អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
ដំណឹងសួរកបង-ប្អូន

ដំណឹងសួរកបង-ប្អូន

កាកបាទក្រហមកម្ពុជា បានទទួលពាក្យសុំស្រាវជ្រាវរកគ្រួសារ ដែលមានខ្លឹមសារដូចខាងក្រោម៖

នាងខ្ញុំឈ្មោះ សូត្រ ពៅ ភេទស្រី អាយុ ៤៨ឆ្នាំ សូមសួររកបងស្រីបងបង្កើតឈ្មោះ សូត្រ សើ ហៅ រី អាយុ ៥៧ ឆ្នាំ មុខរបរមុនបែក សិល្បៈតំបន់ មានឪពុកឈ្មោះ ស៊ុប សូត្រ ម្តាយឈ្មោះ គុច យ៉ាន មានបងប្អូនចំនួន៩នាក់ ដែលមានរាយនាមដូចខាងក្រោម៖

១. ឈ្មោះ សូត្រ សន ភេទ ស្រី អាយុ៦៩ឆ្នាំ ស្លាប់,

២. ឈ្មោះ សូត្រ ហុង ភេទស្រី អាយុ ៦៦ ឆ្នាំ

៣. ឈ្មោះ សូត្រ សូយ ភេទស្រី អាយុ ៥៩ឆ្នាំ (រស់)

៤.ឈ្មោះ សូត្រ សើ ភេទស្រី អាយុ៥៧ឆ្នាំ(បាត់ខ្លូន)

៥. ឈ្មោះ សូត្រ បូ ភេទប្រុស អាយុ៥៦ឆ្នាំ (រស់)

៦.ឈ្មោះសូត្រ ស៊ីម ភេទស្រី អាយុ ៥៦ឆ្នាំ (រស់)

៧.ឈ្មោះ សូត្រ សឹម ភេទស្រី អាយុ ៤៩ឆ្នាំ (រស់)

៨.ឈ្មោះសូត្រ ពៅ អាយុ ៤៨ឆ្នាំ (រស់)

៩.ឈ្មោះសូត្រ ប៊ន ភេទប្រុស អាយុ៤២ឆ្នាំ(ស្លាប់)

ទីកន្លែងកំណើត ភូមិត្រពាំងក្តុល ឃុំត្រាចទង់ ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ អាស័យដ្ឋានចុងក្រោយ រស់នៅភូមិអន្លង់ជ្រែ ឃុំ ប្រាំបីមុំ ស្រុកថ្ពង់ ខេត្តកំពង់ស្ពឺ។ កាលពីឆ្នាំ 1979 ខ្មែរក្រហមបានជម្លៀស​គាត់ឡើងភ្នំ មានគេឃើញគាត់ហើមជើងនៅលើភ្នំ ចុះមកវិញជាមួយគេមិនរួច ហើយបាត់ដំណឹង​តាំងពីពេលនោះមក។ សព្វថ្ងៃមិនដឹងរស់នៅទីណា បើបងប្អូនណា​បានស្គាល់រឺមានដំណឹង​ពីបុគ្គល​ត្រូវរកសូមមេត្តា ជួយផ្តល់​ដំណឹងដល់ទីស្នាក់ការកាកបាទក្រហមកម្ពុជា នៅតាម ខេត្ត-រាជធានី ដែលនៅជិតលោកអ្នកដោយក្តីអនុគ្រោះ។

ប្រសិនជាបង-ប្អូនណាមានមានដំណឹង ឬស្គាល់ឈ្មោះដែលរកដូចខាងលើ​អាចទាក់ទង់​មកលេខទូរស័ព្ទលេខ 023 881 511 012 229 191 និង 016 777 158។ #CRCRFL_TR:004/17

 

jQuery Carousel

សមាគមរស្មីកុមារកម្ពុជាទទួលអំណោយពីកាកបាទក្រហមកម្ពុជា


កក្រក ៖​នៅព្រឹក​ថ្ងៃទី​៣ ​ខែមេសា​ ឆ្នាំ​២០១៧​ នេះ ​កាកបាទក្រហម​កម្ពុជា​ដែលមាន​ សម្តេច​កិត្តិព្រឹទ្ធ​បណ្ឌិត​ ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន​បាន​ឧបត្ថម្ភ​គ្រឿង​ឧបភោគ-បរិភោគ​និង​ថវិកា​មួយចំនួន​ ជូនដល់​សមាគម​រស្មី​កុមារ​កម្ពុជា​ ដែលមាន​ទីតាំង​ស្ថិតនៅ ​សង្កាត់​បឹងទំពុន​ ខណ្ឌមានជ័យ​ រាជធានី​ភ្នំពេញ​ ដើម្បី​ កុមារ​កំព្រា​ កុមារ-សិស្ស-និស្សិត​ក្រីក្រ ​គ្រូ-បុគ្គលិក​នៃសមាគម​សរុបប្រមាណ​១៤០​នាក់ ​បានធ្វើ​បុណ្យធ្វើ​ទាន ឧទ្ទិស​កុសល​ជូនអ្នក​មានគុណ និងបុព្វការី​ជនដែល​បានចែក​ឋានទៅ​ហើយក្នុង​ឱកាស​បុណ្យចូល​ឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ ​ដែលនឹងឈាន​ចូលមកដល់​ក្នុងពេលខាង​មុខនេះ ។

 

ក្នុងឱកាស​ប្រគល់​អំណោយ​មនុស្សធម៌​នោះ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការ​រងទី ១ កាកបាទក្រហម​កម្ពុជា​ បានពាំនាំ​ប្រសាសន៍​របស់ សម្តេចកិត្តិ​ព្រឹទ្ធបណ្ឌិត​ ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំ​ផ្ញើ​ការសួរសុខ​ទុក្ខ ក្តីអាណិត ​ស្រឡាញ់​ ប្រកបដោយ​មនោសញ្ចេតនា​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ក្មួយៗ​ ចៅៗកុមារ និងសិស្ស-​និស្សិតទាំងអស់​ដែលកំពុង​ស្នាក់នៅ​ និងទទួល​ការអប់រំ រៀនសូត្រ ​នៅក្នុង​សមាគម​រស្មី​កុមារ​កម្ពុជា​។ ទន្ទឹមនឹងនេះ​ លោកជំទាវ ​ក៏បានផ្តាំ​ផ្ញើពី​សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត​ នូវការ​កោតសរសើរ​ចំពោះ លោក​ប្រធាន​សមាគម លោកគ្រូ អ្នកគ្រូ និង​បុគ្គលិក​ទាំងអស់​ដែលបាន​ខិតខំ​លះបង់​កម្លាំងកាយ​-ចិត្ត ក្នុងការ​គាំទ្រ និងគាំពារ​ដល់សុខុមាលភាព​របស់​កុមារកំព្រា​ កុមារ-សិស្ស-និស្សិត​ក្រីក្រ ឲ្យមាន​ជម្រក​រស់នៅ​សមរម្យ​ ទទួល​បានការអប់រំ​ រៀនសូត្រ ​ដូចកុមារ​ សិស្ស-និស្សិត​ឯទៀត​ដែរ​ និងបានចូលរួម​ទប់ស្កាត់​នូវការ​ប្រើប្រាស់​គ្រឿងញៀន​ ការប្រព្រឹត្ត​នូវអំពើ​អបាយមុខ​ផ្សេងៗទៀត។

 

ជាកិច្ចឆ្លើយតប លោក ប៉ាត ណូន ប្រធាន​សមាគម​ បានសម្តែង​នូវការដឹងគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលតែងតែ​គិតគូរ​ពីសុខទុក្ខ ​និងបានឧបត្ថម្ភ​ជាច្រើន​លើកច្រើន​សារ​ដល់សមាគម ​ជាមួយគ្នា​នោះក៏សូម​ជូនពរដល់​ សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត សូមជួប​ប្រទះ​តែនឹង​ពុទ្ធពរ​ទាំងបួន​ប្រការ​កុំបីអាក់​ខានឡើយ៕⁠⁠⁠⁠