អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
ដំណឹងសួរកបង-ប្អូន

ដំណឹងសួរកបង-ប្អូន

កាកបាទក្រហមកម្ពុជា បានទទួលពាក្យសុំស្រាវជ្រាវរកគ្រួសារ ដែលមានខ្លឹមសារដូចខាងក្រោម៖

នាងខ្ញុំឈ្មោះ សូត្រ ពៅ ភេទស្រី អាយុ ៤៨ឆ្នាំ សូមសួររកបងស្រីបងបង្កើតឈ្មោះ សូត្រ សើ ហៅ រី អាយុ ៥៧ ឆ្នាំ មុខរបរមុនបែក សិល្បៈតំបន់ មានឪពុកឈ្មោះ ស៊ុប សូត្រ ម្តាយឈ្មោះ គុច យ៉ាន មានបងប្អូនចំនួន៩នាក់ ដែលមានរាយនាមដូចខាងក្រោម៖

១. ឈ្មោះ សូត្រ សន ភេទ ស្រី អាយុ៦៩ឆ្នាំ ស្លាប់,

២. ឈ្មោះ សូត្រ ហុង ភេទស្រី អាយុ ៦៦ ឆ្នាំ

៣. ឈ្មោះ សូត្រ សូយ ភេទស្រី អាយុ ៥៩ឆ្នាំ (រស់)

៤.ឈ្មោះ សូត្រ សើ ភេទស្រី អាយុ៥៧ឆ្នាំ(បាត់ខ្លូន)

៥. ឈ្មោះ សូត្រ បូ ភេទប្រុស អាយុ៥៦ឆ្នាំ (រស់)

៦.ឈ្មោះសូត្រ ស៊ីម ភេទស្រី អាយុ ៥៦ឆ្នាំ (រស់)

៧.ឈ្មោះ សូត្រ សឹម ភេទស្រី អាយុ ៤៩ឆ្នាំ (រស់)

៨.ឈ្មោះសូត្រ ពៅ អាយុ ៤៨ឆ្នាំ (រស់)

៩.ឈ្មោះសូត្រ ប៊ន ភេទប្រុស អាយុ៤២ឆ្នាំ(ស្លាប់)

ទីកន្លែងកំណើត ភូមិត្រពាំងក្តុល ឃុំត្រាចទង់ ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ អាស័យដ្ឋានចុងក្រោយ រស់នៅភូមិអន្លង់ជ្រែ ឃុំ ប្រាំបីមុំ ស្រុកថ្ពង់ ខេត្តកំពង់ស្ពឺ។ កាលពីឆ្នាំ 1979 ខ្មែរក្រហមបានជម្លៀស​គាត់ឡើងភ្នំ មានគេឃើញគាត់ហើមជើងនៅលើភ្នំ ចុះមកវិញជាមួយគេមិនរួច ហើយបាត់ដំណឹង​តាំងពីពេលនោះមក។ សព្វថ្ងៃមិនដឹងរស់នៅទីណា បើបងប្អូនណា​បានស្គាល់រឺមានដំណឹង​ពីបុគ្គល​ត្រូវរកសូមមេត្តា ជួយផ្តល់​ដំណឹងដល់ទីស្នាក់ការកាកបាទក្រហមកម្ពុជា នៅតាម ខេត្ត-រាជធានី ដែលនៅជិតលោកអ្នកដោយក្តីអនុគ្រោះ។

ប្រសិនជាបង-ប្អូនណាមានមានដំណឹង ឬស្គាល់ឈ្មោះដែលរកដូចខាងលើ​អាចទាក់ទង់​មកលេខទូរស័ព្ទលេខ 023 881 511 012 229 191 និង 016 777 158។ #CRCRFL_TR:004/17

 

jQuery Carousel

កាកបាទក្រហមកម្ពុជា ចូលរួមរំលែកទុក្ខក្រុមគ្រួសារគ្រោះថ្នាក់ចរាចរណ៍


កក្រក ៖ ដោយក្តី​សង្វេគ​ជាពន់ពេក​ចំពោះ​ករណី​ចោរឆក់​បណ្តាល​ឱ្យប្តី-ប្រពន្ធ​មួយគូ​ បានបាត់​ស្លាប់បង់ជីវិត​ និងបន្សល់ទុក​កូនប្រុសតូច​ម្នាក់ឱ្យកំព្រា​ឯការទៀតនោះ​ នៅរសៀល​ថ្ងៃទី​ ៣០ ខែមិថុនា​ ឆ្នាំ២០១៧​ នេះ កាកបាទក្រហម​កម្ពុជា​ ដែលមាន​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន​ ជាប្រធាន​ បានចាត់ឱ្យ ឯកឧត្តម​វេជ្ជ.​ អ៊ុយ​ សំអាត​ នាយក​នាយកដ្ឋាន​គ្រប់គ្រង​គ្រោះមហន្តរាយ​ និងយុវជន​កាកបាទក្រហម​កម្ពុជា ​ចូលរួម​រំលែកទុក្ខ​ដ៏ក្រៀមក្រំ​ និងនាំយក​បច្ច័យ​ គ្រឿងឧបភោគ-​បរិភោគ ​ទៅចូលរួម​បុណ្យសព លោក មាន ពិសី អាយុ២៨ឆ្នាំ និង​លោកស្រី ខាន់ ច័ន្ទវត្តី អាយុ២៧ឆ្នាំ ដែលបាន​ទទួលមរណភាព​កាលពីវេលាម៉ោង ២១ម៉១០នាទី ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៧ ដោយ​គ្រោះថ្នាក់ចរាចរណ៍​ក្នុងពេល​ចោរឆក់​ខ្សែក។

 

ពិធី​បុណ្យសព​ធ្វើនៅ​វត្តទឹកថ្លា ស្ថិតនៅ​សង្កាត់ទឹកថ្លា ​ខណ្ឌសែនសុខ ​រាជធានីភ្នំពេញ។  ក្នុងសមានទុក្ខ​ដ៏ក្រៀមក្រំនេះ​ សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន​ ប្រធាន​កាកបាទក្រហម​កម្ពុជា ​សូមចូលរួម​រំលែកទុក្ខ​ដ៏ក្រៀមក្រំ​ជាមួយ​ក្រុមគ្រួសារ​សព​ និងសូមឧទ្ទិស​បួងសួង​ដល់វិញ្ញាណក្ខន្ធ ​ប្ដីប្រពន្ធ​ទាំងពីរ ​បានទៅកាន់​សុគតិភព​ កុំបីឃ្លៀងឃ្លាត​ឡើយ។

 

សូមបញ្ជាក់ថា ​កាលពី​វេលាម៉ោង​២១ម៉១០នាទី​ ថ្ងៃទី២៨ ​ខែមិថុនា​ ឆ្នាំ២០១៧ ​មានករណី​ចោរឆក់​ខ្សែក មួយ​កើតឡើង​តាមបណ្ដោយ​ផ្លូវ២១៧ សង្កាត់​ដង្កោ ខណ្ឌដង្កោ ​រាជធានីភ្នំពេញ​។ បន្ទាប់​ចោរឆក់​កាបូប​ពីប្រពន្ធ​ដែលអង្គុយ​ពីក្រោយ​យកទៅ​បានសម្រេច​ ភ្លាមៗនោះ​បុរសជាប្តី​ ក៏ជិះម៉ូតូ​យ៉ាងលឿន​ព្យាយាម​ដេញតាមជនសង្ស័យ​ តែជាអកុសល​ជនរងគ្រោះ​ក៏​ជួបគ្រោះថ្នាក់​ចរាចរ​បណ្តាល​ឱ្យស្លាប់​ទាំងពីរ​នាក់ប្តី​ប្រពន្ធ​ ចោលកូន​តូចដែលមាន​អាយុមួយ​ខួប ដែលរង​របួសធ្ងន់​ផងនោះ​ឱ្យនៅកំព្រា៕