាត់ដំណឹង​តាំងពីពេលនោះមក។ សព្វថ្ងៃមិនដឹងរស់នៅទីណា បើបងប្អូនណា​បានស្គាល់រឺមានដំណឹង​ពីបុគ្គល​ត្រូវរកសូមមេត្តា ជួយផ្តល់​ដំណឹងដល់ទីស្នាក់ការកាកបាទក្រហមកម្ពុជា នៅតាម ខេត្ត-រាជធានី ដែលនៅជិតលោកអ្នកដោយក្តីអនុគ្រោះ។

ប្រសិនជាបង-ប្អូនណាមានមានដំណឹង ឬស្គាល់ឈ្មោះដែលរកដូចខាងលើ​អាចទាក់ទង់​មកលេខទូរស័ព្ទលេខ 023 881 511 012 229 191 និង 016 777 158។ #CRCRFL_TR:004/17

 

jQuery Carousel

ជនរងគ្រោះដោយឆក់ខ្សែភ្លើងធ្ងន់ធ្ងរនៅភូមិអំពិលទឹកទទួលអំណោយពីកាកបាទក្រហមកម្ពុជា


កក្រក​ ៖​ នៅព្រឹកថ្ងៃទី​ ១០​ ខែកក្កដា​ ឆ្នាំ២០១៧​ នេះ​ កាកបាទក្រហម​កម្ពុជា​ ដែលមាន​ សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ជាប្រធាន​ ​បានឧបត្ថម្ភ​ថវិកា​ ៥លានរៀល​ តាមរយៈ​ មន្ត្រីក្រោម​ឱវាទ​ ដើម្បីបន្តព្យាបាល​ដល់ជនរងគ្រោះ​ឈ្មោះ អ៊ិត​ សារីម​ អាយុ​ ២៥ឆ្នាំ​ ដែលបានរងគ្រោះដោយឆក់ខ្សែភ្លើងធ្ងន់ធ្ង​រ​ បណ្តាល​ឱ្យពិការ​ក្រោកពុំរួច​និងបាត់បង់​ដៃទាំងគូរ​ ស្របពេល​ដែលទទួល​បន្ទុកត្រូវ​ចិញ្ចឹមភរិយា​កូនខ្ចីអាយុ​ ៨ខែ​ និងម្តាយ​មេម៉ាយម្នាក់ទៀត។​

 

ជាមួយគ្នានោះ​ កាកបាទក្រហម​កម្ពុជា​ នូវបានឧបត្ថម្ភ​ អង្ករ​ ៦០គីឡូក្រាម​ មី​ ២កេស​ ត្រីខ​ ២០កំប៉ុង​ ទឹកសុទ្ធ​ ២កេស​ មុង​២​ ភួយ២​ សារុង២​ និងក្រមា​២​ ទៀតផង។

 

សូមបញ្ជាក់ថា​ ជនរងគ្រោះ​ បានទទួលរងគ្រោះ​ដោយឆក់ខ្សែភ្លើង​ ខណៈពេល​កំពុងឡើង​ផ្សារដំបូលផ្ទះ​ កាលពីថ្ងៃទី​ ២៧​ ខែឧសភា​ ឆ្នាំ២០១៧​ កន្លងទៅ បណ្តាល​ឱ្យពិការ​ បច្ចុប្បន្ន កំពុងសម្រាក​ព្យាបាលនៅគេហដ្ឋាន​របស់ម្តាយ​ ដែលស្ថិត​នៅភូមិ​អំពិលទឹក​ ឃុំ​កំពង់ភ្នំ​ ស្រុកលើកដែក​ ខេត្តកណ្តាល​ បន្ទាប់ពីបានលក់ដី​-ទ្រព្យសម្បត្តិ​ដែលម្តាយចែក​ឱ្យ ដើម្បីយកប្រាក់​ព្យាបាលរបួស​នៅប្រទេស​វៀតណាមរួចមក៕