អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
ដំណឹងសួរកបង-ប្អូន

ដំណឹងសួរកបង-ប្អូន

កាកបាទក្រហមកម្ពុជា បានទទួលពាក្យសុំស្រាវជ្រាវរកគ្រួសារ ដែលមានខ្លឹមសារដូចខាងក្រោម៖

នាងខ្ញុំឈ្មោះ សូត្រ ពៅ ភេទស្រី អាយុ ៤៨ឆ្នាំ សូមសួររកបងស្រីបងបង្កើតឈ្មោះ សូត្រ សើ ហៅ រី អាយុ ៥៧ ឆ្នាំ មុខរបរមុនបែក សិល្បៈតំបន់ មានឪពុកឈ្មោះ ស៊ុប សូត្រ ម្តាយឈ្មោះ គុច យ៉ាន មានបងប្អូនចំនួន៩នាក់ ដែលមានរាយនាមដូចខាងក្រោម៖

១. ឈ្មោះ សូត្រ សន ភេទ ស្រី អាយុ៦៩ឆ្នាំ ស្លាប់,

២. ឈ្មោះ សូត្រ ហុង ភេទស្រី អាយុ ៦៦ ឆ្នាំ

៣. ឈ្មោះ សូត្រ សូយ ភេទស្រី អាយុ ៥៩ឆ្នាំ (រស់)

៤.ឈ្មោះ សូត្រ សើ ភេទស្រី អាយុ៥៧ឆ្នាំ(បាត់ខ្លូន)

៥. ឈ្មោះ សូត្រ បូ ភេទប្រុស អាយុ៥៦ឆ្នាំ (រស់)

៦.ឈ្មោះសូត្រ ស៊ីម ភេទស្រី អាយុ ៥៦ឆ្នាំ (រស់)

៧.ឈ្មោះ សូត្រ សឹម ភេទស្រី អាយុ ៤៩ឆ្នាំ (រស់)

៨.ឈ្មោះសូត្រ ពៅ អាយុ ៤៨ឆ្នាំ (រស់)

៩.ឈ្មោះសូត្រ ប៊ន ភេទប្រុស អាយុ៤២ឆ្នាំ(ស្លាប់)

ទីកន្លែងកំណើត ភូមិត្រពាំងក្តុល ឃុំត្រាចទង់ ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ អាស័យដ្ឋានចុងក្រោយ រស់នៅភូមិអន្លង់ជ្រែ ឃុំ ប្រាំបីមុំ ស្រុកថ្ពង់ ខេត្តកំពង់ស្ពឺ។ កាលពីឆ្នាំ 1979 ខ្មែរក្រហមបានជម្លៀស​គាត់ឡើងភ្នំ មានគេឃើញគាត់ហើមជើងនៅលើភ្នំ ចុះមកវិញជាមួយគេមិនរួច ហើយបាត់ដំណឹង​តាំងពីពេលនោះមក។ សព្វថ្ងៃមិនដឹងរស់នៅទីណា បើបងប្អូនណា​បានស្គាល់រឺមានដំណឹង​ពីបុគ្គល​ត្រូវរកសូមមេត្តា ជួយផ្តល់​ដំណឹងដល់ទីស្នាក់ការកាកបាទក្រហមកម្ពុជា នៅតាម ខេត្ត-រាជធានី ដែលនៅជិតលោកអ្នកដោយក្តីអនុគ្រោះ។

ប្រសិនជាបង-ប្អូនណាមានមានដំណឹង ឬស្គាល់ឈ្មោះដែលរកដូចខាងលើ​អាចទាក់ទង់​មកលេខទូរស័ព្ទលេខ 023 881 511 012 229 191 និង 016 777 158។ #CRCRFL_TR:004/17

 

jQuery Carousel

កាកបាទក្រហមកម្ពុជាប្រគល់ស្រះទឹកនិងអណ្ដូងទឹកស្អាតដល់ខេត្តពោធិ៍សាត់


កក្រក ៖ ​នៅរសៀល​ថ្ងៃទី​១២​ ខែ​ឧសភា​ ឆ្នាំ​២០១៧​ នេះ​ កាកបាទក្រហម​កម្ពុជា​ ដែលមាន​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ប៊ុន រ៉ានី ហ៊ុនសែន​ ជាប្រធាន​ បានរៀបចំ​ពិធី​ប្រគល់​ស្រះទឹក​ចំនួន​២ និង​អណ្ដូងទឹក​ស្អាត​ចំនួន​១៦ ឱ្យ​ប្រើប្រាស់​ជាផ្លូវការ​ ក្រោមអធិបតីភាព​ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការ​រងទី១​ កាកបាទក្រហ​មកម្ពុជា​ និងមាន​ការអញ្ជើញ​ចូលរួម​ពី ឯកឧត្តម​បណ្ឌិត ម៉ៅ ធនិន ប្រធាន​កិត្តិយស​សាខា​ និងមន្ត្រីសាខា-អនុសាខា ជូនប្រជាពលរដ្ឋ​ចំនួន​៤៤៨​គ្រួសារ​ ប្រើប្រាស់​ជាផ្លូវការ​ ដែល​ពិធីនេះ​ប្រព្រឹត្ត​ទៅ​ក្នុងបរិវេណ​វត្តធម្ម​សិរីមង្គល នៅភូមិព្រៃ​ស្រ​គុម្ព ឃុំស្យា ស្រុក​កណ្ដៀង ខេត្ត​ពោធិ៍សាត់។

 

មានប្រសាសន៍​នាឱកាស​នោះ លោកជំទាវ​ អគ្គលេខាធិការ​រងទី១​ បានពាំនាំ​នូវប្រសាសន៍​សួរសុខទុក្ខ ​និងសេចក្ដី​នឹករលឹក ​ពីសំណាក់ សម្ដេច​កិត្តិព្រឹទ្ធបណ្ឌិត​ ប្រធាន និងមាន​ប្រសាសន៍​ផ្ដាំផ្ញើ ​ដល់​ប្រជាពលរដ្ឋ ដែល​ចូលរួម​ក្នុងពិធី​នោះមាន៖ 
១, សូមថែរក្សា​សុខភាព​ឱ្យបាន​ល្អប្រសើរ ជាពិសេស​ត្រូវពិសារ​ទឹកឆ្អិនជាប្រចាំ
២, សូមចូលរួម​ថែរក្សា​សមិទ្ធផល​នេះឱ្យបានគង់វង់​យូអង្វែង និង
៣, សូមមាន​ការប្រុងប្រយ័ត្ន​ជានិច្ច ​ចំពោះបញ្ហា​បម្រែបម្រួល​អាកាសធាតុ​ ជាពិសេស​គ្រោះធម្មជាតិ​មួយចំនួន ដូចជា រន្ទះបាញ់ ខ្យល់កន្ត្រាក់ និងគ្រោះរាំងស្ងួតជាដើម។

 

ប្រជាពលរដ្ឋ​ដែលចូលរួម​ក្នុង​ឱកាសនោះ​ ម្នាក់ៗ​ទទួល​បាន សារុង១ ក្រមា១ និងថវិកា​មួយចំនួន។ ដោយឡែក​ចាស់ៗទទួលបានអង្ករ៣០គីឡូក្រាម និងមី១កេសបន្ថែមទៀត។ ក្រោយពីទទួលបានសមិទ្ធផលនេះ ប្រជាពលរដ្ឋ​មានសេចក្ដី​រំភើប​ក្រៃលែង​ និងបានសម្ដែង​នូវសេចក្ដី​ដឹងគុណ​ និងថ្លែង​អំណរ​គុណ​ចំពោះសម្ដេច​កិត្តិព្រឹទ្ធបណ្ឌិត​ ប្រធាន ដែល​ជានិច្ចកាល​តែងតែ​គិតគូ​ពីសុខទុក្ខ​ប្រជាពលរដ្ឋ​ដោយមិន​ប្រកាន់​វណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការ​នយោបាយ​ឡើយ។

 

សូមបញ្ជាក់ថា ដែល​ស្រះទឹកទី១មានទំហំ ៣៥ម៉ែត្រ គុណនឹង ៥០ម៉ែត្រ និងជម្រៅ៣ម៉ែត្រ និងទី២មានទំហំ ៤០ម៉ែត្រ គុណនឹង ៥០ម៉ែត្រ និងជម្រៅ៣ម៉ែត្រ នៅស្រុក​កណ្ដៀង អណ្ដូងចំនួន៧ នៅក្នុងសង្កាត់ចំនួន៥ នៃក្រុង​ពោធិ៍សាត់ អណ្ដូងចំនួន៥ នៅឃុំចំនួន៥ នៃស្រុក​ក្រគរ អណ្ដូងចំនួន៤ នៅឃុំចំនួន២ នៃស្រុក​បាកាន ខេត្ត​ពោធិ៍សាត់៕