អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
jQuery Carousel

ប្រជាជនចាស់ជរាគ្មានទីពឹងនៅភូមិកំពង់រទេះក្រុងស្ទឹងសែនទទួលអំណោយមនុស្សធម៌


សាខាកក្រក​ខេត្តកំពង់ធំ​ ៖​នាព្រឹក​ថ្ងៃទី​១៧ ​ខែមិ​នា ​ឆ្នាំ២០១៧​ លោកជំទាវ​ ឃួន ឃុនឌី​ ប្រធាន​គណៈកម្មាធិការ​ ស្តីទី​សាខា​កាកបាទក្រហម​កម្ពុជា​ខេត្ត​កំពង់ធំ​ អម​ដំណើរ​ជាមួយ​មន្រ្តី​ប្រតិបត្តិ​សាខា ​លោកស្រី​អនុប្រធាន​អនុសាខា​ក្រុង​ស្ទឹងសែន​បានចុះ​សួរសុខទុក្ខ​ និងនាំ​យកអំណោយ​ ទៅចែក​ជូន​លោកយាយ ចាស់​ជរា​និង​មាន​ជំងឺ​ចំនួន២គ្រួសារ​ ដែល​មាន​ទីលំនៅ​ភូមិ​កំពង់រទេះ សង្កាត់កំពង់រទេះ ក្រុងស្ទឹងសែន។

 

នាឱកាស​នោះដែរ​ លោកស្រី បានពាំនាំ​មក​នូវ​ប្រសាសន៍​ផ្តាំផ្ញើ​សួរសុខទុក្ខ​និង​ក្ដីនឹក​រលឹក​ពីសំណាក់​សម្តេច​កិត្តិព្រឹទ្ធ​បណ្ឌិត​ ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហម​កម្ពុជា​ ដែលជា​និច្ចកាល​ សម្ដេច​តែងតែគិតគូ​សុខទុក្ខ​ប្រជាពលរដ្ឋ​ក្រីក្រ ​ដែលមាន​ទុក្ខលំបាក ជនរងគ្រោះ ​ជនងាយ​រងគ្រោះ ​គ្រប់ប្រភេទ​ ដោយមិន​ប្រកាន់​រើសអើង​ វណ្ណៈ ជាតិសាសន៍ ពណ៍សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។

 

សម្ភារះចែក​ជូន ក្នុង១គ្រួសារទទួលបាន : អង្ករ៣០គីឡូ មី១កេស ត្រីខ១យួ មុង១ ភួយ១ សារុង១ ក្រមា១ និងថវិការមួយចំនួន។