


វគ្គយល់ដឹងជាមូលដ្ឋានដល់យុវជនកាកបាទក្រហមកម្ពុជា
សាខាកក្រករាជធានីភ្នំពេញ៖ នាល្ងាចថ្ងៃទី ១១ ខែ ឧសភា ឆ្នាំ ២០១៧នេះ នៅអនុវិទ្យាល័យ សម្តេច ហ៊ុន សែន ព្រៃវែង សាខា កាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ បានរៀបចំពិធីបិទវគ្គយល់ដឹងមូលដ្ឋានជូនដល់ទីប្រឹក្សាយុវជន និងយុវជនកាកបាទក្រហមកម្ពុជា ប្រចាំអនុវិទ្យាល័យសរុបចំនួន៧០នាក់ (ស្រី៤៧នាក់) ដោយបានការចូលរួមជាអធិបតីពី លោក សុង តុញ នាយកអនុវិទ្យាល័យ ដែលវគ្គយល់ដឹងនេះបានចាប់ដំណើរការអស់រយៈពេល១ថ្ងៃកន្លងមកដោយលើកយកមេរៀនចំនួន៥មកបង្ហាត់បង្ហាញរួមមាន៖
១/ ប្រវត្តិចលនាកាកបាទក្រហម អឌ្ឍចន្ទក្រហម និងសមាគមជាតិកាកបាទក្រហមកម្ពុជា
២/ តួនាទី និងភារកិច្ចយុវជនកាកបាទក្រហមកម្ពុជា
៣/ គ្រោះមហន្តរាយ និងការគ្រប់គ្រងគ្រោះមហន្តរាយ
៤/ សុវត្ថិភាពចរាចរណ៍ផ្លូវគោក
៥/ វិជ្ជាសង្គ្រោះបឋម ។
ជាលទ្ធផលយុវជនទទួលបាននិទ្ទេសល្អចំនួន៧០ភាគរយ និងមធ្យម៣០ភាគរយ ។
នាឱកាសនោះ លោកនាយកអនុវិទ្យាល័យ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ ដែលបានមកធ្វើការបើកវគ្គយល់ដឹងមូលដ្ឋានជូនដល់យុវជនកាកបាទក្រហម ប្រចាំអនុវិទ្យាល័យរបស់លោក ដើម្បីជួយជាពន្លឺស្មារតីជូនក្មួយៗទាំងអស់ឲ្យបានយល់ដឹងពីសារៈសំខាន់ ក្នុងការអនុវត្ត និងបំពេញភារកិច្ចបេសកម្មមនុស្សធម៏របស់ខ្លួនឲ្យបានកាន់តែល្អប្រសើរ និងទទួលបាននូវជោគជ័យថែមទៀត ៕