អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
ដំណឹងសួរកបង-ប្អូន

ដំណឹងសួរកបង-ប្អូន

កាកបាទក្រហមកម្ពុជា បានទទួលពាក្យសុំស្រាវជ្រាវរកគ្រួសារ ដែលមានខ្លឹមសារដូចខាងក្រោម៖

នាងខ្ញុំឈ្មោះ សូត្រ ពៅ ភេទស្រី អាយុ ៤៨ឆ្នាំ សូមសួររកបងស្រីបងបង្កើតឈ្មោះ សូត្រ សើ ហៅ រី អាយុ ៥៧ ឆ្នាំ មុខរបរមុនបែក សិល្បៈតំបន់ មានឪពុកឈ្មោះ ស៊ុប សូត្រ ម្តាយឈ្មោះ គុច យ៉ាន មានបងប្អូនចំនួន៩នាក់ ដែលមានរាយនាមដូចខាងក្រោម៖

១. ឈ្មោះ សូត្រ សន ភេទ ស្រី អាយុ៦៩ឆ្នាំ ស្លាប់,

២. ឈ្មោះ សូត្រ ហុង ភេទស្រី អាយុ ៦៦ ឆ្នាំ

៣. ឈ្មោះ សូត្រ សូយ ភេទស្រី អាយុ ៥៩ឆ្នាំ (រស់)

៤.ឈ្មោះ សូត្រ សើ ភេទស្រី អាយុ៥៧ឆ្នាំ(បាត់ខ្លូន)

៥. ឈ្មោះ សូត្រ បូ ភេទប្រុស អាយុ៥៦ឆ្នាំ (រស់)

៦.ឈ្មោះសូត្រ ស៊ីម ភេទស្រី អាយុ ៥៦ឆ្នាំ (រស់)

៧.ឈ្មោះ សូត្រ សឹម ភេទស្រី អាយុ ៤៩ឆ្នាំ (រស់)

៨.ឈ្មោះសូត្រ ពៅ អាយុ ៤៨ឆ្នាំ (រស់)

៩.ឈ្មោះសូត្រ ប៊ន ភេទប្រុស អាយុ៤២ឆ្នាំ(ស្លាប់)

ទីកន្លែងកំណើត ភូមិត្រពាំងក្តុល ឃុំត្រាចទង់ ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ អាស័យដ្ឋានចុងក្រោយ រស់នៅភូមិអន្លង់ជ្រែ ឃុំ ប្រាំបីមុំ ស្រុកថ្ពង់ ខេត្តកំពង់ស្ពឺ។ កាលពីឆ្នាំ 1979 ខ្មែរក្រហមបានជម្លៀស​គាត់ឡើងភ្នំ មានគេឃើញគាត់ហើមជើងនៅលើភ្នំ ចុះមកវិញជាមួយគេមិនរួច ហើយបាត់ដំណឹង​តាំងពីពេលនោះមក។ សព្វថ្ងៃមិនដឹងរស់នៅទីណា បើបងប្អូនណា​បានស្គាល់រឺមានដំណឹង​ពីបុគ្គល​ត្រូវរកសូមមេត្តា ជួយផ្តល់​ដំណឹងដល់ទីស្នាក់ការកាកបាទក្រហមកម្ពុជា នៅតាម ខេត្ត-រាជធានី ដែលនៅជិតលោកអ្នកដោយក្តីអនុគ្រោះ។

ប្រសិនជាបង-ប្អូនណាមានមានដំណឹង ឬស្គាល់ឈ្មោះដែលរកដូចខាងលើ​អាចទាក់ទង់​មកលេខទូរស័ព្ទលេខ 023 881 511 012 229 191 និង 016 777 158។ #CRCRFL_TR:004/17

 

jQuery Carousel

កាកបាទក្រហមកម្ពុជាចូលរួមបុណ្យសពទាហានមួកខៀវកម្ពុជា


កក្រក ៖ ​នៅព្រឹក​ថ្ងៃទី​១១ ខែ​ឧសភា​ ឆ្នាំ​២០១៧​នេះ សម្តេច​កិត្តិព្រឹទ្ធ​បណ្ឌិត​ ប៊ុន រ៉ានី ហ៊ុនសែន​ ប្រមុខដឹកនាំ​កាកបាទក្រហម​កម្ពុជា បានចាត់ចែង​ក្រុមការងារ​កាកបាទក្រហម​កម្ពុជា ដឹកនាំ​ដោយ ​លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការ​រង​ទី១ នៃកាកបាទក្រហម​កម្ពុជា ​នាំយក​សាររំលែក​ទុក្ខដ៏ក្រៀមក្រំ​បំផុត និងបច្ច័យ​ចំនួន២០លានរៀល ទៅចូលរួម​បុណ្យ​សព លោកព្រិន្ទបាល​ទោ ស៊ាង នរិន្ទ ទាហាន​មួកខៀវកម្ពុជា ដែល​បាន​ពលីជីវិត​ដើម្បី​ជាតិ​មាតុភូមិ​កម្ពុជា និងអន្តរជាតិ នៅប្រទេស​អាហ្រ្វិកកណ្តាល។

ពិធីបុណ្យ​សព​លោកព្រិន្ទបាល​ទោ បានធ្វើឡើង​នៅគេហដ្ឋាន​របស់លោក​ផ្ទាល់ នៅខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ ។

ជាមួយនឹងការចូលរួមជាបច្ច័យ២០លានរៀលនេះ សម្តេច​កិត្តិព្រឹទ្ធ​បណ្ឌិត ដែលជា​មាតា​មនុស្សធម៌​នៅកម្ពុជា បាន​ចាត់ចែងនាំ​យក​នូវ​អំណោយ​ផ្សេងៗ ទៀតជូន​គ្រួសារសព​ ក្នុង​នោះមាន​ដូចជា​អង្ករ​ ២០០គ., ត្រីខ ៥យួរ, មី ៥កេស, អូវ៉ាន់ទី ១កេស, ស្ករស ១០គីឡូ, ទឹកក្រូច ១០កេស, ទឹកដោះគោ​ឆៅចំនួន១កេស និង គូលេន​កំប៉ុង ចំនួន១កេសផងដែរ។

សូមបញ្ជាក់ថា ទាហាន​មួកខៀវកម្ពុជា ៤រូប ដែល​ពិលី​ជីវិត​នោះរួម​មាន៖ លោក​ពលបាលឯក (ឋានន្តរស័ក្តពិតប្រាកដ​ អនុសេនីយ៍ទោ) អ៊ឹម សំ បុគ្គលិក​បើកបរ​ប៊ុលដូស៊ែរ, លោកអនុសេនីយ៍ត្រី ស៊ាន នរិន្ទ (ព្រិន្ទបាលទោ) ជំនួយការ​ត្រួតពិនិត្យ​គុណភាព, លោកពលបាល​ឯក មុំ តុលា (ព្រិន្ទបាលទោ) ជំនួយការ​បើកបរ​អ៊ិស្ការ​វ៉ាទ័រ និង លោក​អនុសេនីយ៍​ត្រី ម៉ៅ អេង (អនុសេនីយ៍ឯក) បុគ្គលិក​ពេទ្យផងដែរ៕