អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
សេចក្តីជូនដំណឹងស្តីពីការវះកាត់ ឆែបមាត់ ឆែបក្រអម មាត់ធ្មេញ និងពិការមុខមាត់ផ្សេៗ
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន

ប្រជាជនទីទ័លក្រនៅសង្កាត់ព្រៃសទទួលអំណោយមនុស្សធម៌


សាខាកក្រករាជធានីភ្នំពេញ៖ ​នា​ថ្ងៃទី​១០​ ខែ​មេសា​ ឆ្នាំ​២០១៧​ ក្រុម​កាកបាទក្រហម​កម្ពុជា ​សង្កាត់​ព្រៃស ​ដឹកនាំ​ដោយ​ លោក ​ខាត់ សុខៃ​ ប្រធាន​ក្រុម ​បានចុះ​សាកសួរ​សុខទុក្ខ​ និងនាំ​យក​អំណោយ​មនុស្សធម៌​ទៅផ្តល់​ជូន​ប្រជាពលរដ្ឋ​មានជីវភាព​ខ្វះខាត​ចំនួន​៦១​គ្រួសារ រស់នៅ​ក្នុង​សង្កាត់​ព្រៃស​ ។

 

នាឱកាស​នោះ​ លោក​ប្រធាន​ក្រុម​ បានលើក​ឡើង​ពីការ​ជួយ​របស់​កាកបាទក្រហម​កម្ពុជា​ ចំពោះ​ប្រជាពលរដ្ឋ​រងគ្រោះ​ និងងាយរង​គ្រោះគ្រប់ប្រភេទ​ ដោយមិន​ប្រកាន់​ពីនិន្នាការ​នយោបាយ ជាតិ​សាសន៍ សាសនា វណ្ណៈ ពណ៌ សម្បុរអ្វីទាំងអស់​ ពោល(កាកបាទក្រហម​កម្ពុជាមាន​គ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា​) ជាក់ស្តែង​ដូចជា​ពេលនេះ​ ។

 

អំណោយ​មនុស្សធម៌​ដែលបាន​ប្រគល់ជូន​ក្នុង១គ្រួសារៗ​រួមមាន៖ អង្ករ៣០គីឡូក្រាម​ ស្ករស១គីឡូក្រាម​ ទឹកដោះគោ១កំប៉ុង និងថវិកា​ចំនួន១៥.០០០រៀល ៕