អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
សេចក្តីជូនដំណឹងស្តីពីការវះកាត់ ឆែបមាត់ ឆែបក្រអម មាត់ធ្មេញ និងពិការមុខមាត់ផ្សេៗ
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
jQuery Carousel

ពិធីទទួលអំណោយពីក្រុមហ៊ុន រ៉ូតារី អង្គរ


សាខាកក្រកខេត្តសៀមរាប៖ ​នា​រសៀល​ថ្ងៃទី​១៥​ ខែមីនា​ ឆ្នាំ​២០១៧​ នៅទី​ស្នាក់ការ​សាខា​កាកបាទក្រហម​កម្ពុជា​ខេត្ត​សៀមរាប​លោកជំទាវ​ គួយ ណាលីន អនុ​ប្រធាន​គណៈកម្មាធិការ​សាខា ​បាន​ជួបសំណេះ​សំណាល​ពិភាក្សា​ការងារ​ និង​ទទួល​អំណោយ​ជាអង្ករ​ចំនួន​១០​តោន​ និង​ភួយ​ចំនួន​៥០០​ ពីលោកស្រី អាណា ហ្សៀក ប្រធាន​ក្រុមហ៊ុន រ៉ូតារី អង្គរ ។

 

មាន​ប្រសាសន៍​ឱកាស​នោះ​លោកជំទាវ​ គួយ ណាលីន​ ក្នុងនាម​សម្តេច​កិត្តិព្រឹទ្ធ​បណ្ឌិត​ ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហម​កម្ពុជា ​ក៏បាន​ធ្វើការ​ថ្លែង​អំណរគុណ​យ៉ាងជ្រាលជ្រៅ​ចំពោះ​លោកស្រី​ អាណា ហ្សៀក ប្រធាន​ក្រុម រ៉ូតារី អង្គរ​ ដែលបាន​ឧបត្ថម្ភ​ជាអង្ករ​ និងភួយ​នាពេលនេះ​។ លោកជំទាវ​បន្តថា​ ដើម្បី​លើកកម្ពស់​កម្លាំង​មនុស្សធម៌នៅលើ​ពិភពលោក ​និងការ​អនុវត្តន៍​ផែនការ​យុទ្ធសាស្រ្ត​កាកបាទក្រហមកម្ពុជា​២០១១-២០២០នោះ សាខា​នឹងយកចិត្តទុកដាក់​ប្រើប្រាស់​អំណោយ​ដែល​ទទួល​បាន ក្នុងបុព្វ​ហេតុ​មនុស្សធម៌ ស្របតាម​គោលការណ៍គ្រឹះ​ទាំង៧ របស់ចលនា​កាកបាទក្រហម ​អឌ្ឍចន្ទក្រហម ​ឱ្យមាន​ប្រសិទ្ធ​ភាពខ្ពស់។