អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
ដំណឹងសួរកបង-ប្អូន

ដំណឹងសួរកបង-ប្អូន

កាកបាទក្រហមកម្ពុជា បានទទួលពាក្យសុំស្រាវជ្រាវរកគ្រួសារ ដែលមានខ្លឹមសារដូចខាងក្រោម៖

នាងខ្ញុំឈ្មោះ សូត្រ ពៅ ភេទស្រី អាយុ ៤៨ឆ្នាំ សូមសួររកបងស្រីបងបង្កើតឈ្មោះ សូត្រ សើ ហៅ រី អាយុ ៥៧ ឆ្នាំ មុខរបរមុនបែក សិល្បៈតំបន់ មានឪពុកឈ្មោះ ស៊ុប សូត្រ ម្តាយឈ្មោះ គុច យ៉ាន មានបងប្អូនចំនួន៩នាក់ ដែលមានរាយនាមដូចខាងក្រោម៖

១. ឈ្មោះ សូត្រ សន ភេទ ស្រី អាយុ៦៩ឆ្នាំ ស្លាប់,

២. ឈ្មោះ សូត្រ ហុង ភេទស្រី អាយុ ៦៦ ឆ្នាំ

៣. ឈ្មោះ សូត្រ សូយ ភេទស្រី អាយុ ៥៩ឆ្នាំ (រស់)

៤.ឈ្មោះ សូត្រ សើ ភេទស្រី អាយុ៥៧ឆ្នាំ(បាត់ខ្លូន)

៥. ឈ្មោះ សូត្រ បូ ភេទប្រុស អាយុ៥៦ឆ្នាំ (រស់)

៦.ឈ្មោះសូត្រ ស៊ីម ភេទស្រី អាយុ ៥៦ឆ្នាំ (រស់)

៧.ឈ្មោះ សូត្រ សឹម ភេទស្រី អាយុ ៤៩ឆ្នាំ (រស់)

៨.ឈ្មោះសូត្រ ពៅ អាយុ ៤៨ឆ្នាំ (រស់)

៩.ឈ្មោះសូត្រ ប៊ន ភេទប្រុស អាយុ៤២ឆ្នាំ(ស្លាប់)

ទីកន្លែងកំណើត ភូមិត្រពាំងក្តុល ឃុំត្រាចទង់ ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ អាស័យដ្ឋានចុងក្រោយ រស់នៅភូមិអន្លង់ជ្រែ ឃុំ ប្រាំបីមុំ ស្រុកថ្ពង់ ខេត្តកំពង់ស្ពឺ។ កាលពីឆ្នាំ 1979 ខ្មែរក្រហមបានជម្លៀស​គាត់ឡើងភ្នំ មានគេឃើញគាត់ហើមជើងនៅលើភ្នំ ចុះមកវិញជាមួយគេមិនរួច ហើយបាត់ដំណឹង​តាំងពីពេលនោះមក។ សព្វថ្ងៃមិនដឹងរស់នៅទីណា បើបងប្អូនណា​បានស្គាល់រឺមានដំណឹង​ពីបុគ្គល​ត្រូវរកសូមមេត្តា ជួយផ្តល់​ដំណឹងដល់ទីស្នាក់ការកាកបាទក្រហមកម្ពុជា នៅតាម ខេត្ត-រាជធានី ដែលនៅជិតលោកអ្នកដោយក្តីអនុគ្រោះ។

ប្រសិនជាបង-ប្អូនណាមានមានដំណឹង ឬស្គាល់ឈ្មោះដែលរកដូចខាងលើ​អាចទាក់ទង់​មកលេខទូរស័ព្ទលេខ 023 881 511 012 229 191 និង 016 777 158។ #CRCRFL_TR:004/17

 

៨ ឧសភា ២០១៨

សេចក្តីប្រកាសព័ត៌មាន

ស្តីពី

ការប្រារព្ធទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០១៨

 

ស​ម្តេ​ច​កិត្តិ​ព្រឹទ្ធ​ ​បណ្ឌិត​ ​ប៊ុ​ន​ ​រ៉ា​នី​ ​ហ៊ុន​សែន​ ​ប្រធាន​កាកបាទ​ក្រហម​កម្ពុ​ជា​ ​ ​ទទួល​ជួប​សវ​នា​ការ​ ​ស​ម្តែ​ង​ការ​គួរ​សម​ ​និង​ជំ​រាប​លា​គណ​ប្រតិភូ​ ​ICRC​


នៅ​ព្រឹក​ ​ថ្ងៃ​ទី​ ​២៥ ខែ​ ​វិ​ច្ឆិ​កា​ ​ឆ្នាំ​ ​២០១៣ វេលា​ម៉ោង​ ​០៩:០០ នៅ​ទី​ស្នា​ក់​ការ​ ​ក​ណ្តា​ល​កាកបាទ​ក្រហម​កម្ពុ​ជា​ ​ស​ម្តេ​ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​ប៊ុ​ន​ ​រ៉ា​នី​ ​ហ៊ុន​សែន​ ​ប្រធាន​ ​កាកបាទ​ក្រហម​កម្ពុ​ជា​ ​បាន​ទទួល​ជួប​សវ​នា​ការ​ស​ម្តែ​ង​ការ​គួរ​សម​ពី​ ​លោក​ ​Francoise​ ​Bugnion​ ​សមាជិក​សភា​ ​អាយ​ ​ស៊ី​ ​អរ​ ​ស៊ី​ ​និង​ជំ​រាប​លា​ពី​ ​លោក​ ​Jacques​ ​Stroun​ ​ប្រធាន​ប្រតិភូ​ប្រចាំ​តំ​ប​ន់​។​ ​

ជា​កិច្ច​ចាប់​ផ្តើ​ម​ ​ស​ម្តេ​ច​កិត្តិ​ព្រឹ​ទ្រ​បណ្ឌិត​ ​បាន​ស​ម្តែ​ង​នូវ​ការ​ស្វា​គម​ន​ចំពោះ​គណ​ប្រតិភូ​ដែល​ ​បាន​មក​បំពេញ​បេសកកម្ម​មនុស្ស​ធម៌​ ​និង​បាន​ចូល​រួម​ចំណែក​ជួយ​ស្តា​រ​ ​និង​ក​សាង​ដល់​ ​ប្រទេស​កម្ពុ​ជា​ ​ជា​ពិសេស​ក្នុង​ដំណាក់​កាល​ដ៏​សែន​លំ​បាក់​ក្រោយ​ថ្ងៃ​រំដោះ​ ​៧ មក​រា​ ​ឆ្នាំ​ ​១៩៧៩។ ស​ម្តេ​ច​កិត្តិ​ព្រឹ​ទ្រ​បណ្ឌិត​ ​បាន​គូស​បញ្ជាក់​ថា​ ​ក្រោម​ការ​ជួយ​ឧបត្ថម្ភ​ ​ទាំង​ផ្នែក​ស​ម្ភា​រៈ​ ​និង​បច្ចេកទេស​ពី​សំណាក់​ ​អាយ​ ​ស៊ី​ ​អរ​ ​ស៊ី​ ​រាជ​រ​ដ្ឋា​ភិ​បា​ល​កម្ពុ​ជា​ ​និង​កាកបាទ​ក្រហម​កម្ពុ​ជា​ ​អាច​មាន​លទ្ធ​ភាព​ជួយ​ដល់​បង​ប្អូន​ប្រជា​ជន​ទូ​ទាំង​ប្រទេស​ ​បាន​ទាន់​ពេល​វេលា​ ​និង​ប្រកប​ ​ដោយ​ប្រសិទ្ធ​ភាព​ខ្ព​ស់​។​ ​បន្ថែម​ពី​នេះ​ទៀត​ ​ស​ម្តេ​ច​កិត្តិ​ព្រឹ​ទ្រ​បណ្ឌិត​ ​បាន​លើក​ឡើង​ថា​ ​រហូត​ ​មក​ដល់​បច្ចុប្បន្ន​នេះ​ ​កាកបាទ​ក្រហម​កម្ពុ​ជា​ ​ក៏​នៅ​តែ​ត្រូវ​ការ​ជំនួយ​បន្ថែម​ទៀត​ពី​ ​អាយ​ ​ស៊ី​ ​អរ​ ​ស៊ី​ ​នៅ​ក្នុង​ផ្នែក​មួយ​ចំនួន​របស់​ការងារ​មនុស្ស​ធម៌​របស់​ខ្លួន​ ​ហើយ​ក៏​នៅ​តែ​ត្រូវ​ការ​នូវ​ការ​ជួយ​ ​ឧបត្ថម្ភ​បន្ត​ទៀត​នា​ពេល​អនាគត​ផង​ដែ​រ​។​

ជា​កិច្ច​ឆ្លើយ​តប​ ​លោក​ ​Francoise​ ​Bugnion​ ​បាន​ធ្វើ​ការ​កោត​សរសើរ​ដល់​កិច្ច​ខិតខំ​ប្រឹង​ប្រែង​ ​របស់​កាកបាទ​ក្រហម​កម្ពុ​ជា​ ​នៅ​ក្នុង​កិច្ច​សហ​ប្រតិបត្តិ​ការ​ជាមួយ​ ​អាយ​ ​ស៊ី​ ​អរ​ ​ស៊ី​ ​ចាប់​តាំង​ ​ពី​មាន​វត្តមាន​របស់​ខ្លួន​ ​នៅ​ក្នុង​ប្រទេស​កម្ពុ​ជា​រៀង​ម​ក​។​ ​ក្រោម​កិច្ច​សហ​ប្រតិបត្តិ​ការ​ដ៏​រលូន​ ​នេះ​ ​អាយ​ ​ស៊ី​ ​អរ​ ​ស៊ី​ ​និង​កាកបាទ​ក្រហម​កម្ពុ​ជា​ ​បាន​ទទួល​នូវ​សមិទ្ធ​ផល​ប្រកបដោយ​ផ្លែ​រ​ផ្កា​រ​ ​ជា​ច្រើន​ ​ព្រម​ទាំង​បាន​ទទួល​ស្គាល់​ពី​សំណាក់​សហ​គម​អន្តរ​ជាតិ​ថា​ជា​អង្គ​ការ​មនុស្ស​ធម៌​ដែល​ ​ឈាន​មុខ​គេ​នៅ​ក្នុង​ប្រ​ទេ​ស​។​ ​លោក​ ​Francoise​ ​Bugnion​ ​បាន​សន្យា​ថា​នឹង​បន្ត​កិច្ច​សហ​ប្រ​តិ​ ​ប​ត្តិ​ការ​នេះ​បន្ថែម​ទៀត​នា​ពេល​អនាគត​ ​និង​ជូន​ពរ​អោ​យ​កាកបាទ​ក្រហម​កម្ពុ​ជា​ទទួល​នូវ​ ​សមិទ្ធ​ផល​ថ្មី​ៗបន្ថែម​ទៀ​ត​។​

ទី​បញ្ចប់​ ​ស​ម្តេ​ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​បាន​ជូន​ពរ​ដល់​គ​ណៈ​ប្រតិភូ​ ​អោ​យ​មាន​សុខ​ភាព​ល្អ​ ​និង​ ​ជោគជ័យ​ក្នុង​ការ​បំពេញ​ភារ​កិច្ច​មនុស្ស​ធម៌​របស់​ខ្លួន​នា​ពេល​អ​នាគ​ត​។​

អត្ថ​បទ​ដោយ​៖ លោក​ ​តាំង​ ​សា​មឿ​ន