អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
ដំណឹងសួរកបង-ប្អូន

ដំណឹងសួរកបង-ប្អូន

កាកបាទក្រហមកម្ពុជា បានទទួលពាក្យសុំស្រាវជ្រាវរកគ្រួសារ ដែលមានខ្លឹមសារដូចខាងក្រោម៖

នាងខ្ញុំឈ្មោះ សូត្រ ពៅ ភេទស្រី អាយុ ៤៨ឆ្នាំ សូមសួររកបងស្រីបងបង្កើតឈ្មោះ សូត្រ សើ ហៅ រី អាយុ ៥៧ ឆ្នាំ មុខរបរមុនបែក សិល្បៈតំបន់ មានឪពុកឈ្មោះ ស៊ុប សូត្រ ម្តាយឈ្មោះ គុច យ៉ាន មានបងប្អូនចំនួន៩នាក់ ដែលមានរាយនាមដូចខាងក្រោម៖

១. ឈ្មោះ សូត្រ សន ភេទ ស្រី អាយុ៦៩ឆ្នាំ ស្លាប់,

២. ឈ្មោះ សូត្រ ហុង ភេទស្រី អាយុ ៦៦ ឆ្នាំ

៣. ឈ្មោះ សូត្រ សូយ ភេទស្រី អាយុ ៥៩ឆ្នាំ (រស់)

៤.ឈ្មោះ សូត្រ សើ ភេទស្រី អាយុ៥៧ឆ្នាំ(បាត់ខ្លូន)

៥. ឈ្មោះ សូត្រ បូ ភេទប្រុស អាយុ៥៦ឆ្នាំ (រស់)

៦.ឈ្មោះសូត្រ ស៊ីម ភេទស្រី អាយុ ៥៦ឆ្នាំ (រស់)

៧.ឈ្មោះ សូត្រ សឹម ភេទស្រី អាយុ ៤៩ឆ្នាំ (រស់)

៨.ឈ្មោះសូត្រ ពៅ អាយុ ៤៨ឆ្នាំ (រស់)

៩.ឈ្មោះសូត្រ ប៊ន ភេទប្រុស អាយុ៤២ឆ្នាំ(ស្លាប់)

ទីកន្លែងកំណើត ភូមិត្រពាំងក្តុល ឃុំត្រាចទង់ ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ អាស័យដ្ឋានចុងក្រោយ រស់នៅភូមិអន្លង់ជ្រែ ឃុំ ប្រាំបីមុំ ស្រុកថ្ពង់ ខេត្តកំពង់ស្ពឺ។ កាលពីឆ្នាំ 1979 ខ្មែរក្រហមបានជម្លៀស​គាត់ឡើងភ្នំ មានគេឃើញគាត់ហើមជើងនៅលើភ្នំ ចុះមកវិញជាមួយគេមិនរួច ហើយបាត់ដំណឹង​តាំងពីពេលនោះមក។ សព្វថ្ងៃមិនដឹងរស់នៅទីណា បើបងប្អូនណា​បានស្គាល់រឺមានដំណឹង​ពីបុគ្គល​ត្រូវរកសូមមេត្តា ជួយផ្តល់​ដំណឹងដល់ទីស្នាក់ការកាកបាទក្រហមកម្ពុជា នៅតាម ខេត្ត-រាជធានី ដែលនៅជិតលោកអ្នកដោយក្តីអនុគ្រោះ។

ប្រសិនជាបង-ប្អូនណាមានមានដំណឹង ឬស្គាល់ឈ្មោះដែលរកដូចខាងលើ​អាចទាក់ទង់​មកលេខទូរស័ព្ទលេខ 023 881 511 012 229 191 និង 016 777 158។ #CRCRFL_TR:004/17

 

jQuery Carousel

ពិធីបំពាក់កន្សែងជូន យុវជនកាកបាទក្រហមកម្ពុជា វិទ្យាល័យសំឡូត


សាខាកក្រក​ខេត្តបាត់ដំបង ៖ ​នៅ​ ព្រឹកថ្ងៃទី​ ៣០ ខែមិថុនា​ ឆ្នាំ២០១៧ នេះ​ សាខា​កាកបាទក្រហម​កម្ពុជា ​ខេត្តបាត់ដំបង ​បានរៀបចំ​ពិធីបំពាក់កន្សែង​យុវជន​កាកបាទក្រហម​កម្ពុជា​ ចំនួន៣៣នាក់ ​(ស្រី២០នាក់) នៅវិទ្យាល័យ​ សំឡូត ​ស្រុកសំឡូត​ ដោយមាន​ការចូលរួម​ពីសំណាក់​ឯកឧត្តមបណ្ឌិត​ ប៊ុត គឹមស៊ាន ​ប្រធានគណៈកម្មាធិការ​សាខាខេត្ត ​ឯកឧត្តម សម កុសល នាយក​ នាយកដ្ឋាន​ធនធាន​មនុស្ស​កាកបាទក្រហម​កម្ពុជា និងមាន​ការអញ្ចើញពី​លោក លោកស្រី ​មន្រ្តីសាខា គណៈកម្មាធិការ​អនុសាខាស្រុក​ លោកគ្រូ អ្នកគ្រូ ជាច្រើនរូប ។


ឯកឧត្តម​ថ្លែងថា យុវជន គឺជា​ធនធាន​គន្លឹះ និងមាន​តម្លៃបំផុត​សម្រាប់​ការអភិវឌ្ឍ​សេដ្ឋកិច្ច សង្គមកិច្ច​ វប្បធម៌ បរិស្ថាន និងការរក្សា​សន្តិភាព ហើយនៅ​គ្រប់សម័យកាល​ គ្រប់សង្គម​ យុវជន​ជាកម្លាំងស្រួច​ដែលមានកម្លាំងកាយ​-កម្លាំងចិត្ត និងស្មារតី​ភ្លឺស្វាង​ មានទឹកចិត្ត​ក្លាហាន​ ពុះពារ​មិនរារែក​គ្រប់ឧបសគ្គ ​ការលំបាក​នានា ពិសេស​ យុវជន​គឺជាសសរទ្រូង​របស់ប្រទេសជាតិ​ទាំងនៅ​ពេលបច្ចុប្បន្ន ​និងទៅអនាគត។

 

ជាមួយគ្នានេះ​កាកបាទក្រហម​កម្ពុជា ​បានទទួល​ស្គាល់ថា​ យុវជន​កាកបាទក្រហម​កម្ពុជា ​គឺជាអ្នកស្ម័គ្រចិត្ត​វ័យក្មេង ​ដែលជាកម្លាំង​ស្នូលមួយ​ដ៏មានសារៈសំខាន់​ និងសកម្ម​បំផុត ក្នុងការផ្ដល់​នូវសេវាកម្ម​មនុស្សធម៌ ប្រកប​ដោយការ​ប្ដេជ្ញា​ចិត្តខ្ពស់ ​និងការលះបង់​ឥតងាករេ​ ស្របតាម​ប្រធានបទ​ "សង្រ្គោះជីវិត ផ្លាស់ប្ដូរផ្នត់គំនិត" នៃ​យុទ្ធសាស្ត្រ ២០១១-២០២០ របស់​កាកបាទក្រហម​កម្ពុជា៕ក្នុងឱកាស​នោះឯកឧត្តម​ប្រធាន​គណៈកម្មាធិការ​សាខា​បានឧបត្ថម្ភ​ថវិកា​១០០$ដល់ក្លឹប​យុវជននិង​បានឧបត្ថម្ភ​បង្គន់​អនាម័យ​ចំនួន១ ដល់សាលា​បឋមសិក្សា​អភិវឌ្ឍន៍​សំឡូត​ និងអណ្តូងទឹក​ចំនួន១ដល់​អនុវិទ្យាល័យ​ចម្កង​គួយ​តាមសំណើរ​របស់អនុសាខា​ស្រុកផងដែរ។