អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
សេចក្តីជូនដំណឹងស្តីពីការវះកាត់ ឆែបមាត់ ឆែបក្រអម មាត់ធ្មេញ និងពិការមុខមាត់ផ្សេៗ
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
jQuery Carousel

វគ្គបំប៉នស្តីពីចលនា និងសកម្មភាពកាកបាទក្រហមសម្រាប់វេទិកាយុវជន


កក្រក៖ នាព្រឹក​ថ្ងៃ​ទី​២៩​ ខែ​មីនា​ ឆ្នាំ​២០១៧​ នៅទី​ស្នាក់ការ​កណ្តាល​កាកបាទក្រហម​កម្ពុជា ​បាន​រៀបចំ​វគ្គបំប៉ន​សម្រាប់​វេទិកា​យុវជន​ ស្តីពី​ "យុវជន​ និង​បេសកកម្ម​កាកបាទក្រហម​កម្ពុជា​" ដោយមាន​ការចូលរួម​ពីសំណាក់​លោកជំទាវ​ ម៉ែន នារីសោភ័គ អគ្គលេខាធិការ​រងទី១​ និង​ឯកឧត្តម​អគ្គលេខាធិការ​រងទី២​ កាកបាទក្រហម​កម្ពុជា​ ព្រមទាំង​មន្ត្រី​ជំនាញ​នៃនាយកដ្ឋាន​ ទំនាក់​ទំនង​ នាយកដ្ឋាន​ ធនធាន​មនុស្ស ​នាយកដ្ឋាន​សុខភាព​ និង​នាយកដ្ឋាន​គ្រប់គ្រង​គ្រោះមហន្តរាយ​ ជូន​ដល់​និស្សិត​មកសាកល​វិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ ​និង​វិទ្យាល័យ​សេដ្ឋកិច្ច​ និង​សាកល​វិទ្យាល័យ​ប៊ែលធី​ សរុប​ចំនួន ៤៤នាក់។

 

វគ្គ​បំប៉ន​នេះ ​ធ្វើឡើង​ក្នុង​គោលបំណង​ លើកម្ពស់​ និង​បង្កើន​ការយល់ដឹង​ឲ្យកាន់តែ​ច្បាស់​សកម្មភាព​មនុស្សធម៌​ ដល់​និស្សិត​ ព្រមទាំង​ធ្វើការ​ផ្សព្វផ្សាយ​គោលការណ៌​គ្រឹះទាំង​៧ ​និង​សកម្មភាព​មនុស្សធម៌​កាកបាទក្រហម​កម្ពុជា​ ដើម្បី​ត្រៀម​ចូលរួម​វេទិការ​យុវជន​ ដែលនឹង​ប្រព្រឹត្តទៅ ​នៅថ្ងៃទី​ ២១ ​ខែ​មេសា​ ឆ្នាំ២០១៧​ ខាងមុន​នេះ ​ដើម្បី​អបអរ​ខួបទី​ ១៥៤ ទិវា​ពិភពលោក​ កាកបាទក្រហម​ អឌ្ឍចន្ទ​ក្រហម​ ៨ ឧសភា ២០១៧ ក្រោម​ប្រធាន​បទ "កាកបាទក្រហម​កម្ពុជា​មានគ្រប់​ទីកន្លែង​ សម្រាប់គ្រប់ៗគ្នា"។