អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
jQuery Carousel

កិច្ចប្រជុំពិនិត្យពាក់កណ្តាល កិច្ចព្រមព្រៀងជាមួយគណៈកម្មាធិការអន្តរជាតិកាកបាទក្រហម


កក្រក៖ នាព្រឹក​ថ្ងៃទី​២៧​ ខែមិថុនា​ ឆ្នាំ​២០១៧​ នៅទី​ស្នាក់ការ​កណ្តាល​ កាកបាទ​ក្រហម​កម្ពុជា ​មាន​រៀបចំ​កិច្ចប្រជុំ​ពិនិត្យ​ពាក់កណ្តាល​ កិច្ចព្រមព្រៀង​សហការ​រយៈពេល ​៣ឆ្នាំ២០១៦-២០១៨ រវាង​ កាកបាទក្រហម​កម្ពុជា​និង គណៈកម្មាធិការ​អន្តរជាតិ​កាកបាទក្រហម​ ក្រោម​អធិបតីភាព​ លោកជំទាវ​ម៉ែន ​នារីសោភ័គ ​អគ្គលេខាធិការ​រងទី ១​ កាកបាទក្រហម​កម្ពុជា​ និងលោក រ៉ូម៉ាន់ ផារ៉ាម៉ូនូវ ​ប្រធាន​បេសកកម្ម​ អាយ ស៊ី អរ ស៊ី ប្រចាំកម្ពុជា​ មានការចូលរួម​ពីសំណាក់​ឯកឧត្តម​ លោកជំទាវ​ លោក លោកស្រី​នាយកដ្ឋាន​ពាក់ព័ន្ធ​សរុប​ចំនួន ១៨ នាក់។

 

កិច្ចប្រជុំ​ក្នុង​គោលបំណង​ ចែករំលែក​ និងផ្លាស់ប្តូរ​បទពិសោធន៍​ ដែលទទួល​បានពីការ​បំពេញ​បេសកកម្ម​មនុស្ស​ក្នុងឆ្នាំ២០១៦​ និងឆ្នាំ២០១៧​កន្លង​ និងពិភាក្សា​អំពីបញ្ហា​និង ទិសដៅ​សម្រាប់​អនុវត្ត​បន្ត​ក្នុង​ឆមាសទី២​ ឆ្នាំ២០១៧ និង ឆ្នាំ ២០១៨ ខាងមុខ​បន្តទៀត។