អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
jQuery Carousel

ពិធីបិទវគ្គយល់ដឹងជាមូលដ្ឋានជូនដល់យុវជនកាកបាទ ក្រហមកម្ពុជានៅវិទ្យាល័យជាំក្សាន្ត


សាខាកក្រកខេត្តព្រះវិហារ៖ នាល្ងាច​ថ្ងៃទី​ ១៧ ខែ​មិថុនា ឆ្នាំ​២០១៧​ នៅវិទ្យាល័យ​ជាំក្សាន្ត​ សាខា​កាកបាទក្រហម​កម្ពុជា​ ព្រះវិហារ​ បានរៀបចំ​ពិធីបិទ​វគ្គ​យល់ដឹង​ជាមូលដ្ឋាន​ជូន​ដល់​យុវជន​កាកបាទ ក្រហមកម្ពុជា​ ប្រចាំវិទ្យាល័យ សរុបចំនួន ១១៣ នាក់ ស្រី ៧៤ នាក់​ ក្រោម​វត្តមាន​ ឯកឧត្តម​ យុង គឹមហ៊ាន​ នាយក​ប្រតិបត្តិ នាយក​សាខា​កាកបាទក្រហមកម្ពុជា ​ខេត្តព្រះវិហារ​ ដែលវគ្គ​យល់ដឹងនេះ​បានចាប់​ដំណើរ​ការអស់រយៈពេល ​១ថ្ងៃ​កន្លងមក​ប្រកប​ដោយ​ជោគជ័យ​ ជាលទ្ធផល​យុវជន​ទទួលបាន​និទ្ទេស​ល្អចំនួន៧៥ ​ភាគរយ និងមធ្យម ២៥ ភាគរយ ។

 

នាឱកាសនោះ​ឯកឧត្តម​នាយក​សាខា បានពាំនាំ​នូវការផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​ពីសំណាក់​សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត​ប្រធាន​ ប៊ុន រ៉ានី ហ៊ុន សែន​ ជូនដល់​ក្មួយៗយុវជ​នទាំងអស់​ ព្រមទាំង​សូមកោត​សរសើរ​និងវាយតម្លៃ​ខ្ពស់ចំពោះ​លទ្ធផល​នៃការបញ្ចប់​វគ្គនា​ថ្ងៃនេះ​ ។​​ ឯកឧត្តម​នាយក​សាខា​សង្ឃឹម​ និងជឿជាក់​ថា​បន្ទាប់ពី​ប្អនៗសិស្សានុសិស្ស​បានឆ្លង​កាត់វគ្គ​យល់ដឹង​ជាមូលដ្ឋាន​នេះហើយ​ពិតជា​បានយល់​ច្បាស់​ពីប្រវត្តិ​ចលនា​ បដិរូប​ គោលការណ៍​គ្រឹះទាំង៧,​ តួនាទី​ភារកិច្ច​យុវជន​កាកបាទក្រហម​ និងវិជ្ជា​សង្គ្រោះបឋម​​ ដែលជាមុខ​វិជ្ជា​មូលដ្ឋាន​សម្រាប់​ជាគ្រឹះឲ្យ​ប្អូនៗយក​ទៅ​អនុវត្ត​សំដៅ​ជួយដល់​ជនរងគ្រោះ​ និងងាយរង​គ្រោះ​គ្រប់ប្រភេទ​ និងបាន​ផ្តាំផ្ញើ​អោយប្អូន​ៗជៀសឆ្ងាយ​ពីគ្រឿងញៀន បើកបរ​ត្រូវគោរព​ ច្បាប់ចរាចរ។ និងបាន​ផ្តល់ថវិកា​ចំនួន ២០០,០០០ រៀលគត់ និងសំពាធ​សង្រ្គោះ​បឋមមួយ ​សម្រាប់ប្រើប្រាស់​ក្នុងក្លឹប។