អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
ដំណឹងសួរកបង-ប្អូន

ដំណឹងសួរកបង-ប្អូន

កាកបាទក្រហមកម្ពុជា បានទទួលពាក្យសុំស្រាវជ្រាវរកគ្រួសារ ដែលមានខ្លឹមសារដូចខាងក្រោម៖

នាងខ្ញុំឈ្មោះ សូត្រ ពៅ ភេទស្រី អាយុ ៤៨ឆ្នាំ សូមសួររកបងស្រីបងបង្កើតឈ្មោះ សូត្រ សើ ហៅ រី អាយុ ៥៧ ឆ្នាំ មុខរបរមុនបែក សិល្បៈតំបន់ មានឪពុកឈ្មោះ ស៊ុប សូត្រ ម្តាយឈ្មោះ គុច យ៉ាន មានបងប្អូនចំនួន៩នាក់ ដែលមានរាយនាមដូចខាងក្រោម៖

១. ឈ្មោះ សូត្រ សន ភេទ ស្រី អាយុ៦៩ឆ្នាំ ស្លាប់,

២. ឈ្មោះ សូត្រ ហុង ភេទស្រី អាយុ ៦៦ ឆ្នាំ

៣. ឈ្មោះ សូត្រ សូយ ភេទស្រី អាយុ ៥៩ឆ្នាំ (រស់)

៤.ឈ្មោះ សូត្រ សើ ភេទស្រី អាយុ៥៧ឆ្នាំ(បាត់ខ្លូន)

៥. ឈ្មោះ សូត្រ បូ ភេទប្រុស អាយុ៥៦ឆ្នាំ (រស់)

៦.ឈ្មោះសូត្រ ស៊ីម ភេទស្រី អាយុ ៥៦ឆ្នាំ (រស់)

៧.ឈ្មោះ សូត្រ សឹម ភេទស្រី អាយុ ៤៩ឆ្នាំ (រស់)

៨.ឈ្មោះសូត្រ ពៅ អាយុ ៤៨ឆ្នាំ (រស់)

៩.ឈ្មោះសូត្រ ប៊ន ភេទប្រុស អាយុ៤២ឆ្នាំ(ស្លាប់)

ទីកន្លែងកំណើត ភូមិត្រពាំងក្តុល ឃុំត្រាចទង់ ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ អាស័យដ្ឋានចុងក្រោយ រស់នៅភូមិអន្លង់ជ្រែ ឃុំ ប្រាំបីមុំ ស្រុកថ្ពង់ ខេត្តកំពង់ស្ពឺ។ កាលពីឆ្នាំ 1979 ខ្មែរក្រហមបានជម្លៀស​គាត់ឡើងភ្នំ មានគេឃើញគាត់ហើមជើងនៅលើភ្នំ ចុះមកវិញជាមួយគេមិនរួច ហើយបាត់ដំណឹង​តាំងពីពេលនោះមក។ សព្វថ្ងៃមិនដឹងរស់នៅទីណា បើបងប្អូនណា​បានស្គាល់រឺមានដំណឹង​ពីបុគ្គល​ត្រូវរកសូមមេត្តា ជួយផ្តល់​ដំណឹងដល់ទីស្នាក់ការកាកបាទក្រហមកម្ពុជា នៅតាម ខេត្ត-រាជធានី ដែលនៅជិតលោកអ្នកដោយក្តីអនុគ្រោះ។

ប្រសិនជាបង-ប្អូនណាមានមានដំណឹង ឬស្គាល់ឈ្មោះដែលរកដូចខាងលើ​អាចទាក់ទង់​មកលេខទូរស័ព្ទលេខ 023 881 511 012 229 191 និង 016 777 158។ #CRCRFL_TR:004/17

 

៨ ឧសភា ២០១៨

សេចក្តីប្រកាសព័ត៌មាន

ស្តីពី

ការប្រារព្ធទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០១៨

 

jQuery Carousel

អ្នកជំងឺកំពុងសម្រាកព្យាបាលនៅមជ្ឈមណ្ឌលជាតិស្ដារលទ្ធភាពពលកម្មជនពិការគៀនឃ្លាំងទទួលអំណោយពីកាកបាទក្រហមកម្ពុជា


កក្រក៖ ​កាកបាទក្រហម​កម្ពុជា ​ដែលមាន​សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន​ បានផ្តល់​អំណោយ​មនុស្សធម៌​ជូន ​អ្នកជំងឺ​កំពុង​សម្រាក​ព្យាបាល​នៅមជ្ឈមណ្ឌល​ជាតិ​ស្ដារ​លទ្ធភាព​ពលកម្ម​ជនពិការ​គៀនឃ្លាំង​ ១១៤នាក់ នារសៀល​ថ្ងៃទី៣​ ខែឧសភា ​ឆ្នាំ២០១៧។

ក្នុងឱកាស​ចុះសួរសុខទុក្ខ​​លោកជំទាវ​ ពុំ ចន្ទីនី​ អគ្គលេខាធិការ​ កាកបាទក្រហម​កម្ពុជា បានពាំនាំប្រសាសន៍​ផ្តាំផ្ញើ​សួរសុខទុក្ខ​ពីសំណាក់​ សម្តេច​កិត្តិ​ព្រឹទ្ធបណ្ឌិត​ប្រធាន ​ជូនចំពោះ​បង-ប្អូនដែល​កំពុង​សម្រាក​ព្យាបាល​នៅទីនេះ​ឲ្យឆាប់​បានជា​សះស្បើយ​ពីជំងឺ ​ក្រោមការ​យកចិត្តទុកដាក់​ព្យាបាល​ពីសំណាក់ក្រុមគ្រូពេទ្យ។


លោកជំទាវ​អគ្គលេខាធិការ​បានថ្លែង​អំណរ​អរគុណ ​ជូន Dr. Jim Gollogly ​ជានាយក​អង្គការ​ផ្នែកវះកាត់​កុមារ​ ជាពិសេស ​លោកគ្រូ អ្នកគ្រូពេទ្យ និងបុគ្គលិក​ក្នុងមជ្ឈមណ្ឌល​ទាំងអស់ សូម​ឲ្យមាន​សុខភាព និងសូមបន្ត​ជួយដល់​ប្រជាពលរដ្ឋ​ខ្មែរបន្ថែម​ទៀត។

 

ដើម្បីជួយ​សម្រាល​ជីវភាពខ្វះខាត​នាពេលនេះ កាកបាទក្រហ​មកម្ពុជា បានផ្តល់​អំណោយ​ជូនអ្នក​ជំងឺម្នាក់ៗនូវ មី១កេស ត្រីខ ១០កំប៉ុង ទឹកដោះគោឆៅ ១២កំប៉ុង ស្ករស ១គីឡូក្រាម សារុង១ មុង១ ភួយ១ ក្រមា១ និងថវិកាមួយចំនួនផងដែរ៕


សូមបញ្ជាក់ថា៖ មជ្ឈមណ្ឌលនេះ មិនយក​ប្រាក់ក្នុង​ការព្យាបាល និងផ្តល់​កន្លែង​ស្នាក់នៅ ព្រមទាំង​ផ្តល់អាហារ​ថែមទៀត។