អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
ដំណឹងសួរកបង-ប្អូន

ដំណឹងសួរកបង-ប្អូន

កាកបាទក្រហមកម្ពុជា បានទទួលពាក្យសុំស្រាវជ្រាវរកគ្រួសារ ដែលមានខ្លឹមសារដូចខាងក្រោម៖

នាងខ្ញុំឈ្មោះ សូត្រ ពៅ ភេទស្រី អាយុ ៤៨ឆ្នាំ សូមសួររកបងស្រីបងបង្កើតឈ្មោះ សូត្រ សើ ហៅ រី អាយុ ៥៧ ឆ្នាំ មុខរបរមុនបែក សិល្បៈតំបន់ មានឪពុកឈ្មោះ ស៊ុប សូត្រ ម្តាយឈ្មោះ គុច យ៉ាន មានបងប្អូនចំនួន៩នាក់ ដែលមានរាយនាមដូចខាងក្រោម៖

១. ឈ្មោះ សូត្រ សន ភេទ ស្រី អាយុ៦៩ឆ្នាំ ស្លាប់,

២. ឈ្មោះ សូត្រ ហុង ភេទស្រី អាយុ ៦៦ ឆ្នាំ

៣. ឈ្មោះ សូត្រ សូយ ភេទស្រី អាយុ ៥៩ឆ្នាំ (រស់)

៤.ឈ្មោះ សូត្រ សើ ភេទស្រី អាយុ៥៧ឆ្នាំ(បាត់ខ្លូន)

៥. ឈ្មោះ សូត្រ បូ ភេទប្រុស អាយុ៥៦ឆ្នាំ (រស់)

៦.ឈ្មោះសូត្រ ស៊ីម ភេទស្រី អាយុ ៥៦ឆ្នាំ (រស់)

៧.ឈ្មោះ សូត្រ សឹម ភេទស្រី អាយុ ៤៩ឆ្នាំ (រស់)

៨.ឈ្មោះសូត្រ ពៅ អាយុ ៤៨ឆ្នាំ (រស់)

៩.ឈ្មោះសូត្រ ប៊ន ភេទប្រុស អាយុ៤២ឆ្នាំ(ស្លាប់)

ទីកន្លែងកំណើត ភូមិត្រពាំងក្តុល ឃុំត្រាចទង់ ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ អាស័យដ្ឋានចុងក្រោយ រស់នៅភូមិអន្លង់ជ្រែ ឃុំ ប្រាំបីមុំ ស្រុកថ្ពង់ ខេត្តកំពង់ស្ពឺ។ កាលពីឆ្នាំ 1979 ខ្មែរក្រហមបានជម្លៀស​គាត់ឡើងភ្នំ មានគេឃើញគាត់ហើមជើងនៅលើភ្នំ ចុះមកវិញជាមួយគេមិនរួច ហើយបាត់ដំណឹង​តាំងពីពេលនោះមក។ សព្វថ្ងៃមិនដឹងរស់នៅទីណា បើបងប្អូនណា​បានស្គាល់រឺមានដំណឹង​ពីបុគ្គល​ត្រូវរកសូមមេត្តា ជួយផ្តល់​ដំណឹងដល់ទីស្នាក់ការកាកបាទក្រហមកម្ពុជា នៅតាម ខេត្ត-រាជធានី ដែលនៅជិតលោកអ្នកដោយក្តីអនុគ្រោះ។

ប្រសិនជាបង-ប្អូនណាមានមានដំណឹង ឬស្គាល់ឈ្មោះដែលរកដូចខាងលើ​អាចទាក់ទង់​មកលេខទូរស័ព្ទលេខ 023 881 511 012 229 191 និង 016 777 158។ #CRCRFL_TR:004/17

 

៨ ឧសភា ២០១៨

សេចក្តីប្រកាសព័ត៌មាន

ស្តីពី

ការប្រារព្ធទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០១៨

 

ប្រជា​ពលរដ្ឋ​រង​គ្រោះ​ដោយ​ទឹក​ជំនន់​ ​ស្រុក​ព្រះនេត្រព្រះ​ ​ភ្នំស្រុក​ ​និង​ ​ស្រុក​សេរី​សោភ័ណ​ ​ ខេត្ត​បន្ទាយ​មាន​ជ័យ​ ​ទទួល​អំណោយ​មនុស្ស​ធម៌​ ​ពី​កាកបាទ​ក្រហម​កម្ពុ​ជា​


ថ្ងៃ​ទី​ ​៧ ខែ​ ​វិ​ចិ្ឆ​កា​ ​ឆ្នាំ​ ​២០១៣ លោក​ជំទាវ​ ​ពុំ​ ​ចន្ទី​នី​ ​អគ្គ​លេខាធិការ​ ​កាកបាទ​ក្រហម​កម្ពុ​ជា​ ​និង​ ​តំណាង​ដ៏​ខ្ពង់ខ្ពស់​ ​ស​ម្តេ​ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​ប៊ុ​ន​ ​រ៉ា​នី​ ​ហ៊ុន​សែន​ ​បាន​ដឹកនាំ​ការ​ ​ចែក​អំណោយ​ ​ជូន​ប្រជា​ជន​រង​គ្រោះ​ដោយ​ទឹក​ជំនន់​ ​ចំនួន​១,៨៣១គ្រួសារ​ ​មក​ពី​៩ឃុំ​ ​៦០ភូមិ​ ​នៃ​ស្រុក​ព្រះ​ ​នេត្រ​ព្រះ​ ​ស្រុក​ភ្នំស្រុក​ ​និង​ ​ស្រុក​សេរី​សោភ័ណ​ ​ខេត្ត​បន្ទាយ​មាន​ជ័​យ​។​ ​ទី​តាំង​ចែក​អំណោយ​ចំនួន​២កន្លែង​ ​គឺ​នៅ​សាលា​បឋម​សិក្សា​រហាស​ ​ស្រុក​ព្រះនេត្រព្រះ​ ​និង​ ​នៅ​អាហារ​ដ្ឋា​ន​ ​សន្តិ​ភាព​ ​តា​ដាវ​ ​ឃុំ​ក្បាល​ស្ពាន​ ​សង្កាត់​ព្រះ​ព​ន្លា​។ ចូល​រួម​ក្នុង​ឧិ​កាស​នេះ​ ​រួម​មាន​ ​ឯក​ឧត្ត​ម​ ​ទ្រី​ ណា​រិ​ន្ទ​ អភិបាល​នៃ​គ​ណៈ​ ​អភិបាល​ ​ខេត្ត​បន្ទាយ​មាន​ជ័យ​ ​ឯក​ឧត្ត​ម​ ​អ៊ឺ​ម​ ​ភាន់​សុផល​ ​ប្រធាន​គ​ណៈ​ ​ក​ម្មា​ធិ​ការ​សាខា​ ​លោក​ ​លោក​ស្រី​ ​សមាជិក​ ​សមាជិកា​ ​គ​ណៈ​ក​ម្មា​ធិ​ការ​សាខា​ ​លោក​នាយក​ ​និង​មន្ត្រី​ ​បុគ្គលិក​ ​ក្រុម​ ​ប្រតិបត្តិ​សាខា​ ​ជា​ច្រើន​រូប​ទៀ​ត​។​ ​

ជា​កិច្ច​ចាប់​ផ្តើ​ម​ ​លោក​ជំទាវ​ ​បាន​ពាំ​នាំ​នូវ​ការ​នឹក​រលឹក​ ​និង​ផ្តាំ​ផ្ញើ​ ​សួរ​សុខ​ទុក្ខ​ពី​សំណាក់​ ​ស​ម្តេ​ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​ ​ ​ ​ ​ប៊ុ​ន​ ​រ៉ា​នី​ ​ហ៊ុន​សែន​ ​ប្រធាន​កាកបាទ​ក្រហម​កម្ពុ​ជា​ ​ដែល​ទោះបីជា​លោក​មិន​បាន​អញ្ជើញ​មក​ដោយ​ផ្ទាល់​ ​ក៏​ទឹក​ចិត្ត​ ​និង​ ​មនោ​ស​ញ្ចេ​ត​នា​ ​ ​នៅ​ផ្សា​ភ្ជាប់​ជាមួយ​នឹង​ការ​លំបាក​របស់​បង​ប្អូន​ប្រជា​ពលរដ្ឋ​ជា​និច្ច​។

 លោក​ជំទាវ​ ​ ​បាន​ពាំ​នាំ​នូវ​ប្រសាសន៍​ ​ផ្តាំ​ផ្ញើ​មួយ​ចំនួន​ ​ដែល​ពាក់​ព័ន្ធ​នឹង​សុវត្ថិ​ភាព​អាយុ​ជីវិត​ ​ ​ពី​ការ​រង​គ្រោះ​ដោយ​ ​ទឹក​ ​ជំ​ន​ន់​។​ ​សំខាន់​ការ​យក​ចិត្ត​ទុកដាក់​ចំពោះ​ក្មួ​យៗ​តូ​ចៗ​ ​ស្រី្ត​មាន​ផ្ទៃ​ពោះ​ ​និង​ជៀស​វាង​កុំ​សេ​ប​គ្រឿង​ស្រ​វឹង​ ​ដែល​នាំ​បង្ក​ឲ្យ​មាន​ ​គ្រោះ​ថ្នាក់​ដល់​ជី​វិ​ត​។​ ​ចំពោះ​បញ្ហា​ដែល​កើត​មាន​រួច​មក​ហើយ​ ​ដោយសារ​សត្វ​ធាតុ​មាន​ពិស​ខាំ​និង​ចឹក​ ​ក៏​ត្រូវ​តែ​យក​ចិត្ត​ទុក​ ​ដាក់​ប្រុង​ប្រយ័ត្ន​ណាស់​ដែរ​ ​មិន​អាច​ឆ្វេ​ស​ប្រហែស​បាន​ឡើ​យ​។​ ​បញ្ហា​សុខ​ភាព​ជា​ចំ​បង​ ​គឺ​ការ​ហូប​ទឹក​ស្អាត​ ​ដាំ​ពុះ​ ​និង​ ​ ​ ​ ​ ​ ​ ​ ​អ​នា​ម័​យ​ ​ដើម្បី​ជៀ​ង​វាង​ជំងឺ​ភ្នែក​ក្រហម​ ​រាក​រូស​ ​និង​ជំងឺ​ដែល​អាច​កើត​ឡើង​ដោយ​ក​ង្វះ​អ​នា​ម័​យ​ ​និង​ទឹក​ស្អា​ត​។​ ​ក្រោយ​ទឹក​ ​ជំនន់​ ​បង​ប្អូន​ប្រជា​ពលរដ្ឋ​ទាំង​អស់​ត្រូវ​គិត​មុន​គេ​ ​ការ​ស្តា​រ​អ​ណ្តូ​ង​ទឹក​ ​អ​នា​ម័​យ​ជុំ​វិញ​ផ្ទះ​ ​បើ​មិន​ដូច​នេះ​ទេ​ ​សមាជិក​នៃ​ក្រុម​ ​គ្រួសារ​នីមួយៗ​ ​ឬ​សហ​គម​ន៍​ទាំងមូល​ ​អាច​នឹង​ទទួល​ការ​លំបាក​មួយ​ជាន់​ទៀត​ ​លើស​ពី​ការ​ត្រូវ​ស្តា​រ​សេដ្ឋ​កិច្ច​គ្រួសារ​ឡើង​វិញ​ ​

មុន​នឹង​បញ្ចប់​ការ​សំណេះសំណាល​ ​លោក​ជំទាវ​ ​អគ្គ​លេខាធិការ​ ​សុំ​អំពាវ​នាវ​ ​ឲ្យ​ប្រជា​ពលរដ្ឋ​ទាំង​អស់​ ​យក​ចិត្ត​ទុក​ ​ដាក់​ដល់​សុវត្ថិ​ភាព​ចរាចរណ៍​ ​មិន​ថា​តាម​ផ្លូវ​គោក​ឬ​ទឹក​ ​ជា​ពិសេស​ពេល​មក​ទទួល​អំណោយ​ខ្លួន​ទទេ​ ​តែ​ត្រ​ឡប់​ទៅ​វិញ​មាន​ ​ស្បៀង​ស​ម្ភា​រៈ​ធ្ងន់​បន្ថែម​ទៀត​ ​ដែល​ត្រូវ​គិត​ដល់​សុវត្ថិ​ភាព​ពេល​ធ្វើ​ដំណើរ​ ​។

អំណោយ​ចែក​ជូន​នា​ឧិ​កាស​នេះ​រួម​មាន​៖ ក្នុង​មួយ​គ្រួសារ​ទទួល​បាន​អង្ករ​២៥គីឡូក្រាម​ ​មី​ ​១កេស​ ​ត្រី​ខ​១០កំប៉ុង​ ​ ​និង​ទឹក​ប​រិ​ ​សុទ្ធ​ ​៥ដប​ ​(ចំណុះ​១,)។  រទេះ​ពិការ​៨គ្រឿង​ ​សម្រាប់​ជន​ពិការ​ ​៨នាក់​ ​។ ដោយ ស្បៀង​ និង​ស​ម្ភា​រៈ ​អំណោយ​របស់​សប្បុរស​ជន​នានា​ ​តាម​រយះ​កាកបាទ​ក្រហម​កម្ពុ​ជា​ ​។

អត្ថ​បទ​ ​និង​ ​រូប​ភាព​ ​ព្រូ​ ​លាប