អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
ដំណឹងសួរកបង-ប្អូន

ដំណឹងសួរកបង-ប្អូន

កាកបាទក្រហមកម្ពុជា បានទទួលពាក្យសុំស្រាវជ្រាវរកគ្រួសារ ដែលមានខ្លឹមសារដូចខាងក្រោម៖

នាងខ្ញុំឈ្មោះ សូត្រ ពៅ ភេទស្រី អាយុ ៤៨ឆ្នាំ សូមសួររកបងស្រីបងបង្កើតឈ្មោះ សូត្រ សើ ហៅ រី អាយុ ៥៧ ឆ្នាំ មុខរបរមុនបែក សិល្បៈតំបន់ មានឪពុកឈ្មោះ ស៊ុប សូត្រ ម្តាយឈ្មោះ គុច យ៉ាន មានបងប្អូនចំនួន៩នាក់ ដែលមានរាយនាមដូចខាងក្រោម៖

១. ឈ្មោះ សូត្រ សន ភេទ ស្រី អាយុ៦៩ឆ្នាំ ស្លាប់,

២. ឈ្មោះ សូត្រ ហុង ភេទស្រី អាយុ ៦៦ ឆ្នាំ

៣. ឈ្មោះ សូត្រ សូយ ភេទស្រី អាយុ ៥៩ឆ្នាំ (រស់)

៤.ឈ្មោះ សូត្រ សើ ភេទស្រី អាយុ៥៧ឆ្នាំ(បាត់ខ្លូន)

៥. ឈ្មោះ សូត្រ បូ ភេទប្រុស អាយុ៥៦ឆ្នាំ (រស់)

៦.ឈ្មោះសូត្រ ស៊ីម ភេទស្រី អាយុ ៥៦ឆ្នាំ (រស់)

៧.ឈ្មោះ សូត្រ សឹម ភេទស្រី អាយុ ៤៩ឆ្នាំ (រស់)

៨.ឈ្មោះសូត្រ ពៅ អាយុ ៤៨ឆ្នាំ (រស់)

៩.ឈ្មោះសូត្រ ប៊ន ភេទប្រុស អាយុ៤២ឆ្នាំ(ស្លាប់)

ទីកន្លែងកំណើត ភូមិត្រពាំងក្តុល ឃុំត្រាចទង់ ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ អាស័យដ្ឋានចុងក្រោយ រស់នៅភូមិអន្លង់ជ្រែ ឃុំ ប្រាំបីមុំ ស្រុកថ្ពង់ ខេត្តកំពង់ស្ពឺ។ កាលពីឆ្នាំ 1979 ខ្មែរក្រហមបានជម្លៀស​គាត់ឡើងភ្នំ មានគេឃើញគាត់ហើមជើងនៅលើភ្នំ ចុះមកវិញជាមួយគេមិនរួច ហើយបាត់ដំណឹង​តាំងពីពេលនោះមក។ សព្វថ្ងៃមិនដឹងរស់នៅទីណា បើបងប្អូនណា​បានស្គាល់រឺមានដំណឹង​ពីបុគ្គល​ត្រូវរកសូមមេត្តា ជួយផ្តល់​ដំណឹងដល់ទីស្នាក់ការកាកបាទក្រហមកម្ពុជា នៅតាម ខេត្ត-រាជធានី ដែលនៅជិតលោកអ្នកដោយក្តីអនុគ្រោះ។

ប្រសិនជាបង-ប្អូនណាមានមានដំណឹង ឬស្គាល់ឈ្មោះដែលរកដូចខាងលើ​អាចទាក់ទង់​មកលេខទូរស័ព្ទលេខ 023 881 511 012 229 191 និង 016 777 158។ #CRCRFL_TR:004/17

 

៨ ឧសភា ២០១៨

សេចក្តីប្រកាសព័ត៌មាន

ស្តីពី

ការប្រារព្ធទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០១៨

 

jQuery Carousel

វគ្គបណ្តុះបណ្តាលជនបង្គោលស្តីពី សុខភាពមនុស្សចាស់នៅខេត្តស្វាយរៀង


សាខាកក្រកខេត្តស្វាយរៀង៖ នៅព្រឹក​ថ្ងៃទី ០៦ ខែ កក្កដា ឆ្នាំ ២០១៧ នៅទីស្នាក់ការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តស្វាយរៀង​ គម្រោង​សុខភាព​មនុស្សចាស់​ បានបើកវគ្គ​បណ្តុះបណ្តាល​ជនបង្គោល​ស្តីពី សុខភាព​មនុស្សចាស់​ដោយមាន​ការចូលរួម​ពីសំណាក់​ លោកជំទាវ ​មុំ ចន្ធី នាយិការង​ នាយកដ្ឋាន​សុខភាព​ កាកបាទក្រហម​កម្ពុជា ដែលបាន​ការឧបត្ថម្ភ​ថវិកា​ដោយសហព័ន្ធ​អន្តរជាតិ​ កាកបាទក្រហម​ និងអឌ្ឍចន្ទក្រហម ។ វគ្គ​បណ្តុះបណ្តាលនេះ ​មានរយៈពេល ០២ ថ្ងៃ ចាប់ពីថ្ងៃទី ៦ ដល់ទី ៧ ខែ កក្កដា ឆ្នាំ ២០១៧ ដែលមាន​សិក្ខាកាម​ចូលរួម សរុបចំនួន ៣០ នាក់ ស្រី ៩ នាក់ មកពីភូមិគោលដៅទាំង ៣ គឺភូមិតាដេវ បារាយ ​និងភូមិស្វាយគុយ ក្នុងឃុំមេសថ្ងក ស្រុកចន្ទ្រា ។ ក្នុងគោលបំណង ១.ដើម្បីឲ្យអ្នកស្ម័គ្រចិត្តកាកបាទក្រហម ​មានសមត្ថភាព​គ្រប់គ្រាន់​ក្នុងការជួយ​អប់រំផ្សព្វផ្សាយ​សារគន្លឹះ ស្តីពីការ​ការពារ​ជំងឺមិន​ឆ្លង និងថែទាំ​ដល់ប្រជាពលរដ្ឋ​ដែលមាន​អាយុច្រើន រស់នៅក្នុង​សហគមន៍ អោយមាន​សុខភាពល្អ ។


២.ដើម្បីកែលម្អ​គុណភាព​ជីវិតរបស់​ប្រជាជន ដែលមាន​អាយុច្រើន​រស់នៅក្នុង​សហគមន៍​ជនបទ ទទួលបានក្តីសង្ឃឹម ការគោរព​ និងការលើកកម្ពស់​សេចក្តី​ថ្លៃថ្នូ តាមរយៈការការពារ​ជម្ងឺមិនឆ្លង​និងការថែទាំសុខភាព ។