អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
ដំណឹងសួរកបង-ប្អូន

ដំណឹងសួរកបង-ប្អូន

កាកបាទក្រហមកម្ពុជា បានទទួលពាក្យសុំស្រាវជ្រាវរកគ្រួសារ ដែលមានខ្លឹមសារដូចខាងក្រោម៖

នាងខ្ញុំឈ្មោះ សូត្រ ពៅ ភេទស្រី អាយុ ៤៨ឆ្នាំ សូមសួររកបងស្រីបងបង្កើតឈ្មោះ សូត្រ សើ ហៅ រី អាយុ ៥៧ ឆ្នាំ មុខរបរមុនបែក សិល្បៈតំបន់ មានឪពុកឈ្មោះ ស៊ុប សូត្រ ម្តាយឈ្មោះ គុច យ៉ាន មានបងប្អូនចំនួន៩នាក់ ដែលមានរាយនាមដូចខាងក្រោម៖

១. ឈ្មោះ សូត្រ សន ភេទ ស្រី អាយុ៦៩ឆ្នាំ ស្លាប់,

២. ឈ្មោះ សូត្រ ហុង ភេទស្រី អាយុ ៦៦ ឆ្នាំ

៣. ឈ្មោះ សូត្រ សូយ ភេទស្រី អាយុ ៥៩ឆ្នាំ (រស់)

៤.ឈ្មោះ សូត្រ សើ ភេទស្រី អាយុ៥៧ឆ្នាំ(បាត់ខ្លូន)

៥. ឈ្មោះ សូត្រ បូ ភេទប្រុស អាយុ៥៦ឆ្នាំ (រស់)

៦.ឈ្មោះសូត្រ ស៊ីម ភេទស្រី អាយុ ៥៦ឆ្នាំ (រស់)

៧.ឈ្មោះ សូត្រ សឹម ភេទស្រី អាយុ ៤៩ឆ្នាំ (រស់)

៨.ឈ្មោះសូត្រ ពៅ អាយុ ៤៨ឆ្នាំ (រស់)

៩.ឈ្មោះសូត្រ ប៊ន ភេទប្រុស អាយុ៤២ឆ្នាំ(ស្លាប់)

ទីកន្លែងកំណើត ភូមិត្រពាំងក្តុល ឃុំត្រាចទង់ ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ អាស័យដ្ឋានចុងក្រោយ រស់នៅភូមិអន្លង់ជ្រែ ឃុំ ប្រាំបីមុំ ស្រុកថ្ពង់ ខេត្តកំពង់ស្ពឺ។ កាលពីឆ្នាំ 1979 ខ្មែរក្រហមបានជម្លៀស​គាត់ឡើងភ្នំ មានគេឃើញគាត់ហើមជើងនៅលើភ្នំ ចុះមកវិញជាមួយគេមិនរួច ហើយបាត់ដំណឹង​តាំងពីពេលនោះមក។ សព្វថ្ងៃមិនដឹងរស់នៅទីណា បើបងប្អូនណា​បានស្គាល់រឺមានដំណឹង​ពីបុគ្គល​ត្រូវរកសូមមេត្តា ជួយផ្តល់​ដំណឹងដល់ទីស្នាក់ការកាកបាទក្រហមកម្ពុជា នៅតាម ខេត្ត-រាជធានី ដែលនៅជិតលោកអ្នកដោយក្តីអនុគ្រោះ។

ប្រសិនជាបង-ប្អូនណាមានមានដំណឹង ឬស្គាល់ឈ្មោះដែលរកដូចខាងលើ​អាចទាក់ទង់​មកលេខទូរស័ព្ទលេខ 023 881 511 012 229 191 និង 016 777 158។ #CRCRFL_TR:004/17

 

jQuery Carousel

ខណ្ឌទាំង១២ ក្នុងរាជធានីភ្នំពេញ ទទួលអង្ករពីកាកបាទក្រហមកម្ពុជា


កក្រក ៖ ​នៅព្រឹក​ថ្ងៃទី​២៩​ ខែ​មីនា​ ឆ្នាំ​២០១៧​ នេះ​កាកបាទក្រហម​កម្ពុជា​ដែលមាន​សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន រ៉ានី ហ៊ុនសែន​ ជាប្រធាន​ បានប្រគល់​អំណោយ​ជាអង្ករ​ចំនួន​១៨០​តោន​ជូនដល់​អនុសាខា​កាកបាទក្រហម​កម្ពុជា​ខណ្ឌ​ទាំង​១២​ ក្នុង​រាជធានីភ្នំពេញ​ ដោយ​អនុសាខា​នីមួយៗ​ទទួល​បានអង្ករ​ចំនួន​១៥តោន។

 

ក្នុង​ឱកាស​នោះ ​លោក​ជំទាវ​ ពុំ ចន្ទីនី​ អគ្គលេខាធិការ​កាកបាទក្រហម​កម្ពុជា​បាន​ពាំនាំ​នូវ​ប្រសាសន៍​ផ្តាំសួរ​សុខទុក្ខ​ និង​កោតសរសើរ​ពីសំណាក់ ​សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត​ប្រធាន​ ដល់​អនុ​សាខា​ខណ្ឌ​ទាំង១២​ ដែលតែងតែ​បាន​ធ្វើសកម្មភាព​ជាបន្ត​បន្ទាប់​តាម​គោលការណ៍​គ្រឹះទាំង​ ៧​ ចុះជួយ​ប្រជាពលរដ្ឋ​ងាយរង​គ្រោះបំផុត​ និងអ្នក​ដែលត្រូវការ​ឱ្យជួយ​ដល់​លំនៅឋាន​ក្នុងនោះ​មាន​ ចាស់​ជរា​ឥត​ទីពឹង​ ជនពិការ​ កុមារកំព្រា ​ស្ត្រីមេម៉ាយ ​អ្នកមាន​ជំងឺរ៉ាំរ៉ៃ ​អ្នករស់នៅ​ជាមួយ​មេរោគអេដស៍​។ល។ ​ហើយ​ថ្ងៃនេះទៀ​ត ទីស្នាក់ការ​កណ្តាល​កាកបាទក្រហម​កម្ពុជា​ បានផ្តល់ ​អង្ករចំនួន​ ១៥តោន​ ដល់​អនុសាខា​នីមួយៗ​ គឺសម្រាប់​អនុសាខា​យកទៅ​ចាត់ចែង​ផ្តល់ជូន​ដល់អ្នក​ងាយរង​គ្រោះបំផុត​ចំនួន​ ៥០០​គ្រួសារ​ ក្នុងបូរណភាព​ទឹកដី​នៃខណ្ឌ​នីមួយៗ​ឲ្យមាន​ប្រសិទ្ធភាព​ ដោយមិន​មាន​ការរើសអើង​ ប្រកាន់វណ្ណៈ​ ពូជសាសន៍​ ព័ណ៌សម្បុរ​ ឬនិន្នាការ​នយោបាយ​អ្វីឡើយ។

 

សូមបញ្ជាក់​ជូនថា ​កាកបាទក្រហម​កម្ពុជា​ បានផ្តល់​អំណោយ​មនុស្សធម៌ ​ដល់អនុសាខា​ទាំង​ ១២ខណ្ឌ បាន​ចំនួន ៥លើករួច​មកហើយ​ ហើយដែល​ថ្ងៃនេះ​ គឺជា​ការផ្តល់​ជូនលើក​ទី ៦៕