អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
ដំណឹងសួរកបង-ប្អូន

ដំណឹងសួរកបង-ប្អូន

កាកបាទក្រហមកម្ពុជា បានទទួលពាក្យសុំស្រាវជ្រាវរកគ្រួសារ ដែលមានខ្លឹមសារដូចខាងក្រោម៖

នាងខ្ញុំឈ្មោះ សូត្រ ពៅ ភេទស្រី អាយុ ៤៨ឆ្នាំ សូមសួររកបងស្រីបងបង្កើតឈ្មោះ សូត្រ សើ ហៅ រី អាយុ ៥៧ ឆ្នាំ មុខរបរមុនបែក សិល្បៈតំបន់ មានឪពុកឈ្មោះ ស៊ុប សូត្រ ម្តាយឈ្មោះ គុច យ៉ាន មានបងប្អូនចំនួន៩នាក់ ដែលមានរាយនាមដូចខាងក្រោម៖

១. ឈ្មោះ សូត្រ សន ភេទ ស្រី អាយុ៦៩ឆ្នាំ ស្លាប់,

២. ឈ្មោះ សូត្រ ហុង ភេទស្រី អាយុ ៦៦ ឆ្នាំ

៣. ឈ្មោះ សូត្រ សូយ ភេទស្រី អាយុ ៥៩ឆ្នាំ (រស់)

៤.ឈ្មោះ សូត្រ សើ ភេទស្រី អាយុ៥៧ឆ្នាំ(បាត់ខ្លូន)

៥. ឈ្មោះ សូត្រ បូ ភេទប្រុស អាយុ៥៦ឆ្នាំ (រស់)

៦.ឈ្មោះសូត្រ ស៊ីម ភេទស្រី អាយុ ៥៦ឆ្នាំ (រស់)

៧.ឈ្មោះ សូត្រ សឹម ភេទស្រី អាយុ ៤៩ឆ្នាំ (រស់)

៨.ឈ្មោះសូត្រ ពៅ អាយុ ៤៨ឆ្នាំ (រស់)

៩.ឈ្មោះសូត្រ ប៊ន ភេទប្រុស អាយុ៤២ឆ្នាំ(ស្លាប់)

ទីកន្លែងកំណើត ភូមិត្រពាំងក្តុល ឃុំត្រាចទង់ ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ អាស័យដ្ឋានចុងក្រោយ រស់នៅភូមិអន្លង់ជ្រែ ឃុំ ប្រាំបីមុំ ស្រុកថ្ពង់ ខេត្តកំពង់ស្ពឺ។ កាលពីឆ្នាំ 1979 ខ្មែរក្រហមបានជម្លៀស​គាត់ឡើងភ្នំ មានគេឃើញគាត់ហើមជើងនៅលើភ្នំ ចុះមកវិញជាមួយគេមិនរួច ហើយបាត់ដំណឹង​តាំងពីពេលនោះមក។ សព្វថ្ងៃមិនដឹងរស់នៅទីណា បើបងប្អូនណា​បានស្គាល់រឺមានដំណឹង​ពីបុគ្គល​ត្រូវរកសូមមេត្តា ជួយផ្តល់​ដំណឹងដល់ទីស្នាក់ការកាកបាទក្រហមកម្ពុជា នៅតាម ខេត្ត-រាជធានី ដែលនៅជិតលោកអ្នកដោយក្តីអនុគ្រោះ។

ប្រសិនជាបង-ប្អូនណាមានមានដំណឹង ឬស្គាល់ឈ្មោះដែលរកដូចខាងលើ​អាចទាក់ទង់​មកលេខទូរស័ព្ទលេខ 023 881 511 012 229 191 និង 016 777 158។ #CRCRFL_TR:004/17

 

៨ ឧសភា ២០១៨

សេចក្តីប្រកាសព័ត៌មាន

ស្តីពី

ការប្រារព្ធទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០១៨

 

jQuery Carousel

ពិធីប្រគល់ផ្ទះមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប


សាខាកក្រកខេត្តសៀមរាប៖ ​នៅព្រឹក​ថ្ងៃទី​១៤​ ខែមីនា​ ឆ្នាំ២០១៧ ​ផ្ទះ​មនុស្សធម៌​របស់​សាខា​កាកបាទក្រហម​កម្ពុជា​ខេត្ត​សៀមរាប​ ចំនួន២ខ្នង​ ត្រូវ​បាន​លោកជំទាវ​ គួយ ណាលីន​ អនុ​ប្រធា​នគណៈកម្មាធិការ​សាខា​ និង​សហការី​ប្រគល់​ជូន​ប្រជាពលរដ្ឋ​នៅ​ស្រុក​សូទ្រនិគម​។ ​ផ្ទះ​មនុស្សធម៌​ទាំង២​ខ្នង​នេះមាន​ទំហំ៤ម៉ែត្រx៥ម៉ែត្រ​សង់ពីឈើតម្កល់លើជើងតាង  កម្ពស់ពីដី១,៨ម៉ែត្រ ប្រក់ស័ង្កសី ក្រាលក្តារ ជញ្ជាំង​ក្ដារ​ ក្រោមការ​ជួយឧបត្ថម្ភ​ពីលោក​ឧកញ៉ា លី ហុង និង​លោកជំទាវ​ម្ចាស់​សណ្ឋាគារ​អង្គរ​ភែលេស​រីហ្សត និងស្ប៉ា ខេត្ត​សៀមរាប។


ផ្ទះថ្មីនេះ​ត្រូវបាន​ប្រគល់ជូន៖ 


- ផ្ទះមនុស្សធម៌ទី៨ ប្រគល់ជូនឈ្មោះ នឿម តំឡាប់ ភេទស្រី អាយុ៣២ឆ្នាំ រស់នៅភូមិកំពង់គរ២ ឃុំ កៀនសង្កែ ស្រុក​សូទ្រនិគម ជាស្ត្រី​មេម៉ាយ​ក្រីក្រ​ខ្លាំង មានជំងឺ​ប្រចាំ​កាយ និងមានកូនតូចម្នាក់ផង។ 


- ផ្ទះ​មនុស្សធម៌​ទី៩ ប្រគល់​ជូនឈ្មោះ មោង រ៉េត ភេទប្រុស អាយុ៦៥ឆ្នាំ រស់នៅ​ភូមិបុស្ស ​ឃុំដំដែក ​ស្រុក​សូទ្រ​និគម គ្រួសារ​ក្រី​ខ្លាំង មានជំងឺ​រ៉ាំរ៉ៃ ​និង​ត្រូវ​ចិញ្ចឹម​ចៅ​កំព្រា​ផង។

 

មានប្រសាសន៍​ក្នុងឱកាស​នោះ​លោកជំទាវ ​គួយ ណាលីន បានពាំនាំ​នូវការ​ផ្ដាំផ្ញើ​សួរសុខ​ទុក្ខ​ពី​សម្ដេច​កិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហម​កម្ពុជា​ ដែល​តែងតែ​ព្រួយបារម្ភ​ និង​យកចិត្ត​ទុកដាក់​ចំពោះ​ប្រជាពលរដ្ឋ​គ្រប់រូប ​មិនប្រកាន់​វណ្ណៈ ពណ៌​សម្បុរ ជំនឿ​សាសនា​ ឬនិន្នាការ​នយោបាយ​ណាមួយឡើយ។ លោកជំទាវ ក៏បាន​បន្តថា បងប្អូន​ត្រូវចេះសម្អាត ថែរក្សា ផ្ទះថ្មីនេះដើម្បី​បានជា​ជម្រកដ៏កក់ក្តៅ​តរៀង​ទៅ ត្រូវបន្ត​មើលថែ​កូនចៅ ​ឱ្យគាត់​បានរៀនសូត្រ​ដើម្បី​អនាគត​ភ្លឺស្វាង។ នេះជាការបង្ហាញ​នូវការយក​ចិត្តទុក​ដាក់​ចំពោះ​ប្រជាពលរដ្ឋ​គ្រប់រូប​ពីសំណាក់​ថ្នាក់​ដឹកនាំ​ ពិសេស​គឺកាកបាទក្រហម​កម្ពុជា ​ដូចដែល​បានលើក​ឡើងថា​ “កាកបាទក្រហម​កម្ពុជា​មានគ្រប់​ទីកន្លែង​ សម្រាប់​គ្រប់ៗ​គ្នា” និង “ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា” ។

 

អំណោយសង្កត់ផ្ទះ១គ្រួសារទទួលបាន៖ មុង១ ភួយ១ សារុង១ ក្រមា១ កន្ទេល១ អង្ករ ៥០គីឡូក្រាម មី១កេស ត្រីខ១យួរ ទឹកត្រី១យួរ ទឹកបរិសុទ្ធ៥យួរ សម្ភារៈផ្ទះបាយមួយចំនួន និងថវិកា២០ម៉ឺនរៀល។ សម្រាប់​លោកតា លោកយាយ ដែល​អញ្ជើញ​ចូលរួម​ម្នាក់​ៗទទួលបាន​ថវិកា១ម៉ឺនរៀល ​ជាមួយ​គ្នានេះដែរ លោកជំទាវ ម៉ម វាសនា សមាជិកគណៈកម្មាធិការ​សាខា​ ឧបត្ថម្ភកង់១គ្រឿង​ក្នុង១គ្រួសារ​ផងដែរ៕