អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
jQuery Carousel

គ្រួសាររងគ្រោះដោយអគ្គិភ័យនៅភូមិជោគជ័យស្រុកឆែបទទួលអំណោយមនុស្សធម៌


សាខាកក្រក​ខេត្តព្រះវិហារ៖​នៅថ្ងៃទី​១៧ ​ខែមីនា ​ឆ្នាំ២០១៧​ លោក​ ជា ផាន់រ៉ា​ ប្រធា​នគ​ណៈកម្មាធិការ​​ អនុ​សាខា​កាកបាទក្រហម​កម្ពុជា​ស្រុកឆែប​ បានចុះសួរ​សុខទុក្ខ​និង​នាំយក​អំណោយ​មនុស្សធម៌​ផ្តល់​ជូនគ្រួសារ​រងគ្រោះ​ដោយភ្លើង​ឆេះផ្ទះកាលពី​វេលា​ម៉ោង៣ រសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៧ ចំនួន១ គ្រួសារ​ស្ថិតនៅ​ភូមិជោគជ័យ ឃុំសង្កែពីរ ស្រុកឆែប ខេត្តព្រះវិហារ។

 

នាឱកាស​នោះដែរ លោក​ប្រធាន​គណៈកម្មាធិការ​អនុសាខា​កាកបាទក្រហម​កម្ពុជា​ស្រុកឆែប​ បានសម្តែងនូវ​ការសោកស្តាយ​ដល់​គ្រួសារ​រងគ្រោះ​ ដែលបាន​ជួបគ្រោះថ្នាក់​ដែលមិន​នឹកស្មាន​ដល់ធ្វើ​អោយបាត់បង់ផ្ទះ ​និងសម្ភារ​ប្រើប្រាស់​ផ្សេងៗ​ជាច្រើន ហើយ​លោកក៏​បានផ្តាំផ្ញើ​ដល់ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវប្រុងប្រយ័ត្ន​គ្រោះថ្នាក់ផ្សេងៗ​ដែលកើត​ឡើង​ជាយថាហេតុ ។

 

សម្ភារ​ផ្តល់ជូន​រួមមាន ៖ អង្ករ២០គីឡូក្រាម ត្រីខ១០កំប៉ុង មី១កេស ទឹកស៊ីអីវ១ យួរ ខោអាវ២ កញ្ចប់ កៅស៊ូតង់១ សារុង១ មុង១ ភួយ១ ក្រមា១ និងថវិការមួយចំនួន។