អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
ដំណឹងសួរកបង-ប្អូន

ដំណឹងសួរកបង-ប្អូន

កាកបាទក្រហមកម្ពុជា បានទទួលពាក្យសុំស្រាវជ្រាវរកគ្រួសារ ដែលមានខ្លឹមសារដូចខាងក្រោម៖

នាងខ្ញុំឈ្មោះ សូត្រ ពៅ ភេទស្រី អាយុ ៤៨ឆ្នាំ សូមសួររកបងស្រីបងបង្កើតឈ្មោះ សូត្រ សើ ហៅ រី អាយុ ៥៧ ឆ្នាំ មុខរបរមុនបែក សិល្បៈតំបន់ មានឪពុកឈ្មោះ ស៊ុប សូត្រ ម្តាយឈ្មោះ គុច យ៉ាន មានបងប្អូនចំនួន៩នាក់ ដែលមានរាយនាមដូចខាងក្រោម៖

១. ឈ្មោះ សូត្រ សន ភេទ ស្រី អាយុ៦៩ឆ្នាំ ស្លាប់,

២. ឈ្មោះ សូត្រ ហុង ភេទស្រី អាយុ ៦៦ ឆ្នាំ

៣. ឈ្មោះ សូត្រ សូយ ភេទស្រី អាយុ ៥៩ឆ្នាំ (រស់)

៤.ឈ្មោះ សូត្រ សើ ភេទស្រី អាយុ៥៧ឆ្នាំ(បាត់ខ្លូន)

៥. ឈ្មោះ សូត្រ បូ ភេទប្រុស អាយុ៥៦ឆ្នាំ (រស់)

៦.ឈ្មោះសូត្រ ស៊ីម ភេទស្រី អាយុ ៥៦ឆ្នាំ (រស់)

៧.ឈ្មោះ សូត្រ សឹម ភេទស្រី អាយុ ៤៩ឆ្នាំ (រស់)

៨.ឈ្មោះសូត្រ ពៅ អាយុ ៤៨ឆ្នាំ (រស់)

៩.ឈ្មោះសូត្រ ប៊ន ភេទប្រុស អាយុ៤២ឆ្នាំ(ស្លាប់)

ទីកន្លែងកំណើត ភូមិត្រពាំងក្តុល ឃុំត្រាចទង់ ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ អាស័យដ្ឋានចុងក្រោយ រស់នៅភូមិអន្លង់ជ្រែ ឃុំ ប្រាំបីមុំ ស្រុកថ្ពង់ ខេត្តកំពង់ស្ពឺ។ កាលពីឆ្នាំ 1979 ខ្មែរក្រហមបានជម្លៀស​គាត់ឡើងភ្នំ មានគេឃើញគាត់ហើមជើងនៅលើភ្នំ ចុះមកវិញជាមួយគេមិនរួច ហើយបាត់ដំណឹង​តាំងពីពេលនោះមក។ សព្វថ្ងៃមិនដឹងរស់នៅទីណា បើបងប្អូនណា​បានស្គាល់រឺមានដំណឹង​ពីបុគ្គល​ត្រូវរកសូមមេត្តា ជួយផ្តល់​ដំណឹងដល់ទីស្នាក់ការកាកបាទក្រហមកម្ពុជា នៅតាម ខេត្ត-រាជធានី ដែលនៅជិតលោកអ្នកដោយក្តីអនុគ្រោះ។

ប្រសិនជាបង-ប្អូនណាមានមានដំណឹង ឬស្គាល់ឈ្មោះដែលរកដូចខាងលើ​អាចទាក់ទង់​មកលេខទូរស័ព្ទលេខ 023 881 511 012 229 191 និង 016 777 158។ #CRCRFL_TR:004/17

 

៨ ឧសភា ២០១៨

សេចក្តីប្រកាសព័ត៌មាន

ស្តីពី

ការប្រារព្ធទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០១៨

 

កាកបាទ​ក្រហម​កម្ពុ​ជា​ ​ចុះ​ចែក​អំណោយ​មនុស្ស​ធម៌​ជា​ស្បៀង​ ​និង​ស​ម្ភា​រៈ​ ជូន​គ្រួសារ​ប្រជា​ជន​រង​គ្រោះ​ដោយ​ទឹក​ជំនន់​ ​ចំនួន​ ​១៥៨៣ គ្រួសារ​ នៅ​ខេត្តពោធិសាត់


នៅព្រឹក​ថ្ងៃ​ទី​០៦ ខែ​ធ្នូឆ្នាំ​២០១៣ ស​ម្តេ​ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​​ ប៊ុ​ន​ រ៉ា​នី​ ​ហ៊ុន​សែន​ ​ប្រធានកាកបាទ​ក្រហម​កម្ពុ​ជា​អម​ដំណើរ​ដោយ​សមាជិក​សមាជិកា​គ​ណៈ​ក​ម្មា​ធិ​ការ​ក​ណ្តា​ល​និង​ម​ន្ត្រី​សាខា​ព្រម​ទាំង​សប្បុរស​ជន​បាន​អញ្ជើញ​ចុះ​ចែក​អំណោយ​មនុស្ស​ធម៌​ជា​ស្បៀង​និង​ស​ម្ពា​រៈ​ជូន​គ្រួសារ​ប្រជា​ជន​រង​គ្រោះ​ដោយ​ទឹក​ជំនន់​ចំនួន​១៥៨៣ គ្រួសារ​មក​ពី​៤៧ ភូមិនៅក្នុង ឃុំ បឹងបត់កណ្តាល ឃុំ ស្មាមព្រះ ឃុំ មេទឹក ឃុំ អូរតាប៉ោង​ និងឃុំ ស្វាយ​ដូនកែវ នៃស្រុក​បាកាន ខេត្ត​ពោធិសាត់។

ជា​កិច្ច​ចាប់​ផ្តើ​ម​ស​ម្តេ​ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​បាន​ស​ម្តែ​ង​នូវ​ការ​ចូល​រួម​សោក​ស្តា​យ​ចំពោះ​ការ​បាត់បង់​របស់​ប្រជា​ពលរដ្ឋ​ដែល​បាន​រង​គ្រោះ​ដោយសារ​ទឹក​ជំនន់​នៅ​ទូ​ទាំង​ប្រទេស​ជា​ពិសេស​ប្រជា​ជន​ដែល​រស់​នៅ​ក្នុង​ខេត្ត​នេះ​តែ​ម្ត​ង​ បន្ថែម​ពី​នេះ​ស​ម្តេ​ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ក៏បាន​ថ្លែង​អំណរ​គុណ​ដល់​រាជ​រ​ដ្ឋា​ភិ​បា​ល​ជា​ពិសេស​អាជ្ញា​ធ​រមូល​ដ្ឋា​ន​គ្រប់​លំដាប់​ថ្នាក់​ចំពោះ​ការ​ខិតខំ​រួម​ចំណែក​ក្នុង​ការ​ជួយ​សង្គ្រោះ​ដល់​ប្រជា​ជន​បាន​ទាន់​ពេល​វេលា​ប្រកបដោយ​ប្រសិទ្ធ​ភាព​ខ្ព​ស់​។​ 

ស​ម្តេ​ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ក៏បាន​ថ្លែង​អំណរ​គុណ​ដល់​សាខា​និង​អនុ​សាខា​កាកបាទ​ក្រហម​កម្ពុ​ជា​ខេត្ត​ពោធិសាត់​ដែល​បាន​ធ្វើ​ការ​ឆ្លើយ​តប​ក្នុង​ការ​ជួយ​ដល់​ជន​ដែល​រង​គ្រោះ​ដោយសារ​ទឹក​ជំនន់​ជា​បន្ត​បន្ទាប់​ប្រកប​ដោយ​ការ​ទទួល​ខុស​ត្រូវ​ខ្ព​ស់​។ ស​ម្តេ​ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​បានធ្វើ​ការ​កោត​​សរសើរ​ ដល់​អង្គការ​ជាតិ​ និង​អន្តរជាតិ ជា​ពិសេស​សប្បុរសជន​គ្រប់​វិស័យ​ដែល​បាន ចូលរួម​ចំណែក​នៅ​ក្នុង​វិស័យ​មនុស្សធម៌ ក្នុង​​រយៈ​ពេល​​នៃ​​គ្រោះ​ទឹកជំនន់​ថ្មីៗនេះ។

ឆ្លៀត​ក្នុង​ឪ​កាស​នោះ​ស​ម្តេ​ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​បាន​ធ្វើ​ការ​អំពាវ​នាវ​ដល់​បង​ប្អូន​ប្រជា​ជន​ទាំង​អស់​

 . អំពានាវដល់​ក្រុម​គ្រួសារ​សូមជួយ​អប់រំ​ដល់​កូន​ក្មួយ និងមនុស្សចាស់ៗឱ្យ​ជៀស​វាង​ពិការជាតិសុរា ដែល​បាន​បង្ករ​អោយ​មាន​អត្រា​ស្លាប់​​ក្នុង​ពេល​​ទឹក​ជំនន់នេះ​ និងសូមកុំ ប្រើប្រាស់គ្រឿង​ញៀន​ដែល​ជា​បញ្ហា​បង្ករ​ឱ្យា​មាន​អំពើ​ហិង្សា​ក្នុង​ គ្រួសារ និងអត្រាស្លាប់។

. ខិតខំ​ដាំ​ដំណាំ​បន្ថែម​ដើម្បី​លើក​តម្កើន​សេដ្ឋកិច្ច​ក្នុង​គ្រួសារ​ក្រោយ​ពេល​ទឹក​ស្រក ហើយ​បើ​មានតម្រូវ​ការ ជួយ​ក្នុង​ការ​រកគ្រាប់​ពូជ ក៏សូម​ស្វែង​រកការ​ជួយ​ពី​សំណាក់​មន្ទីរ​កសិកម្មខេត្ត។

. អំពាវនាវដល់​ស្រ្តី​មាន​ផ្ទៃពោះ និង​ស្ត្រី​ផ្ទុក​មេរោគ​អេដស៍​មាន​ផ្ទៃពោះអោយ​ទៅ​ពិនិត្យ​សុខ​ភាព​អោយ​បាន​ទៀងទាត់​នៅ​មន្ទីពេទ្យ​ ឬមណ្ឌល​សុខភាព​តាម​ការ​កំណត់​របស់​គ្រួពេទ្យ ដើម្បី​ចូល​រួម​កាត់​បន្ថយ អត្រា​មរណមាតា​ និងទារក​ ដើម្បី​ការពារ ការ​ឆ្លង​មេរោគ​អេដស៍​ពីមាតា​ទៅ​ទារកផងដែរ។

. អំពាវនាវ​ដល់​អ្នក​ផ្ទុក​មេរោគ​អេដស៍​ជំងឺ​អេដស៍​ ទៅ​ទទួល​ថ្នាំ​ពន្យា​អោយ​បានត្រឹមត្រូវ​ និង​ទៀងទាត់តាម​ការ​កំណត់​របស់​គ្រួពេទ្យ។

. សូមមាន​ការ​ប្រុង​ប្រយ័ត្ន​ជា​ពិសេស​កុមារ​ដោយ​មិន​ត្រូវ​អោ​យ​លេង​ជាមួយ​ទឹក​ជំនន់​ដើម្បី​​ជៀស​ការ​លង់​ទឹក​ដោយ​ ប្រការ​ណា​មួ​យ​។

. សូមមាន​ប្រុង​ប្រយ័ត្ន​និង​គោរព​តាម​ច្បាប់​ចរាចរណ៍​អោ​យ​បាន​ត្រឹម​ត្រូវ​ដើម្បី​ចូល​រួម​កាត់​បន្ថយ​អ​ត្រា​មរណ​ជា​ពិសេស​ការ​បាត់បង់​បន្ថែម​ទៀត​នៃ​ជីវិត​ក្នុង​ពេល​គ្រោះ​ម​ហ​ន្ថ​រាយ​ទឹក​ជំនន់​នេះ​។

. សូមបរិភោគ​ទឹក​ដែល​ដាំ​ឆ្អិន​អោ​យ​បាន​ត្រឹម​ត្រូវ​មុន​ហ្នឹង​ធ្វើ​ការ​បរិភោគ ​ ​ដើម្បី​ជៀស​វាង​ការមាន​ជំងឺ​ដោយសារ​ពិសា​រ​ទឹក​មាន​មេ​រោគ​ដែល​អាច​ប​ណ្តា​ល​អោ​យ​មាន​ការ​បាត់បង់​ជីវិត​និង​បន្ថែម​ការ​ឈឺ​ចាប់​នៅ​ក្នុង​ក្រុម​គ្រួ​សា​រ​។​

ត្រូវចេះ​ថែទាំ​សុខ​ភាព​អោ​យ​បាន​ល្អ​ព្រម​ទាំង​សូម​ឱ្យ​មាន​អ​នា​ម័​យ​ជា​និច្ច​ដើម្បី​ជៀស​វាង​ជំងឺ​ឆ្លង​ដែល​អាច​ប​ណ្តា​ល​ឱ្យ​មាន​ការ​ចំណាយ​នូវ​ទ្រព្យ​សម្បត្តិ​បន្ថែម​ទៀត​ក្នុងការ​ព្យា​បា​ល​។​ក្នុង​ករណី​មាន​ជំងឺ​សូម​បង​ប្អូន​ទៅ​ម​ន្ទី​ពេទ្យ​ឬ​មណ្ឌល​សុខ​ភាព​ដែល​នៅ​ជិត​បំ​ផុ​ត​។

៩ អំពាវ​នាវ​ដល់​អាណាព្យា​បាល​សូម​ធ្វើ​ការ​អប់រំ​ដល់​កូន​របស់​ខ្លួន អោយ​ដើរ​ចេញ​ពី​គ្រឿង​ញៀន​ និង​សូម​កុំ​បង្ក​អំពើ​ហិង្សា​ក្នុង​គ្រួសារ។

១០ អំពាវ​នាវ​ដល់​ការ​ពង្រឹង​គុណ​ភាព​ចំពោះ​យុវជន និង​អ្នកស្ម័គ្រ​ចិត្ត​កាកបាទ​ក្រហម​អោយ​ បាន​ច្បាស់​លាស់​ និង​គូស​បញ្ជាក់​ពី​តួនាទី​របស់​ពួក​គេ ដោយ​ត្រូវ​ធ្វើ​ការ​អូស​ទាញ​មិត្ត​របស់​ខ្លួន​ អោយ​ដើរ​ផ្លូវ​ល្អ​ និង​ប្រព្រឹត្ត​តែ​អំពើ​ល្អ ព្រម​ទាំង​ចេះ​ជួយ​ដល់​អ្នក​ដែល​ជួប​នូវ​ការ​លំបាក់។

ជាទីបញ្ចប់ ស​ម្តេ​ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​បាន​ធ្វើ​ការ​ជូន​ពរ​ដល់​ប្រជា​ជន​ទាំង​អស់​សូម​ឱ្យ​មាន​សុខ​ភាព​ល្អ​និង​សុភ​មង្គល​ក្នុង​គ្រួ​សា​រ​។​ ​

អំណោយ​ចែក​ជូន​រួម​មាន​ អង្ករ​២៥គីឡូក្រាម​, មី​១កេស​, ត្រី​ខ​១០កំប៉ុង​, សារុង​១, ក្រមា​, មុង​, ភួយ​, ក្រ​ណាត់​ស​១ដុំ​, ទឹក​បរិសុទ្ធ​ ដប​ធំ និងធុងដាក់ទឹក ១​។

 

អត្ថ​បទ​ដោយ​៖ លោក​តាំង​សា​មឿ​ន