អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
jQuery Carousel

គ្រួសាររងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ទទួលអំណោយពីកាកបាទក្រហមកម្ពុជា


កក្រក៖ នា​រសៀល​ថ្ងៃទី​២៨ ​ខែមិថុនា​ ឆ្នាំ២០១៧ ​ឯកឧត្តម​ សម កុសល​ នាយក​ នាយកដ្ឋាន​ធនធាន​មនុស្ស ​កាកបាទក្រហម​កម្ពុជា​ បានអញ្ជើញ​ចុះសួរ​សុខទុក្ខ ​និងនាំយក​អំណោយ​មនុស្សធម៌​របស់​កាកបាទក្រហម​កម្ពុជា ដែលមាន​សម្ដេច​កិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ​ជូនដល់​គ្រួសាររងគ្រោះ​ដោយសារ​បាក់ឆ្អឹង​ត្រគាក ឈ្មោះ វង្ស លី ប្រធានគណៈកម្មាធិការ​អនុសាខា​ ស្រុកព្រៃនប់ ​ខេត្តព្រះសីហនុ ​សព្វថ្ងៃ​កំពុងសម្រាក​ព្យាបាល​នៅមន្ទីរពេទ្យ​ ព្រះកុសុមៈ រាជធានីភ្នំពេញ។

 

ឆ្លៀតក្នុង​ឱកាស​នោះដែរ ​ឯកឧត្តម​ បានពាំនាំ​នូវប្រសាសន៍​ផ្ដាំផ្ញើ​សួរសុខទុក្ខ​និង​ក្ដីនឹករលឹក​ពីសំណាក់​សម្ដេច​កិត្តិព្រឹទ្ធបណ្ឌិត​ប្រធាន​កាកបាទក្រហម​កម្ពុជា​ ដែលជានិច្ចកាល​សម្ដេច​តែងតែ​គិតគូរ​សុខទុក្ខ​ប្រជាពលរដ្ឋ​ក្រីក្រ​ដែលមានទុក្ខលំបាក​ ជនរងគ្រោះ ​ជនងាយ​រងគ្រោះ​គ្រប់ប្រភេទ​ ដោយមិន​ប្រកាន់​រើសអើង​ ជាតិសាសន៍​ វណ្ណៈ ​ពណ៍សម្បុរ​ ឬនិន្នាការ​នយោបាយ​អ្វីឡើយ។

 

អំណោយ​ដែល​បានផ្ដល់​ជូនរួម​មាន ៖ ត្រីខ ១យួរ ទឹកដោះ​គោឆៅ​១យួរ មី ១កេស និង​ថវិកាមួយ​ចំនួន​ផងដែរ៕