អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
jQuery Carousel

ប្រជាជនដែលមានជំងឺកំពុងសម្រាកនៅមន្ទីរពេទ្យទទួលអំណោយពីកាកបាទក្រហមកម្ពុជា


កក្រក​ ៖​ នៅ​រសៀល​ថ្ងៃទី​ ១១​ ខែ​ឧសភា​ ឆ្នាំ២០១៧​ នេះ​ លោកជំទាវ​ ពុំ​ ចន្ទីនី​ អគ្គលេខាធិការ​កាកបាទក្រហម​កម្ពុជា​ និងសហការី​ រួមជាមួយ​សាខា​កាកបាទក្រហម​កម្ពុជា​ ខេត្ត​ស្ទឹងត្រែង​ បានចុះសួរ​សុខទុក្ខ​ លោក​ ណយ​ បូផាន់​ អាយុ​ ៦៥ឆ្នាំ​ អតីត​មន្ត្រី​សាខា​កាកបាទក្រហម​កម្ពុជា​ ខេត្តស្ទឹងត្រែង​ ដែលមានជំងឺគ្រួស​ក្នុង​ប្រម៉ាត់​ និងជំងឺ​ថ្លើមប្រភេទ​ C កំពុង​សម្រាក​ព្យាបាល​នៅគេហដ្ឋាន​ស្ថិតនៅ​ភូមិកណ្តាល​ សង្កាត់ស្ទឹងត្រែង​ ក្រុងស្ទឹងត្រែង​ ខេត្តស្ទឹងត្រែង។

 

ជាមួយនឹង​ប្រសាសន៍​ផ្តាំផ្ញើ​សួរសុខទុក្ខ​ពីសម្តេច​កិត្តិព្រឹទ្ធ​បណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ប្រធាន​កាកបាទក្រហម​កម្ពុជា​ និងជូនពរ​លោក​ ណយ​ បូផាន់​ ឆាប់ជា​សះស្បើយ​ពីជំងឺ​ផងនោះ​ លោកជំទាវ​អគ្គលេខាធិការ​ បាន​នាំយក​អំណោយ​កាកបាទក្រហមកម្ពុជា​ រួមមាន​ គ្រឿងឧបភោគ-បរិភោគ​សម្ភារៈប្រើប្រាស់​ និងថវិកាមួយចំនួនជូនផងដែរ។

បន្ទាប់មក​ ក្រុមការងារមនុស្សធម៌​ បានបន្តចុះសួរសុខទុក្ខ​ និងនាំយកអំណោយមនុស្សធម៌ជូន​ ចាស់ជរាគ្មានទីពឹង​ និងគ្រួសារជនពិការ-មានជំងឺ​ ចំនួន​ ៤គ្រួសារទៀតផង៕