អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
សេចក្តីជូនដំណឹងស្តីពីការវះកាត់ ឆែបមាត់ ឆែបក្រអម មាត់ធ្មេញ និងពិការមុខមាត់ផ្សេៗ
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
jQuery Carousel

ប្រជាពលរដ្ឋងាយរងគ្រោះបំផុតនៅស្រុកជុំគីរីទទួលអំណោយពីកាកបាទក្រហមកម្ពុជា


កក្រក​ ៖​នៅព្រឹកថ្ងៃទី​២១​ ខែមីនា​ ឆ្នាំ២០១៧​ នេះ​ កាកបាទក្រហម​កម្ពុជា​ ដែលមាន​សម្តេច​កិត្តិព្រឹទ្ធ​បណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ជាប្រធាន​ បានផ្តល់​​អំណោយ​មនុស្សធម៌​ជូនចាស់​គ្មាន​ទីពឹង​ កុមារ​កំព្រា ​ស្ត្រីមេម៉ាយ​ គ្រួសារ​ជនពិការ​ និងអ្នករស់​នៅជា​មួយ​មេរោគអេដស៍​​ ចំនួន​៦៨៨គ្រួសារ​ ដែលរស់នៅក្នុងភូមិចំនួន៣៩​ ឃុំចំនួន​៩​ នៃស្រុកជុំគិរី​ និងស្រុកឈូក​ ខេត្តកំពត។

 

ក្នុងឱកាស​សំណេះ​សំណាល​នោះ ​លោកជំទាវ​ ម៉ែន​ នារីសោភ័គ​ អគ្គលេខាធិការរងទី១​ កាកបាទក្រហម​កម្ពុជា​បានពាំនាំ​ប្រសាសន៍​ សម្តេច​កិត្តិព្រឹទ្ធ​បណ្ឌិ​ត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហម​កម្ពុជា​ ដែលផ្តាំ​ផ្ញើគិត​គូរ​ សួរសុខទុក្ខ​ និងអនុសាសន៍​ចំពោះ​ប្រជាពលរដ្ឋ​ទាំងអស់​រួមមាន​ ៖​

 

១/​ សូមត្រៀមបង្ការ​ចំពោះ​ការកើន​ឡើង​កម្តៅខ្លាំង​ និងកង្វះទឹក​ប្រើប្រាស់ក្នុ​ងរដូវ​ប្រាំងនេះ។​ ២/​ សូមប្រុង​ប្រយ័ត្នចំពោះ​ ខ្យល់កន្ត្រាក់​ ខ្យល់ព្យុះ​ និងភ្លើងឆេះផ្ទះ។​ ៣​/​ សូមពិសារ​ទឹកដាំឆ្អិន​ និងពិសារ​ឱ្យបាន​ច្រើនដើម្បី​សុខភាពល្អ។​ ៤/​ សូមគោរពច្បាប់ចរាចរណ៍​ និងជៀសវាង​ការបើក​បរក្រោម​ឥទ្ធិពល​នៃគ្រឿង​ស្រវឹង​ ដើម្បីកាត់បន្ថយ​គ្រោះថ្នាក់​នៅតាម​ដងផ្លូវ។​ ៥/​ សូមអាណា​ព្យាបាល​ណែនាំ​កូន-ក្មួយ​ ឱ្យជៀសឆ្ងាយ​ពីគ្រឿងញៀន​ ដែលជា​ប្រភពនៃ​អំពើហិង្សា​ ចោរកម្ម​ ចារកម្ម​ និងអសន្តិសុខ។​ ៦/​ សូមស្ត្រីមានផ្ទៃពោះ​ ទៅពិនិត្យ​ផ្ទៃពោះ​ឱ្យបាន​ទៀងទាត់​ និងទៅ​សម្រាលកូន​នៅមណ្ឌល​សុខភាព​ដើម្បីសុខភាព​ និងសុវត្ថិភាព​ទាំងម្តាយ​ និងកូន។

 

ប្រជាពលរដ្ឋ​ទាំងអស់​មានក្តីរំភើប​ និងសប្បាយ​រីករាយ​ឥតឧបមា​ ព្រោះបាន​កាកបាទក្រហម​កម្ពុជា​ ក្រោម​ការដឹក​នាំរបស់​សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ចុះជួយ​សម្រាល​ទុក្ខលំបាក​ដល់ពួកគាត់បាន​ទាន់ពេលវេលា​ និងមិនមាន​ការរើសអើង​អ្វីឡើយ។​

 

គ្រួសារ​នីមួយៗ​ទទួល​បាន ៖ អង្ករ​ ៣០គីឡូក្រាម​ មី​ ១កេស​ ត្រីខ​ ១០កំប៉ុង​ នំប៉័ង​ ១ដើម​ ទឹកសុទ្ធ​ ១ដប មុង​ ១​ ភួយ​ ១​ សារុង​ ១​ និងក្រមា​ ១។​ ដោយឡែក​ ប្រគេន​ព្រះសង្ឃ​គង់នៅ​វត្តអង្គចក​នូវ​ ៖​ អង្ករ​ ៩០គីឡូក្រាម​ មី​ ៥កេស​ ត្រីខ​ ៥០កំប៉ុង​ និងបច្ច័យ​ ៤០០.០០០រៀល៕