អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
សេចក្តីជូនដំណឹងស្តីពីការវះកាត់ ឆែបមាត់ ឆែបក្រអម មាត់ធ្មេញ និងពិការមុខមាត់ផ្សេៗ
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
jQuery Carousel

លោកតេង តន ដែលកើតជំងឺខ្មៅជើងម្ខាងទទួលជំនួយពីកាកបាទក្រហមកម្ពុជា


កក្រក ៖​ នៅព្រឹក​ថ្ងៃទី​២៩​ ខែ​មីនា​ ឆ្នាំ​២០១៧​ នេះ ​សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន រ៉ានី​ ហ៊ុនសែន​ ប្រធាន​កាកបាទក្រហម​កម្ពុជា​បានជួយ​ឱ្យលោក​ តេង តន​ អាយុ​៦៥ឆ្នាំ​ កើតជំងឺ​ឡើង​ខ្មៅជើង​ម្ខាង​ហើយ​ស្អុយរ​លួយ​ រស់នៅ​ខេត្តកំពង់ធំ​ ឱ្យ​ទទួល​បានការ​ព្យាបាល​ដោយ​ឥតគិត​ថ្លៃក្នុង​បន្ទប់​សង្រ្គោះបន្ទា​ន់ ពី​ក្រុម​គ្រូពេទ្យ​នៃមន្ទីរ​ពេទ្យព្រះ​កុសុមៈ​ សហការ​ជាមួយ​ ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​សម្តេច​តេជោ ​(TYDA)។

 

ជាមួយ​គ្នានេះ ​កាកបាទក្រហម​កម្ពុជា​ដែលមាន​សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន រ៉ានី​ ហ៊ុនសែន​ ជា​ប្រធាន​ នៅជួយ​ឧបត្ថម្ភ​ ដល់ការ​បរិភោគ​ និងរស់​នៅ​ប្រចាំថ្ងៃ​ ក្នុង​អំឡុងពេល​កំពុង​សម្រាក​ព្យាបាល​នេះទៀត​ផង។

 

ក្រុមគ្រួសារ​អ្នកជំងឺ មាន​ក្តីរំភើប​ និង​មាន​សង្ឃឹម​ឡើងវិញ​ ក្រោយ​បានការ​សណ្តោស​ប្រណី​ពី ​សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន រ៉ានី ហ៊ុនសែន ជួយ​ដោះស្រាយ ​សម្រប​សម្រួល​ការព្យាបាល​ និង​ផ្គត់ផ្គង់​ការរស់នៅ​ ហើយ​ជឿជាក់​ថាអ្នក​ជំងឺ​នឹងមាន​សង្ឃឹម​រស់​តទៅ​ទៀត។

 

សូម​បញ្ជាក់ថា​ លោក តេង តន រស់នៅ​ភូមិព្រៃ​បន្លិច​ សង្កាត់​អាចារ្យលាក់ ​ក្រុងស្ទឹងសែន ​ខេត្ត​កំពង់ធំ ជាអតីត​មេភូមិ​ព្រៃបន្លិច​រយៈពេល ២៥ឆ្នាំ ហើយធ្លាប់​ទទួល​បាន​ប័ណ្ណ​សរសើរ​ពីរាជរដ្ឋាភិបាល​កម្ពុជា​ ដោយសារ​មាន​ស្នាដៃ​ល្អក្នុង​ការបម្រើ​ប្រជាជន​ ហើយដោយ​សារយក​ប្រាក់ព្យា​បាលជំងឺ​ ទើបធ្វើឱ្យជីវភាព​គ្រួសារ​បានធ្លាក់ដុន​ដាបជាខ្លាំង៕