អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
សេចក្តីជូនដំណឹងស្តីពីការវះកាត់ ឆែបមាត់ ឆែបក្រអម មាត់ធ្មេញ និងពិការមុខមាត់ផ្សេៗ
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
jQuery Carousel

កាកបាទក្រហមកម្ពុជាទទួលអំណោយអង្ករពីរដ្ឋាភិបាលតំបន់ស្វយ័តក្វាងស៊ី នៃប្រទេសចិន


កក្រក៖ ​នាព្រឹក​ថ្ងៃទី​២២​ ខែមីនា​ ឆ្នាំ​២០១៧​ នៅទី​ស្នាក់ការ​កណ្តាល​កាកបាទក្រហម​កម្ពុជា​ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខា​ធិការ​កាកបាទក្រហម​កម្ពុជា​ និងសហការី​បាន​ជួប​សម្ដែង​ការគួរសម​ និងទទួល​អំណោយ​លើកទី២​អង្ករក្រអូប​ផ្កាម្លិះ​ចំនួន​៧០៥​តោន​ របស់រដ្ឋាភិបាល​តំបន់​ស្វយ័ត​ក្វាងស៊ី​ នៃប្រទេសចិន​ផ្តល់ជូន​រាជរដ្ឋាភិបាល​កម្ពុជា​ ហើយ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ផ្ទេរអំណោយ​នេះមក​ជូនកាកបាទក្រហម​កម្ពុជា។

 

ក្នុងឱកាស​នោះ ​លោកជំទាវ​អគ្គលេខា​ធិការ​ បានពាំនាំ​ប្រសាសន៍​ផ្តាំផ្ញើ​សួរសុខទុក្ខ​ និង​ថ្លែងអំណរ​គុណ​យ៉ាងជ្រាល​ជ្រៅបំផុត​ ពីសំណាក់​ សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហម​កម្ពុជា ​ជូន​ចំពោះ​រាជរដ្ឋាភិបាល​តំបន់​ស្វយ័ត​ក្វាងស៊ី​ នៃប្រទេស​ចិន​ ដែលបាន​នាំយក​អង្ករ​ជាអំណោយ ​មកជូន​កាកបាទក្រហម​កម្ពុជា​ និង​ក្រុមហ៊ុន​ហ្គូហុង​ (GUOHONG) ​ប្រចាំ​នៅកម្ពុជា ដែលមាន​ភារកិច្ច​វេចខ្ចប់អង្ករ​ទាំងនេះ​ ព្រមទាំង​តំណាង​ក្រុមហ៊ុន​ ស៊ីស៊ី​អាយស៊ី​ (CCIC) ដែលមាន​ភារកិច្ច​ត្រួតពិនិត្យ​គុណភាព​អង្ករ ។

 

លោកជំទាវ​អគ្គលេខាធិការ ​បានជម្រាប ​និងបញ្ជាក់​ជូនភ្ញៀវថា​ នេះជាលើកទី២​ហើយដែល​រដ្ឋាភិបាល​តំបន់ស្វយ័ត​ក្វាងស៊ី​ នៃប្រទេសចិន ​បានយក​អង្ករមក​ជូន​កាកបាទក្រហម​កម្ពុជា​ ក្រោមការ​ដឹកនាំ​ប្រកបដោយ​គតិ​បណ្ឌិត​ សម្តេចកិត្តិព្រឹទ្ធ​បណ្ឌិតប្រធាន ​កាកបាទក្រហម​កម្ពុជា​ នឹងយក​អង្ករ​ទាំងនេះ​ទៅចែកជូន​ប្រជាពលរដ្ឋ​ ដែលខ្វះខាត​ស្បៀង​ខ្លាំងបំផុត ​ដែលរួមមាន​ដូចជា ចាស់ៗគ្មានទីពឹង គ្រួសារមានជំងឺប្រចាំ​កាយ គ្រួសារ​គ្មានដីធ្លី​ប្រកបរបរ​ធ្វើស្រែ​ចម្ការ គ្រួសារ​ស្រី្តមេម៉ាយ​មានកូនច្រើន ​គ្រួសារជនពិការ និងអ្នក​ផ្ទុកមេរោគ​អេដស៍ និងជំងឺ​អេដស៍។ល។ ហើយការ​ចែកជូននេះ មានគោលដៅ​ជាបឋមនោះ គឺនៅ​ខេត្តព្រះសីហនុ ឧត្តរមានជ័យ និងបណ្តា​ខណ្ឌទាំង១២ នៅក្នុង​រាជធានី​ភ្នំពេញ។

 

លោក លី ពីនលីន អគ្គនាយក​ក្រុមហ៊ុន​ហ្គូហុង តំណាងឱ្យ​រាជរដ្ឋាភិបាល​តំបន់ស្វយ័ត​ក្វាងស៊ីប្រទេសចិន និងក៏ដូច​ជាតំណាង​ឲ្យប្រជាជនចិន​ទាំងមូល​ បានថ្លែង​អំណរគុណ​ចំពោះរាជរដ្ឋាភិបាល​កម្ពុជា​ និងកាកបាទក្រហម​កម្ពុជា ដែលបាន​អនុញ្ញាត​ឱ្យរដ្ឋាភិបាល ​និងប្រជាជន​ចិន​ ដែលបាន​ប្រគល់​អង្ករក្រអូប​ផ្កាម្លិះជាលើកទី​២នេះ ​ដើម្បីចូលរួម​ចំណែក​ក្នុងការងារ​មនុស្សធម៌​មួយផ្នែក​ តាមរយៈ កាកបាទក្រហមកម្ពុជា ក៏ដូចជា ជួយ​សម្រាល​ការលំបាក របស់រាជ​រដ្ឋាភិបាល​កម្ពុជា ក្នុងការ​កាត់បន្ថយ​ភាពក្រីក្រ​របស់ ប្រជាពលរដ្ឋ​កម្ពុជា។ ជាមួយគ្នា​នោះ ក្នុងនាម​តំណាង​ឱ្យរដ្ឋាភិបាល និងប្រជាជន​ចិន លោក លី ពីនលីន ប្តេជ្ញាបន្ត​ពង្រឹងមិត្តភាព​ជាបងប្អូន និងកិច្ចសហប្រតិបត្តិការ​យូរអង្វែង​រវាង​ប្រជាជន និងប្រទេស​យើងទាំងពីរ ឱ្យកាន់តែ​ស្អិតរមួត និងរឹងមាំ​ថែមទៀត៕