អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
ដំណឹងសួរកបង-ប្អូន

ដំណឹងសួរកបង-ប្អូន

កាកបាទក្រហមកម្ពុជា បានទទួលពាក្យសុំស្រាវជ្រាវរកគ្រួសារ ដែលមានខ្លឹមសារដូចខាងក្រោម៖

នាងខ្ញុំឈ្មោះ សូត្រ ពៅ ភេទស្រី អាយុ ៤៨ឆ្នាំ សូមសួររកបងស្រីបងបង្កើតឈ្មោះ សូត្រ សើ ហៅ រី អាយុ ៥៧ ឆ្នាំ មុខរបរមុនបែក សិល្បៈតំបន់ មានឪពុកឈ្មោះ ស៊ុប សូត្រ ម្តាយឈ្មោះ គុច យ៉ាន មានបងប្អូនចំនួន៩នាក់ ដែលមានរាយនាមដូចខាងក្រោម៖

១. ឈ្មោះ សូត្រ សន ភេទ ស្រី អាយុ៦៩ឆ្នាំ ស្លាប់,

២. ឈ្មោះ សូត្រ ហុង ភេទស្រី អាយុ ៦៦ ឆ្នាំ

៣. ឈ្មោះ សូត្រ សូយ ភេទស្រី អាយុ ៥៩ឆ្នាំ (រស់)

៤.ឈ្មោះ សូត្រ សើ ភេទស្រី អាយុ៥៧ឆ្នាំ(បាត់ខ្លូន)

៥. ឈ្មោះ សូត្រ បូ ភេទប្រុស អាយុ៥៦ឆ្នាំ (រស់)

៦.ឈ្មោះសូត្រ ស៊ីម ភេទស្រី អាយុ ៥៦ឆ្នាំ (រស់)

៧.ឈ្មោះ សូត្រ សឹម ភេទស្រី អាយុ ៤៩ឆ្នាំ (រស់)

៨.ឈ្មោះសូត្រ ពៅ អាយុ ៤៨ឆ្នាំ (រស់)

៩.ឈ្មោះសូត្រ ប៊ន ភេទប្រុស អាយុ៤២ឆ្នាំ(ស្លាប់)

ទីកន្លែងកំណើត ភូមិត្រពាំងក្តុល ឃុំត្រាចទង់ ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ អាស័យដ្ឋានចុងក្រោយ រស់នៅភូមិអន្លង់ជ្រែ ឃុំ ប្រាំបីមុំ ស្រុកថ្ពង់ ខេត្តកំពង់ស្ពឺ។ កាលពីឆ្នាំ 1979 ខ្មែរក្រហមបានជម្លៀស​គាត់ឡើងភ្នំ មានគេឃើញគាត់ហើមជើងនៅលើភ្នំ ចុះមកវិញជាមួយគេមិនរួច ហើយបាត់ដំណឹង​តាំងពីពេលនោះមក។ សព្វថ្ងៃមិនដឹងរស់នៅទីណា បើបងប្អូនណា​បានស្គាល់រឺមានដំណឹង​ពីបុគ្គល​ត្រូវរកសូមមេត្តា ជួយផ្តល់​ដំណឹងដល់ទីស្នាក់ការកាកបាទក្រហមកម្ពុជា នៅតាម ខេត្ត-រាជធានី ដែលនៅជិតលោកអ្នកដោយក្តីអនុគ្រោះ។

ប្រសិនជាបង-ប្អូនណាមានមានដំណឹង ឬស្គាល់ឈ្មោះដែលរកដូចខាងលើ​អាចទាក់ទង់​មកលេខទូរស័ព្ទលេខ 023 881 511 012 229 191 និង 016 777 158។ #CRCRFL_TR:004/17

 

៨ ឧសភា ២០១៨

សេចក្តីប្រកាសព័ត៌មាន

ស្តីពី

ការប្រារព្ធទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០១៨

 

កាកបាទ​ក្រហម​កម្ពុ​ជា​ ​ចុះ​ចែក​អំណោយ​មនុស្ស​ធម៌​ជូន​អ្នក​ផ្ទុក​មេ​រោគ​អេ​ដ​ស៍​ ​ចាស់​ជរា​គ្នា​នទី​ពឹង​ ​ស្ត្រី​មេម៉ាយ​ ​គ្រួសារ​ទី​ទាល់​ក្រ​ ​កុមារ​កំព្រា​ ​គ្រួសារ​ជន​ពិការ​ ​ចំនួន​ ​១៨១៨ គ្រួសារ​ ​នៅ​ក្រុង​កែប​


នៅ​ព្រឹក​ថ្ងៃ​ទី​ ​២៥ ខែ​មក​រា​ ​ឆ្នាំ​២០១៤ ស​ម្តេ​ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​ប៊ុ​ន​ ​រ៉ា​នី​ ​ហ៊ុន​សែន​ ​ប្រធាន​ ​ ​ ​កាកបាទ​ក្រហម​កម្ពុ​ជា​ ​អម​ដំណើរ​ដោយ​ ​លោក​ជំទាវ​ឯកអគ្គរដ្ឋទូត​ចិន​ ​ប្រចាំ​នៅ​ព្រះ​រាជា​ណា​ចក្រ​កម្ពុ​ជា​ ​សមាជិក​ ​សមាជិកា​គ​ណៈ​ក​ម្មា​ធិ​ការ​ក​ណ្តា​ល​ ​និង​ម​ន្ត្រី​សាខា​ ​ព្រម​ទាំង​ ​សប្បុរស​ជន​បាន​អញ្ជើញ​ចុះ​ចែក​អំណោយ​មនុស្ស​ធម៌​ ​ជូន​អ្នក​ផ្ទុក​មេ​រោគ​ ​អេ​ដ​ស៍​ ​ចាស់​ជរា​គ្នា​នទី​ពឹង​ ​ស្ត្រី​មេម៉ាយ​ ​គ្រួសារ​ទី​ទាល់​ក្រ​ ​កុមារ​កំព្រា​ ​គ្រួសារ​ជន​ពិការ​ ​ចំនួន​ ​១៨១៨ គ្រួសារ​ ​មក​ពី​ ​៧ ភូមិ​ ​នៅ​ក្រុង​កែ​ប​។​

ជា​កិច្ច​ចាប់​ផ្តើ​ម​ ​ស​ម្តេ​ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​បាន​ស​ម្តែ​ង​នូវ​ការ​ចូល​រួម​សោក​ស្តា​យ​ ​ចំពោះ​ការ​បាត់បង់​របស់​ប្រជា​ពលរដ្ឋ​ដែល​បាន​រង​គ្រោះ​ដោយសារ​ទឹក​ជំនន់​ ​នៅ​ទូ​ទាំង​ប្រទេស​ ​ជា​ពិសេស​ប្រជា​ជន​ដែល​រស់​នៅ​ក្នុង​ខេត្ត​នេះ​តែ​ម្តង​ ​។ បន្ថែម​ពី​នេះ​ ​ស​ម្តេ​ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​ក៏​បាន​ថ្លែង​អំណរ​គុណ​ដល់​រ​ ​ដ្ឋា​ភិ​បា​ល​ចិន​ ​ដែល​បាន​ចូល​រួម​អំណោយ​មនុស្ស​ធម៌​ជា​អង្ករ​ ​តាម​រ​យៈ​ ​រាជ​រ​ដ្ឋា​ភិ​បា​ល​កម្ពុ​ជា​ ​ក្នុង​ការ​ជួយ​ស​ង្គ្រោះ​ ដល់​ប្រជា​ជន​ដែល​បាន​រង​គ្រោះ​បាន​ទាន់​ពេល​វេលា​ប្រកបដោយ​ប្រសិទ្ធ​ភាព​ខ្ព​ស់​។​ ​

ស​ម្តេ​ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​ក៏​ ​បាន​ថ្លែង​អំណរ​គុណ​ដល់​សាខា​ ​និង​អនុ​សាខា​កាកបាទ​ក្រហម​កម្ពុ​ជា​ ​ក្រុង​កែប​ ​ដែល​បាន​ធ្វើ​ការ​ឆ្លើយ​តប​ក្នុង​ ​ការ​ជួយ​ដល់​ជន​ដែល​រង​គ្រោះ​ដោយសារ​ទឹក​ជំនន់​ជា​បន្ត​បន្ទាប់​ ​ប្រកបដោយ​ការ​ទទួល​ខុស​ត្រូវ​ខ្ពស់​ ​និង​មិន​មាន​ការ​រើសអើង​ជាតិ​ ​សាសន៍​ឬ​គោល​ន​យោ​បា​យ​។​

ឆ្លៀត​ក្នុង​ឪ​កាស​នោះ​ ​ស​ម្តេ​ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​បាន​ធ្វើ​ការ​អំពាវ​នាវ​ដល់​បង​ប្អូន​ប្រជា​ជន​ទាំង​អស់​ ​៖

 . អំពាវ​ ​នាវ​ ​ដល់​ក្រុម​គ្រួសារ​សូម​ជួយ​អប់រំ​ដល់​កូន​ក្មួយ​ ​និង​មនុស្ស​ចា​ស់ៗ​ឱ្យ​ជៀស​វាង​ពិការ​ជាតិ​សុរា​ ​ដែល​បាន​បង្ក​រ​អោ​យ​មាន​អ​ត្រា​ស្លាប់​ក្នុង​ពេល​ទឹក​ជំនន់​នេះ​ ​និង​សូម​កុំ​ ​ប្រើ​ប្រាស់​គ្រឿង​ញៀន​ដែល​ជា​បញ្ហា​បង្ក​រ​ឱ្យា​មាន​អំពើ​ហិង្សា​ក្នុង​ ​គ្រួសារ​ ​និង​អ​ត្រា​ស្លា​ប់​។​

. ខិតខំ​ ​ដាំ​ដំណាំ​បន្ថែម​ដើម្បី​លើក​ត​ម្កើ​ន​សេដ្ឋ​កិច្ច​ក្នុង​គ្រួសារ​ក្រោយ​ ​ពេល​ ​ទឹក​ស្រក​ ​ហើយ​បើ​មាន​តម្រូវ​ការ​ ​ជួយ​ក្នុង​ការ​រក​គ្រាប់​ពូជ​ ​ក៏​សូម​ស្វែង​រក​ការ​ជួយ​ពី​សំណាក់​មន្ទីរ​កសិកម្ម​ខេ​ត្ត​។​

. អំពាវ​ ​នាវ​ ​ដល់​ស្ត្រី​មាន​ផ្ទៃ​ពោះ​ ​និង​ស្ត្រី​ផ្ទុក​មេ​រោគ​អេ​ដ​ស៍​មាន​ផ្ទៃ​ពោះ​ ​អោ​យ​ទៅ​ពិ​និត្យ​សុខ​ភាព​អោ​យ​បាន​ទៀង​ទាត់​នៅ​ម​ន្ទី​ពេទ្យ​ ​ឬ​មណ្ឌល​សុខ​ភាព​តាម​ការ​កំណត់​របស់​គ្រួ​ពេទ្យ​ ​ដើម្បី​ចូល​រួម​កាត់​បន្ថយ​ ​អ​ត្រា​មរណ​មាតា​ ​និង​ទារក​ ​ដើម្បី​ការពារ​ ​ការ​ឆ្លង​មេ​រោគ​អេ​ដ​ស៍​ពី​មាតា​ទៅ​ទារក​ផង​ដែ​រ​។​

. អំពាវ​ ​ ​នាវ​ដល់​អ្នក​ផ្ទុក​មេ​រោគ​អេ​ដ​ស៍​ជំងឺ​អេ​ដ​ស៍​ ​ទៅ​ទទួល​ថ្នាំ​ព​ន្យា​អោ​យ​បាន​ត្រឹម​ត្រូវ​ ​និង​ទៀង​ទាត់​តាម​ការ​កំណត់​របស់​គ្រួ​ពេ​ទ្យ​។​

. សូម​ ​ ​មាន​ការ​ប្រុង​ប្រយ័ត្ន​ ​និង​គោរព​តាម​ច្បាប់​ចរាចរណ៍​អោ​យ​បាន​ត្រឹម​ត្រូវ​ ​ដើម្បី​ចូល​រួម​កាត់​បន្ថយ​ ​អ​ត្រា​មរណ​ជា​ពិសេស​ការ​បាត់បង់​បន្ថែម​ទៀត​នៃ​ជី​វិ​ត​។​

. អំពាវ​ ​នាវ​ដល់​អាណា​ព្យាបាល​សូម​ធ្វើ​ការ​អប់រំ​ដល់​កូន​របស់​ខ្លួន​ ​អោ​យ​ដើរ​ចេញ​ពី​គ្រឿង​ញៀន​ ​និង​សូម​កុំ​បង្ក​អំពើ​ហិង្សា​ក្នុង​គ្រួ​សា​រ​។​

. អំពាវ​ ​នាវ​ដល់​ការ​ពង្រឹង​គុណ​ភាព​ចំពោះ​យុ​វ​ជន​ ​និង​អ្នក​ស្ម័គ្រ​ចិត្ត​កាកបាទ​ក្រហម​អោ​យ​ ​បាន​ច្បាស់លាស់​ ​និង​គូស​បញ្ជាក់​ពី​តួ​នាទី​របស់​ពួក​គេ​ ​ដោយ​ត្រូវ​ធ្វើ​ការ​អូស​ទាញ​មិត្ត​របស់​ខ្លួន​ ​អោ​យ​ដើរ​ផ្លូវ​ល្អ​ ​និង​ប្រព្រឹត្ត​តែ​អំពើ​ល្អ​ ​ព្រម​ទាំង​ចេះ​ជួយ​ដល់​អ្នក​ដែល​ជួប​នូវ​ការ​លំ​បា​ក់​។​

ជា​ទី​បញ្ចប់​ ​ស​ម្តេ​ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​បាន​ធ្វើ​ការ​ជូន​ពរ​ដល់​ប្រជា​ជន​ទាំង​អស់​ ​សូម​ឱ្យ​មាន​សុខ​ភាព​ល្អ​ ​និង​សុភ​មង្គល​ក្នុង​គ្រួ​សា​រ​។​ ​

អំណោយ​ ​ចែក​ជូន​រួម​មាន​ ​៖ អង្ករ​ ​២៥គីឡូក្រាម​, មី​ ​១កេស​, ត្រី​ខ​ ​១០កំប៉ុង​, សារុង​១, ក្រមា​ ​១, មុង​ ​១, ភួយ​ ​១, ក្រ​ណាត់​ស​ ​១ដុំ​, ទឹក​បរិសុទ្ធ​ ​២ ដប​ធំ​ ​។

 

អត្ថ​បទ​ដោយ​៖ ឯ​.ឧ​ ​តាំង​ ​សា​មឿ​ន