អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
ដំណឹងសួរកបង-ប្អូន

ដំណឹងសួរកបង-ប្អូន

កាកបាទក្រហមកម្ពុជា បានទទួលពាក្យសុំស្រាវជ្រាវរកគ្រួសារ ដែលមានខ្លឹមសារដូចខាងក្រោម៖

នាងខ្ញុំឈ្មោះ សូត្រ ពៅ ភេទស្រី អាយុ ៤៨ឆ្នាំ សូមសួររកបងស្រីបងបង្កើតឈ្មោះ សូត្រ សើ ហៅ រី អាយុ ៥៧ ឆ្នាំ មុខរបរមុនបែក សិល្បៈតំបន់ មានឪពុកឈ្មោះ ស៊ុប សូត្រ ម្តាយឈ្មោះ គុច យ៉ាន មានបងប្អូនចំនួន៩នាក់ ដែលមានរាយនាមដូចខាងក្រោម៖

១. ឈ្មោះ សូត្រ សន ភេទ ស្រី អាយុ៦៩ឆ្នាំ ស្លាប់,

២. ឈ្មោះ សូត្រ ហុង ភេទស្រី អាយុ ៦៦ ឆ្នាំ

៣. ឈ្មោះ សូត្រ សូយ ភេទស្រី អាយុ ៥៩ឆ្នាំ (រស់)

៤.ឈ្មោះ សូត្រ សើ ភេទស្រី អាយុ៥៧ឆ្នាំ(បាត់ខ្លូន)

៥. ឈ្មោះ សូត្រ បូ ភេទប្រុស អាយុ៥៦ឆ្នាំ (រស់)

៦.ឈ្មោះសូត្រ ស៊ីម ភេទស្រី អាយុ ៥៦ឆ្នាំ (រស់)

៧.ឈ្មោះ សូត្រ សឹម ភេទស្រី អាយុ ៤៩ឆ្នាំ (រស់)

៨.ឈ្មោះសូត្រ ពៅ អាយុ ៤៨ឆ្នាំ (រស់)

៩.ឈ្មោះសូត្រ ប៊ន ភេទប្រុស អាយុ៤២ឆ្នាំ(ស្លាប់)

ទីកន្លែងកំណើត ភូមិត្រពាំងក្តុល ឃុំត្រាចទង់ ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ អាស័យដ្ឋានចុងក្រោយ រស់នៅភូមិអន្លង់ជ្រែ ឃុំ ប្រាំបីមុំ ស្រុកថ្ពង់ ខេត្តកំពង់ស្ពឺ។ កាលពីឆ្នាំ 1979 ខ្មែរក្រហមបានជម្លៀស​គាត់ឡើងភ្នំ មានគេឃើញគាត់ហើមជើងនៅលើភ្នំ ចុះមកវិញជាមួយគេមិនរួច ហើយបាត់ដំណឹង​តាំងពីពេលនោះមក។ សព្វថ្ងៃមិនដឹងរស់នៅទីណា បើបងប្អូនណា​បានស្គាល់រឺមានដំណឹង​ពីបុគ្គល​ត្រូវរកសូមមេត្តា ជួយផ្តល់​ដំណឹងដល់ទីស្នាក់ការកាកបាទក្រហមកម្ពុជា នៅតាម ខេត្ត-រាជធានី ដែលនៅជិតលោកអ្នកដោយក្តីអនុគ្រោះ។

ប្រសិនជាបង-ប្អូនណាមានមានដំណឹង ឬស្គាល់ឈ្មោះដែលរកដូចខាងលើ​អាចទាក់ទង់​មកលេខទូរស័ព្ទលេខ 023 881 511 012 229 191 និង 016 777 158។ #CRCRFL_TR:004/17

 

jQuery Carousel

ប្រជាជនងាយរងគ្រោះនៅស្រុកឱរ៉ាល់ទទួលអំណោយពីកាកបាទក្រហមកម្ពុជា


កក្រក ៖​ព្រឹក​ថ្ងៃទី​០២​ ខែ​មេសា​ ឆ្នាំ​២០១៧​ នេះ​ ឯកឧត្តម​ យូ ឡាណា ​អគ្គលេខាធិការ​រងទី​២ ​កាកបាទក្រហម​កម្ពុជា​ ដោយមាន​ការអញ្ជើញ​ចូលរួម​ពីលោក​ អោ វណ្ណថេត ​អនុ​ប្រធាន​គណៈកម្មាធិការ​សាខា​ នាយិកា និងសមាជិក សាខា-អនុសាខា បាន​ចុះសួរសុខ​ទុក្ខ​ និង​ចែកអំណោយ​មនុស្សធម៌​កាកបាទក្រហម​កម្ពុជា​ ដែលមាន​ សម្ដេច​កិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន​ ជូនគ្រួសារ​ចាស់ជរា​គ្មានទីពឹង​ ស្ត្រីមេម៉ាយ​កូនច្រើន​ កុមារ​កំព្រា ​ជនពិការ​ និង​ អ្នកផ្ទុក​និងរស់នៅជា​មួយ​មេរោគអេដស៍​ ចំនួន​ ៣៣៥គ្រួសារ មក​ពីភូមិ​ទាំង១៩​ នៃឃុំតាសាល​ ស្រុកឱរ៉ាល់​ ខេត្តកំពង់ស្ពឺ​ ដែលពិធី​នេះប្រព្រឹត្ត​ទៅនៅក្នុង​បរិវេណវត្ត​តាលូត​មាន​ជ័យ។

 

នៅក្នុង​ឱកាសសំណេះ​សំណាល​ជាមួយ​គ្រួសារ​ទទួលផល​ឯកឧត្តម​ អគ្គលេខាធិការ​រងទី២​ បានពាំនាំ​ ប្រសាសន៍​ សម្ដេច​កិត្តិព្រឹទ្ធបណ្ឌិត​ប្រធាន​ ដែលបាន​ផ្ដាំផ្ញើសួរ​សុខទុក្ខ​ ដល់បងប្អូន​ប្រជាពលរដ្ឋ​ងាយរងគ្រោះ​បំផុត​ទាំងអស់ ​និងបានណែនាំ​ដល់បង​ប្អូន សូម ៖


១/ ថែរក្សា​សុខភាព​ និងអនាម័យ ​ដោយត្រូវ​ពិសារ​ទឹកឆ្អិន​ និងគេង​ក្នុងមុង​ជានិច្ច​ ព្រោះរដូវ​នេះចាប់ផ្ដើម​មានមូសច្រើន​ដែលបង្ក​ឲ្យមានជំងឺ​គ្រុនឈាម​ និងគ្រុនចាញ់
២/ ស្ត្រីមាន​ផ្ទៃពោះ ត្រូវ​ទៅពិនិត្យ​សុខភាព​ឲ្យបានទៀង​ទាត់ ព្រមទាំង​ត្រូវទៅ​សម្រាលកូន​នៅមណ្ឌល​សុខភាព​
៣/ សូមការពារ​ខ្លួនកុំឲ្យ​ឆ្លងមេរោគ​អេដស៍ និងកុំរើស​អើងអ្នករស់​នៅជាមួយ​មេរោគអេដស៍
៤/ សូមមាន​ស្មារតី​ប្រុងប្រយ័ត្នជានិច្ចនៅ​ពេលធ្វើដំណើរ​ទៅទីជិតឬឆ្ងាយ ​ដើម្បី​ការពារ​ពីគ្រោះថ្នាក់ចរាចរណ៍​ដែលកើត​មានឡើង​ជាយថាហេតុ
៥/ សូមចូលរួម​ថែរក្សា​សន្តិភាព​ ព្រមទាំងជៀស​ឲ្យឆ្ងាយពី​គ្រឿងញៀន និងកុំពិសារ​គ្រឿងស្រវឹង ដែល​ជាកត្តា​បង្កឲ្យមាន​អំពើហិង្សា ​ចោរកម្ម និង​អសន្តិសុខ​ក្នុងសង្គម។

 

ប្រជាពលរដ្ឋ​ងាយរង​គ្រោះ​ទាំងអស់​ រំភើបរីករាយ​ក្រៃលែង​ព្រោះកាកបាទក្រហម​កម្ពុជា​ ក្រោមការ​ដឹកនាំរបស់​សម្ដេចកិត្តិព្រឹទ្ធ​បណ្ឌិត បានជួយពួក​គាត់ដោយមិន​ប្រកាន់វណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយ​អ្វីឡើយ។

អំណោយ​ដែលចែក​ជូនគ្រួសារ​នីមួយៗមាន៖ អង្ករ ៣០គីឡូក្រាម មី ១កេស ត្រីខ ១០កំប៉ុង មុង១ ភួយ១ សារុង១ ក្រមា១ និងថវិកាមួយចំនួន៕