អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
ដំណឹងសួរកបង-ប្អូន

ដំណឹងសួរកបង-ប្អូន

កាកបាទក្រហមកម្ពុជា បានទទួលពាក្យសុំស្រាវជ្រាវរកគ្រួសារ ដែលមានខ្លឹមសារដូចខាងក្រោម៖

នាងខ្ញុំឈ្មោះ សូត្រ ពៅ ភេទស្រី អាយុ ៤៨ឆ្នាំ សូមសួររកបងស្រីបងបង្កើតឈ្មោះ សូត្រ សើ ហៅ រី អាយុ ៥៧ ឆ្នាំ មុខរបរមុនបែក សិល្បៈតំបន់ មានឪពុកឈ្មោះ ស៊ុប សូត្រ ម្តាយឈ្មោះ គុច យ៉ាន មានបងប្អូនចំនួន៩នាក់ ដែលមានរាយនាមដូចខាងក្រោម៖

១. ឈ្មោះ សូត្រ សន ភេទ ស្រី អាយុ៦៩ឆ្នាំ ស្លាប់,

២. ឈ្មោះ សូត្រ ហុង ភេទស្រី អាយុ ៦៦ ឆ្នាំ

៣. ឈ្មោះ សូត្រ សូយ ភេទស្រី អាយុ ៥៩ឆ្នាំ (រស់)

៤.ឈ្មោះ សូត្រ សើ ភេទស្រី អាយុ៥៧ឆ្នាំ(បាត់ខ្លូន)

៥. ឈ្មោះ សូត្រ បូ ភេទប្រុស អាយុ៥៦ឆ្នាំ (រស់)

៦.ឈ្មោះសូត្រ ស៊ីម ភេទស្រី អាយុ ៥៦ឆ្នាំ (រស់)

៧.ឈ្មោះ សូត្រ សឹម ភេទស្រី អាយុ ៤៩ឆ្នាំ (រស់)

៨.ឈ្មោះសូត្រ ពៅ អាយុ ៤៨ឆ្នាំ (រស់)

៩.ឈ្មោះសូត្រ ប៊ន ភេទប្រុស អាយុ៤២ឆ្នាំ(ស្លាប់)

ទីកន្លែងកំណើត ភូមិត្រពាំងក្តុល ឃុំត្រាចទង់ ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ អាស័យដ្ឋានចុងក្រោយ រស់នៅភូមិអន្លង់ជ្រែ ឃុំ ប្រាំបីមុំ ស្រុកថ្ពង់ ខេត្តកំពង់ស្ពឺ។ កាលពីឆ្នាំ 1979 ខ្មែរក្រហមបានជម្លៀស​គាត់ឡើងភ្នំ មានគេឃើញគាត់ហើមជើងនៅលើភ្នំ ចុះមកវិញជាមួយគេមិនរួច ហើយបាត់ដំណឹង​តាំងពីពេលនោះមក។ សព្វថ្ងៃមិនដឹងរស់នៅទីណា បើបងប្អូនណា​បានស្គាល់រឺមានដំណឹង​ពីបុគ្គល​ត្រូវរកសូមមេត្តា ជួយផ្តល់​ដំណឹងដល់ទីស្នាក់ការកាកបាទក្រហមកម្ពុជា នៅតាម ខេត្ត-រាជធានី ដែលនៅជិតលោកអ្នកដោយក្តីអនុគ្រោះ។

ប្រសិនជាបង-ប្អូនណាមានមានដំណឹង ឬស្គាល់ឈ្មោះដែលរកដូចខាងលើ​អាចទាក់ទង់​មកលេខទូរស័ព្ទលេខ 023 881 511 012 229 191 និង 016 777 158។ #CRCRFL_TR:004/17

 

jQuery Carousel

សិល្បករ ហែម សារ៉ាតដែលមានជំងឺទឹកនោមផ្អែមនិងគ្រោះថ្នាក់ចរាចរណ៌ទទួលអំណោយពីកាកបាទក្រហមកម្ពុជា


កក្រក​ ៖​នៅព្រឹក​ថ្ងៃទី​៣០​ ខែមីនា​ ឆ្នាំ២០១៧​ នេះ​ កាកបាទក្រហម​កម្ពុជា​ ដែលមាន​សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន​ បានជួយ​ឧបត្ថម្ភ​គ្រឿង​ឧបភោគ​-បរិភោគ​ និង​ថវិកា​មួយ​ចំនួន​ ដល់​សិល្បករ​ ហែម សារ៉ាត អាយុ ៤៨ឆ្នាំ ​ជាអ្នកលេង​ភ្លេង​នៃនាយកដ្ឋាន​សិល្បៈ​ទស្សនីយភាព​ នៃក្រសួង​វប្បធម៌​ និង​វិចិត្រ​សិល្បៈ ​ដែលមាន​ជំងឺទឹកនោម​ផ្អែម​ ហើយ​បាន​ទទួល​រងគ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឱ្យកាត់ជើង​ទាំងសង្ខាង​ កំពុង​សម្រាក​ព្យាបាល​នៅមន្ទីរពេទ្យ​ព្រះកុសុមៈ ​រាជធានី​ភ្នំពេញ​។

 

ក្នុងឱកាស​ប្រគល់​អំណោយ​មនុស្សធម៌​នោះ លោកជំទាវ​ ម៉ែន នារី​សោភ័គ​ អគ្គលេខាធិការ​រងទី ១​ កាកបាទក្រហម​កម្ពុជា​ បានពាំនាំ​ប្រសាសន៍​របស់​ សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន រ៉ានី ហ៊ុនសែន​ ដែលផ្តាំ​ផ្ញើសួរសុខ​ទុក្ខ ក្តីអាណិត​អាសូរ​ ចំពោះ​លោក ហែម សារ៉ាត ដែលបាន​រងគ្រោះ​ដោយសារ​ឧបទ្ទវ​ហេតុ​នេះ និងសូមជូនពរ​ឱ្យលោក​ ឆាប់បាន​ជាសះស្បើយ ​ហើយ​ត្រឡប់​ទៅបម្រើ​ការងារ​ក្នុងវិស័យ​សិល្បៈប​ន្តទៀត​ ដើម្បី​ជ្រោមជ្រែង​ជីវភាព​គ្រួសារ​ឡើងវិញ។

 

អ្នកស្រី គង់ ចន្ថា អាយុ ៤៤ឆ្នាំ ត្រូវជាភរិយា​អ្នកជំងឺ​ បានសម្តែង​នូវការដឹងគុណ​យ៉ាងជ្រាល​ជ្រៅ​ចំពោះ ​សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត​ ដែលជាមាតា​មនុស្សធម៌​ តែងមាន​ចិត្តសប្បុរស​ និងក្តី​អាណិត​អាសូរ​ចំពោះជន​រងគ្រោះ​ជួបការលំបាក​ ដោយមិន​មានការ​រើសអើង​ ប្រកាន់វណ្ណៈ ​ពូជសាសន៍​ ពណ៌សម្បុរ​ ឬនិន្នាការ​នយោបាយ​អ្វីឡើយ៕