អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
ដំណឹងសួរកបង-ប្អូន

ដំណឹងសួរកបង-ប្អូន

កាកបាទក្រហមកម្ពុជា បានទទួលពាក្យសុំស្រាវជ្រាវរកគ្រួសារ ដែលមានខ្លឹមសារដូចខាងក្រោម៖

នាងខ្ញុំឈ្មោះ សូត្រ ពៅ ភេទស្រី អាយុ ៤៨ឆ្នាំ សូមសួររកបងស្រីបងបង្កើតឈ្មោះ សូត្រ សើ ហៅ រី អាយុ ៥៧ ឆ្នាំ មុខរបរមុនបែក សិល្បៈតំបន់ មានឪពុកឈ្មោះ ស៊ុប សូត្រ ម្តាយឈ្មោះ គុច យ៉ាន មានបងប្អូនចំនួន៩នាក់ ដែលមានរាយនាមដូចខាងក្រោម៖

១. ឈ្មោះ សូត្រ សន ភេទ ស្រី អាយុ៦៩ឆ្នាំ ស្លាប់,

២. ឈ្មោះ សូត្រ ហុង ភេទស្រី អាយុ ៦៦ ឆ្នាំ

៣. ឈ្មោះ សូត្រ សូយ ភេទស្រី អាយុ ៥៩ឆ្នាំ (រស់)

៤.ឈ្មោះ សូត្រ សើ ភេទស្រី អាយុ៥៧ឆ្នាំ(បាត់ខ្លូន)

៥. ឈ្មោះ សូត្រ បូ ភេទប្រុស អាយុ៥៦ឆ្នាំ (រស់)

៦.ឈ្មោះសូត្រ ស៊ីម ភេទស្រី អាយុ ៥៦ឆ្នាំ (រស់)

៧.ឈ្មោះ សូត្រ សឹម ភេទស្រី អាយុ ៤៩ឆ្នាំ (រស់)

៨.ឈ្មោះសូត្រ ពៅ អាយុ ៤៨ឆ្នាំ (រស់)

៩.ឈ្មោះសូត្រ ប៊ន ភេទប្រុស អាយុ៤២ឆ្នាំ(ស្លាប់)

ទីកន្លែងកំណើត ភូមិត្រពាំងក្តុល ឃុំត្រាចទង់ ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ អាស័យដ្ឋានចុងក្រោយ រស់នៅភូមិអន្លង់ជ្រែ ឃុំ ប្រាំបីមុំ ស្រុកថ្ពង់ ខេត្តកំពង់ស្ពឺ។ កាលពីឆ្នាំ 1979 ខ្មែរក្រហមបានជម្លៀស​គាត់ឡើងភ្នំ មានគេឃើញគាត់ហើមជើងនៅលើភ្នំ ចុះមកវិញជាមួយគេមិនរួច ហើយបាត់ដំណឹង​តាំងពីពេលនោះមក។ សព្វថ្ងៃមិនដឹងរស់នៅទីណា បើបងប្អូនណា​បានស្គាល់រឺមានដំណឹង​ពីបុគ្គល​ត្រូវរកសូមមេត្តា ជួយផ្តល់​ដំណឹងដល់ទីស្នាក់ការកាកបាទក្រហមកម្ពុជា នៅតាម ខេត្ត-រាជធានី ដែលនៅជិតលោកអ្នកដោយក្តីអនុគ្រោះ។

ប្រសិនជាបង-ប្អូនណាមានមានដំណឹង ឬស្គាល់ឈ្មោះដែលរកដូចខាងលើ​អាចទាក់ទង់​មកលេខទូរស័ព្ទលេខ 023 881 511 012 229 191 និង 016 777 158។ #CRCRFL_TR:004/17

 

៨ ឧសភា ២០១៨

សេចក្តីប្រកាសព័ត៌មាន

ស្តីពី

ការប្រារព្ធទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០១៨

 

កាកបាទ​ក្រហម​កម្ពុ​ជា​ ​ចុះ​ចែក​អំណោយ​មនុស្ស​ធម៌​ជា​ស្បៀង​ ​និង​ស​ម្ភា​រៈ​ ​ជូន​គ្រួសារ​ដែលងាយ​រង​គ្រោះ​​ ​ចំនួន​ ​១១៧៩ គ្រួសារ​ ​នៅ​ខេត្ត​ ​កំពង់ស្ពឺ​


នៅ​ព្រឹក​ថ្ងៃ​ទី​ ​២៤ ខែ​ ​វិ​ច្ឆិ​កា​ ​ឆ្នាំ​ ​២០១៣ ស​ម្តេ​ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ប៊ុ​ន​ ​រ៉ា​នី​ ​ហ៊ុន​សែន ​​ប្រធាន កាកបាទ​ក្រហម​កម្ពុ​ជា​ ​អម​ដំណើរ​ដោយ​សមាជិក​ ​សមាជិកា​គ​ណៈ​ក​ម្មា​ធិ​ការ​ក​ណ្តា​ល​ ​និង​ម​ន្ត្រី​សាខា​ ​ព្រម​ទាំង​ ​សប្បុរស​ជន​បាន​អញ្ជើញ​ចុះ​ចែក​អំណោយ​មនុស្ស​ធម៌​ជា​ស្បៀង​និង​ស​ម្ពា​រៈ​ ​ជូន​គ្រួសារ​ដែលងាយ​រង​គ្រោះ​ ​ចំនួន​ ​១១៧៩ គ្រួសារ​ ​មក​ពី​ ​៩ ឃុំ​ ​នៅ​ក្នុង​ ​ស្រុក​ ឧដុង្គ និងស្រុក សំរោងទង​ ​ខេត្ត​កំពង់ស្ពឺ​។​

ជា​បឋម​ ​ស​ម្តេ​ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​បាន​ស​ម្តែ​ង​នូវ​ការ​ចូល​រួម​សោក​ស្តា​យ និងសុខទុក្ខ​ ​ចំពោះ​គ្រួសារដែលងាយរងគ្រោះ​នៅ​ទូ​ទាំង​ប្រទេស​ ​ជា​ពិសេស​ប្រជា​ជន​ដែល​រស់​នៅ​ក្នុង​ខេត្ត​នេះ​តែ​ម្ត​ង​ ​។ បន្ថែម​ពី​នេះ​​ស​ម្តេ​ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​ក៏​បាន​ថ្លែង​អំណរ​គុណ​ដល់​​រាជ​រ​ដ្ឋា​ភិ​បា​ល​ ​ជា​ពិសេស​អាជ្ញា​ធ​រមូល​ដ្ឋា​ន​គ្រប់​លំដាប់​ថ្នាក់​ ​ចំពោះ​ការ​ខិតខំ​រួម​ចំណែក និងធ្វើការឆ្លើយតបក្នុង​ការ​ជួយ​ស​ង្គ្រោះ​ ដល់​ប្រជា​ជន​បាន​ទាន់​ពេល​វេលា​ប្រកបដោយ​ប្រសិទ្ធ​ភាព​ខ្ព​ស់​។​​

ស​ម្តេ​ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​ក៏​បាន​ថ្លែង​អំណរ​គុណ​ដល់​សាខា​ ​និង​អនុ​សាខា​កាកបាទ​ក្រហម​កម្ពុ​ជា​ ​ខេត្ត​ កំពង់ស្ពឺ ដែលបានអនុវត្តនូវការងារមនុស្សធម៌ជាស្នូល តាមគោលការណ៍ គ្រិះរបស់ខ្លួនការ​ទទួល​ខុស​ត្រូវ​ខ្ព​ស់​។​​

ឆ្លៀត​ក្នុង​ឪ​កាស​នោះ​ ​ស​ម្តេ​ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​បានផ្សព្វផ្សាយនូវអនុសាសន៍ រួមមាន​ ​៖

  1. លើកទឹកចិត្តដល់បងប្អូនប្រជាជន តាមរយៈការខិតខំ​ដាំ​ដំណាំ​បន្ថែម​ដើម្បី​លើក តម្កើ​នសេដ្ឋកិច្ច​ក្នុង​គ្រួសារ និងសូមអោយរកជំនួយបន្ថែមខាងបច្ចេកទេស និងពូជ នានានៅមន្ទីកសិកម្មខេត្តរបស់ខ្លន​។

  2. សូម ​ដាំទឹកអោយបាន​ឆ្អិន​​ត្រឹម​ត្រូវ​មុន​ហ្នឹង​ធ្វើ​ការ​បរិភោគ ​​​​ដែល​អាច​ប​ណ្តា​ល​អោ​យ​មានជំងឺនានា ដែលអាចបង្កអោយមាន​ការ​បាត់បង់​ជីវិត​ ​និងអាចចូលរួមការកាត់ បន្ថយអត្រាមរណមាតា និងទារកផងដែរ។

  3. អំពាវនាវ​ ​ដល់​ស្ត្រី​មាន​ផ្ទៃ​ពោះ​ និងស្ត្រីដែលមានផ្ទុកមេរោគអេដស៍ ​អោ​យ​ទៅ​ពិ​និត្យ​សុខ​ភាពមាតា និងទារក ​អោ​យ​បាន​ទៀង​ទាត់​នៅ​ម​ន្ទី​ពេទ្យ​ ​ឬ​មណ្ឌល​សុខ​ភាព​តាម​ការ​កំណត់​របស់​គ្រួ​ពេទ្យ​ ដោយមិនត្រូវមានការអៀនខ្មាស់ និងធ្វើការទទួលបាននូវ ថ្នាំពន្យាជីវិត ដែលអាចចូលរួមការកាត់បន្ថយ ពីការឆ្លងពីមាតាទៅទារក នៅពេល សម្រាលកូន។

  4. សូម ​មាន​ប្រុង​ប្រយ័ត្ន​ ​និង​គោរព​តាម​ច្បាប់​ចរាចរណ៍​អោ​យ​បាន​ត្រឹម​ត្រូវ​ដោយ ធ្វើការពាក់មួកសុវត្ថភាព និងដាក់ខ្សែក្រវាត់ការពារ នៅពេលធ្វើចរាចរណ៍​ដើម្បី​ចូល​រួម​កាត់​បន្ថយ​ ​អ​ត្រា​មរណដែលបង្កដោយគ្រោះថ្នាក់ចរាចរណ៍​។​

ជាទី​បញ្ចប់​ ​ស​ម្តេ​ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​បាន​ធ្វើ​ការ​ជូន​ពរ​ដល់​ប្រជា​ជន​ទាំង​អស់​ ​សូម​ឱ្យ​មាន​សុខ​ភាព​ល្អ​ ​និង​សុភ​មង្គល​ក្នុង​គ្រួ​សា​រ​។​ ​

អំណោយ​ ​ចែក​ជូន​រួម​មាន​ ​៖ អង្ករ​ ​២៥គីឡូក្រាម​, មី​ ​១កេស​, ត្រី​ខ​ ​១០កំប៉ុង​, សារុង​១, ក្រមា​ ​១, មុង​ ​១, ភួយ​ ​១, ក្រ​ណាត់​ស​ ​១ដុំ​, ទឹក​បរិសុទ្ធ​ ​៦ ដប​ធំ​។​

 

អត្ថ​បទ​ដោយ​៖ លោក​ ​តាំង​ ​សា​មឿ​ន