អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
ដំណឹងសួរកបង-ប្អូន

ដំណឹងសួរកបង-ប្អូន

កាកបាទក្រហមកម្ពុជា បានទទួលពាក្យសុំស្រាវជ្រាវរកគ្រួសារ ដែលមានខ្លឹមសារដូចខាងក្រោម៖

នាងខ្ញុំឈ្មោះ សូត្រ ពៅ ភេទស្រី អាយុ ៤៨ឆ្នាំ សូមសួររកបងស្រីបងបង្កើតឈ្មោះ សូត្រ សើ ហៅ រី អាយុ ៥៧ ឆ្នាំ មុខរបរមុនបែក សិល្បៈតំបន់ មានឪពុកឈ្មោះ ស៊ុប សូត្រ ម្តាយឈ្មោះ គុច យ៉ាន មានបងប្អូនចំនួន៩នាក់ ដែលមានរាយនាមដូចខាងក្រោម៖

១. ឈ្មោះ សូត្រ សន ភេទ ស្រី អាយុ៦៩ឆ្នាំ ស្លាប់,

២. ឈ្មោះ សូត្រ ហុង ភេទស្រី អាយុ ៦៦ ឆ្នាំ

៣. ឈ្មោះ សូត្រ សូយ ភេទស្រី អាយុ ៥៩ឆ្នាំ (រស់)

៤.ឈ្មោះ សូត្រ សើ ភេទស្រី អាយុ៥៧ឆ្នាំ(បាត់ខ្លូន)

៥. ឈ្មោះ សូត្រ បូ ភេទប្រុស អាយុ៥៦ឆ្នាំ (រស់)

៦.ឈ្មោះសូត្រ ស៊ីម ភេទស្រី អាយុ ៥៦ឆ្នាំ (រស់)

៧.ឈ្មោះ សូត្រ សឹម ភេទស្រី អាយុ ៤៩ឆ្នាំ (រស់)

៨.ឈ្មោះសូត្រ ពៅ អាយុ ៤៨ឆ្នាំ (រស់)

៩.ឈ្មោះសូត្រ ប៊ន ភេទប្រុស អាយុ៤២ឆ្នាំ(ស្លាប់)

ទីកន្លែងកំណើត ភូមិត្រពាំងក្តុល ឃុំត្រាចទង់ ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ អាស័យដ្ឋានចុងក្រោយ រស់នៅភូមិអន្លង់ជ្រែ ឃុំ ប្រាំបីមុំ ស្រុកថ្ពង់ ខេត្តកំពង់ស្ពឺ។ កាលពីឆ្នាំ 1979 ខ្មែរក្រហមបានជម្លៀស​គាត់ឡើងភ្នំ មានគេឃើញគាត់ហើមជើងនៅលើភ្នំ ចុះមកវិញជាមួយគេមិនរួច ហើយបាត់ដំណឹង​តាំងពីពេលនោះមក។ សព្វថ្ងៃមិនដឹងរស់នៅទីណា បើបងប្អូនណា​បានស្គាល់រឺមានដំណឹង​ពីបុគ្គល​ត្រូវរកសូមមេត្តា ជួយផ្តល់​ដំណឹងដល់ទីស្នាក់ការកាកបាទក្រហមកម្ពុជា នៅតាម ខេត្ត-រាជធានី ដែលនៅជិតលោកអ្នកដោយក្តីអនុគ្រោះ។

ប្រសិនជាបង-ប្អូនណាមានមានដំណឹង ឬស្គាល់ឈ្មោះដែលរកដូចខាងលើ​អាចទាក់ទង់​មកលេខទូរស័ព្ទលេខ 023 881 511 012 229 191 និង 016 777 158។ #CRCRFL_TR:004/17

 

៨ ឧសភា ២០១៨

សេចក្តីប្រកាសព័ត៌មាន

ស្តីពី

ការប្រារព្ធទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០១៨

 

jQuery Carousel

កិច្ចប្រជុំរៀបចំទិវា៨ ឧសភា របស់សាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង


សាខាកក្រក​ខេត្តព្រៃវែង​៖ នៅព្រឹក​ថ្ងៃទី ​១៥​ ខែមិថុនា ​ឆ្នាំ ២០១៧​ នៅសាខា​កាកបាទក្រហម​កម្ពុជា​ ខេត្តព្រៃវែង​ ដឹកនាំ​ដោយ​ ឯកឧត្តម ឧកញ៉ា សុខ ផេង អនុប្រធាន​អចិន្រ្តៃយ៍​គណៈកម្មាធិការ​សាខា ​បានបើក​កិច្ចប្រជុំ​ស្តីពី​ការរៀបចំ​ទិវាពិភពលោក​ កាកបាទក្រហម​ អឌ្ឍចន្ទ​ក្រហម​ ៨ ឧសភា ​ឆ្នាំ ២០១៧​ នៅ សាខាកាកបាទក្រហម​កម្ពុជា​ខេត្តព្រៃវែង​ ដែលនឹង​ប្រព្រឹត្តិ​ទៅនៅថ្ងៃ​ទី ​២៣ ខែមិថុនា​ ឆ្នាំ ២០១៧ ​ខាងមុខ ។

 

កិច្ចប្រជុំនេះ​មានការ​អញ្ជើញ​ចូលរួម​ពី ឯកឧត្តម ឧកញ៉ា លោក លោកស្រី សមាជិក សមាជិការ គណៈគម្មាធិការ​សាខា​ មន្រ្តី​ប្រតិបត្តិ​សាខា ​តំណាង​មន្ទីរ ​អង្គភាព​ ជុំវិញខេត្ត ​និងអនុសាខា​ក្រុង ​ស្រុក ​ទាំង១៣ ដែលមានអ្នក​ចូលរួម​សរុប ចំនួន ៥៥នាក់។

 

កិច្ចប្រជុំនេះ​ធ្វើឡើង​ក្នុងគោលបំណង​ ពិនិត្យ​សកម្មភាព​ការងារ ​ពិភាក្សា ​ផ្លាស់ប្តូរ​យោបល់ ​បែងចែក​ភារកិច្ច នឹងដាក់​ចេញ នូវសកម្មភាព​ចម្បងៗមួយ​ចំនួន ដើម្បី​អោយ​អង្គពិធី ​ដែលគ្រោង​រៀបចំ​នាពេល​ខាងមុខ​ អាចប្រព្រឹត្តិ​ទៅបាន​ដោយរលូន ​និងប្រកប​ដោយភាព​ជោគជ័យ។
ឆ្លៀតក្នុង​ឱកាសនោះ​ ឯកឧត្តម​ប្រធានអង្គ​ប្រជុំ ក៍បានអំពាវ​នាវ ដល់សមាជិក ​សមាជិកា​ នៃកិច្ចប្រជុំ​ ត្រូវខិតខំ​ផ្សព្វផ្សាយ​ និង បន្តកៀរគ ​ថវិកា ពីសប្បុរសជន​ គ្រប់មជ្ឈដ្ឋាន ដើម្បីជួយ​ឧបត្ថម្ភ​តាមការ​ស្ម័គ្រចិត្ត គាំទ្រដល់ សកម្មភាព​មនុស្សធម៌ របស់​សាខាខេត្ត។