អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
ដំណឹងសួរកបង-ប្អូន

ដំណឹងសួរកបង-ប្អូន

កាកបាទក្រហមកម្ពុជា បានទទួលពាក្យសុំស្រាវជ្រាវរកគ្រួសារ ដែលមានខ្លឹមសារដូចខាងក្រោម៖

នាងខ្ញុំឈ្មោះ សូត្រ ពៅ ភេទស្រី អាយុ ៤៨ឆ្នាំ សូមសួររកបងស្រីបងបង្កើតឈ្មោះ សូត្រ សើ ហៅ រី អាយុ ៥៧ ឆ្នាំ មុខរបរមុនបែក សិល្បៈតំបន់ មានឪពុកឈ្មោះ ស៊ុប សូត្រ ម្តាយឈ្មោះ គុច យ៉ាន មានបងប្អូនចំនួន៩នាក់ ដែលមានរាយនាមដូចខាងក្រោម៖

១. ឈ្មោះ សូត្រ សន ភេទ ស្រី អាយុ៦៩ឆ្នាំ ស្លាប់,

២. ឈ្មោះ សូត្រ ហុង ភេទស្រី អាយុ ៦៦ ឆ្នាំ

៣. ឈ្មោះ សូត្រ សូយ ភេទស្រី អាយុ ៥៩ឆ្នាំ (រស់)

៤.ឈ្មោះ សូត្រ សើ ភេទស្រី អាយុ៥៧ឆ្នាំ(បាត់ខ្លូន)

៥. ឈ្មោះ សូត្រ បូ ភេទប្រុស អាយុ៥៦ឆ្នាំ (រស់)

៦.ឈ្មោះសូត្រ ស៊ីម ភេទស្រី អាយុ ៥៦ឆ្នាំ (រស់)

៧.ឈ្មោះ សូត្រ សឹម ភេទស្រី អាយុ ៤៩ឆ្នាំ (រស់)

៨.ឈ្មោះសូត្រ ពៅ អាយុ ៤៨ឆ្នាំ (រស់)

៩.ឈ្មោះសូត្រ ប៊ន ភេទប្រុស អាយុ៤២ឆ្នាំ(ស្លាប់)

ទីកន្លែងកំណើត ភូមិត្រពាំងក្តុល ឃុំត្រាចទង់ ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ អាស័យដ្ឋានចុងក្រោយ រស់នៅភូមិអន្លង់ជ្រែ ឃុំ ប្រាំបីមុំ ស្រុកថ្ពង់ ខេត្តកំពង់ស្ពឺ។ កាលពីឆ្នាំ 1979 ខ្មែរក្រហមបានជម្លៀស​គាត់ឡើងភ្នំ មានគេឃើញគាត់ហើមជើងនៅលើភ្នំ ចុះមកវិញជាមួយគេមិនរួច ហើយបាត់ដំណឹង​តាំងពីពេលនោះមក។ សព្វថ្ងៃមិនដឹងរស់នៅទីណា បើបងប្អូនណា​បានស្គាល់រឺមានដំណឹង​ពីបុគ្គល​ត្រូវរកសូមមេត្តា ជួយផ្តល់​ដំណឹងដល់ទីស្នាក់ការកាកបាទក្រហមកម្ពុជា នៅតាម ខេត្ត-រាជធានី ដែលនៅជិតលោកអ្នកដោយក្តីអនុគ្រោះ។

ប្រសិនជាបង-ប្អូនណាមានមានដំណឹង ឬស្គាល់ឈ្មោះដែលរកដូចខាងលើ​អាចទាក់ទង់​មកលេខទូរស័ព្ទលេខ 023 881 511 012 229 191 និង 016 777 158។ #CRCRFL_TR:004/17

 

ប្រជាជនរងគ្រោះថ្នាក់ចរាចរទទួលអំណោយពីសាខាកក្រកខេត្តព្រៃវែង


សាខាកក្រកខេត្តព្រៃវែងៈ ​នៅព្រឹក​ថ្ងៃទី​១១​ ខែ​មេសា​ ឆ្នាំ​២០១៧​ សាខា​កាកបាទក្រហម​កម្ពុជា​ ខេត្តព្រៃវែង​ ដឹកនាំ​ដោយ​ លោកស្រី ​អ៊ុក មាសសូលីណា ​នាយិកា​សាខា​ និងសហការី​ បានអញ្ជើញចុះ​សួរសុខ​ទុក្ខ និង នាំយក​អំណោយ​មនុស្សធម៌​របស់សាខា​ចែកជូន​ដល់ បងប្រុស ​ឡឹក សារ៉ាវន្ត៍ អាយុ៣៧ឆ្នាំ ធ្លាក់ខ្លួន ពិការ​ដើរពុំរួច​ដោយគ្រោះថ្នាក់​ចរាចរណ៍​កាលពី​ពេលកន្លង​ទៅ បច្ចុប្បន្ន​រស់នៅភូមិ​ស្វាយសាមសិ​ប ឃុំជើងភ្នំ ស្រុកបាភ្នំ ខេត្តព្រៃវែង។ 


សូមបញ្ជាក់​ថាកន្លងមក​ អនុ​សាខាកាបាទក្រហម​កម្ពុជា ​ស្រុកបាភ្នំ​ បានធ្វើការ​ផ្តល់អំណោយ​ជូនបង​ប្រុសបានចំនួន​ ២លើក​ រួចមកហើយ​ ហើយនេះ​គឺជាការ​ផ្តល់ជូន​លើកទី ៣​ គិតមកទល់ពេលនេះ​បញ្ហា​សុខភាពរបស់គាត់​មានសភាព​ ប្រសើរឡើង​ជាងមុន និងជិតដើរ​រួចវិញ​បាន ហើយ។

 

អំណោយដែលបានផ្តល់ជូនរួមមាន៖ អង្ករ២៥គក អាហារបំប៉ន២កញ្ចប់ ត្រីខ១យួរ មី១កេស និងថវិកា១០០,០០០៛។