អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
ដំណឹងសួរកបង-ប្អូន

ដំណឹងសួរកបង-ប្អូន

កាកបាទក្រហមកម្ពុជា បានទទួលពាក្យសុំស្រាវជ្រាវរកគ្រួសារ ដែលមានខ្លឹមសារដូចខាងក្រោម៖

នាងខ្ញុំឈ្មោះ សូត្រ ពៅ ភេទស្រី អាយុ ៤៨ឆ្នាំ សូមសួររកបងស្រីបងបង្កើតឈ្មោះ សូត្រ សើ ហៅ រី អាយុ ៥៧ ឆ្នាំ មុខរបរមុនបែក សិល្បៈតំបន់ មានឪពុកឈ្មោះ ស៊ុប សូត្រ ម្តាយឈ្មោះ គុច យ៉ាន មានបងប្អូនចំនួន៩នាក់ ដែលមានរាយនាមដូចខាងក្រោម៖

១. ឈ្មោះ សូត្រ សន ភេទ ស្រី អាយុ៦៩ឆ្នាំ ស្លាប់,

២. ឈ្មោះ សូត្រ ហុង ភេទស្រី អាយុ ៦៦ ឆ្នាំ

៣. ឈ្មោះ សូត្រ សូយ ភេទស្រី អាយុ ៥៩ឆ្នាំ (រស់)

៤.ឈ្មោះ សូត្រ សើ ភេទស្រី អាយុ៥៧ឆ្នាំ(បាត់ខ្លូន)

៥. ឈ្មោះ សូត្រ បូ ភេទប្រុស អាយុ៥៦ឆ្នាំ (រស់)

៦.ឈ្មោះសូត្រ ស៊ីម ភេទស្រី អាយុ ៥៦ឆ្នាំ (រស់)

៧.ឈ្មោះ សូត្រ សឹម ភេទស្រី អាយុ ៤៩ឆ្នាំ (រស់)

៨.ឈ្មោះសូត្រ ពៅ អាយុ ៤៨ឆ្នាំ (រស់)

៩.ឈ្មោះសូត្រ ប៊ន ភេទប្រុស អាយុ៤២ឆ្នាំ(ស្លាប់)

ទីកន្លែងកំណើត ភូមិត្រពាំងក្តុល ឃុំត្រាចទង់ ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ អាស័យដ្ឋានចុងក្រោយ រស់នៅភូមិអន្លង់ជ្រែ ឃុំ ប្រាំបីមុំ ស្រុកថ្ពង់ ខេត្តកំពង់ស្ពឺ។ កាលពីឆ្នាំ 1979 ខ្មែរក្រហមបានជម្លៀស​គាត់ឡើងភ្នំ មានគេឃើញគាត់ហើមជើងនៅលើភ្នំ ចុះមកវិញជាមួយគេមិនរួច ហើយបាត់ដំណឹង​តាំងពីពេលនោះមក។ សព្វថ្ងៃមិនដឹងរស់នៅទីណា បើបងប្អូនណា​បានស្គាល់រឺមានដំណឹង​ពីបុគ្គល​ត្រូវរកសូមមេត្តា ជួយផ្តល់​ដំណឹងដល់ទីស្នាក់ការកាកបាទក្រហមកម្ពុជា នៅតាម ខេត្ត-រាជធានី ដែលនៅជិតលោកអ្នកដោយក្តីអនុគ្រោះ។

ប្រសិនជាបង-ប្អូនណាមានមានដំណឹង ឬស្គាល់ឈ្មោះដែលរកដូចខាងលើ​អាចទាក់ទង់​មកលេខទូរស័ព្ទលេខ 023 881 511 012 229 191 និង 016 777 158។ #CRCRFL_TR:004/17

 

៨ ឧសភា ២០១៨

សេចក្តីប្រកាសព័ត៌មាន

ស្តីពី

ការប្រារព្ធទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០១៨

 

កាកបាទ​ក្រហម​កម្ពុ​ជា​ ​ចុះ​ចែក​អំណោយ​មនុស្ស​ធម៌​ជា​ស្បៀង​ ​និង​ស​ម្ភា​រៈ​ ​ជូន​គ្រួសារ​ប្រជា​ជន​រង​គ្រោះ​ដោយ​ទឹក​ជំនន់​ ​ចំនួន​ ​១៧១០ គ្រួសារ​ ​នៅ​ខេត្ត​ ​ពោធិ​សាត់​


នៅ​ព្រឹក​ថ្ងៃ​ទី​ ​០២ ខែ​ ​វិ​ច្ឆិ​កា​ ​ឆ្នាំ​ ​២០១៣ ស​ម្តេ​ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​    ​ ​ប៊ុ​ន​ ​រ៉ា​នី​ ​ហ៊ុន​សែន​ ​ប្រធាន​ ​កាកបាទ​ក្រហម​កម្ពុ​ជា​ ​អម​ដំណើរ​ដោយ​សមាជិក​ ​សមាជិកា​គ​ណៈ​ក​ម្មា​ធិ​ការ​ក​ណ្តា​ល​ ​និង​ម​ន្ត្រី​សាខា​ ​ព្រម​ទាំង​ ​សប្បុរស​ជន​បាន​អញ្ជើញ​ចុះ​ចែក​អំណោយ​មនុស្ស​ធម៌​ជា​ស្បៀង​និង​ស​ម្ពា​រៈ​ ​ជូន​គ្រួសារ​ប្រជា​ជន​រង​គ្រោះ​ដោយ​ទឹក​ជំនន់​ ​ចំនួន​ ​១៧១០ គ្រួសារ​ ​មក​ពី​ ​៣០ ភូមិ​ ​នៅ​ក្នុង​ ​ស្រុក​ក្រគរ​ ​ខេត្ត​ពោធិ​សា​ត់​។​

ជា​កិច្ច​ចាប់​ផ្តើ​ម​ ​ស​ម្តេ​ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​បាន​ស​ម្តែ​ង​នូវ​ការ​ចូល​រួម​សោក​ស្តា​យ​ ​ចំពោះ​ការ​បាត់បង់​របស់​ប្រជា​ពលរដ្ឋ​ដែល​បាន​រង​គ្រោះ​ដោយសារ​ទឹក​ជំនន់​ ​នៅ​ទូ​ទាំង​ប្រទេស​ ​ជា​ពិសេស​ប្រជា​ជន​ដែល​រស់​នៅ​ក្នុង​ខេត្ត​នេះ​តែ​ម្ត​ង​ ​។ បន្ថែម​ពី​នេះ​ ​ស​ម្តេ​ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​ក៏​ ​បាន​ថ្លែង​អំណរ​គុណ​ដល់​ ​ ​ ​ ​រាជ​រ​ដ្ឋា​ភិ​បា​ល​ ​ជា​ពិសេស​អាជ្ញា​ធ​រមូល​ដ្ឋា​ន​គ្រប់​លំដាប់​ថ្នាក់​ ​ចំពោះ​ការ​ខិតខំ​រួម​ចំណែក​ក្នុង​ការ​ជួយ​ស​ង្គ្រោះ​ ដល់​ប្រជា​ជន​បាន​ទាន់​ពេល​វេលា​ប្រកបដោយ​ប្រសិទ្ធ​ភាព​ខ្ព​ស់​។​ ​

ស​ម្តេ​ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​ក៏​បាន​ថ្លែង​អំណរ​គុណ​ដល់​សាខា​ ​និង​អនុ​សាខា​កាកបាទ​ក្រហម​កម្ពុ​ជា​ ​ខេត្ត​ពោធិ​សាត់​ដែល​បាន​ធ្វើ​ការ​ឆ្លើយ​តប​ក្នុង​ ​ការ​ជួយ​ដល់​ជន​ដែល​រង​គ្រោះ​ដោយសារ​ទឹក​ជំនន់​ជា​បន្ត​បន្ទាប់​ ​ប្រកបដោយ​ការ​ទទួល​ខុស​ត្រូវ​ខ្ព​ស់​។​ ​ស​ម្តេ​ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​បាន​ធ្វើ​ការ​ ​កោត​សរសើរ​ ​ដល់​អង្គ​ការ​ជាតិ​ ​និង​អន្តរ​ជាតិ​ ​ជា​ពិសេស​សប្បុរស​ជន​គ្រប់​វិ​ស័​យ​ដែល​បាន​ ​ចូល​រួម​ចំណែក​នៅ​ក្នុង​វិ​ស័​យ​មនុស្ស​ធម៌​ ​ក្នុង​រ​យៈ​ពេល​នៃ​គ្រោះ​ទឹក​ជំនន់​ថ្មី​ៗនេះ​។​

ឆ្លៀត​ក្នុង​ឪ​កាស​នោះ​ ​ស​ម្តេ​ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​បាន​ធ្វើ​ការ​អំពាវ​នាវ​ដល់​បង​ប្អូន​ប្រជា​ជន​ទាំង​អស់​ ​៖

            . ខិតខំ​ដាំ​ដំណាំ​បន្ថែម​ដើម្បី​លើក​ត​ម្កើ​ន​សេដ្ឋ​កិច្ច​ក្នុង​គ្រួសារ​ក្រោយ​ពេល​ទឹក​ស្រ​ក​។​

            . អំ​ពានា​វ​ ​ដល់​ក្រុម​គ្រួសារ​សូម​ជួយ​អប់រំ​ដល់​កូន​ក្មួយ​ ​និង​មនុស្ស​ចា​ស់ៗ​ឱ្យ​ជៀស​វាង​ពិការ​ជាតិ​សុរា​ ​ដែល​បាន​បង្ក​រ​អោ​យ​មាន​អ​ត្រា​ស្លាប់​ក្នុង​ពេល​ទឹក​ជំនន់​នេះ​ ​និង​សូម​កុំ​ ​ប្រើ​ប្រាស់​គ្រឿង​ញៀន​ដែល​ជា​បញ្ហា​បង្ក​រ​ឱ្យា​មាន​អំពើ​ហិង្សា​ក្នុង​គ្រួសារ​ ​និង​អ​ត្រា​ស្លាប់​

            . អំពាវ​នាវ​ ​ដល់​ស្ត្រី​មាន​ផ្ទៃ​ពោះ​ ​អោ​យ​ទៅ​ពិ​និត្យ​សុខ​ភាព​អោ​យ​បាន​ទៀង​ទាត់​នៅ​ម​ន្ទី​ពេទ្យ​ ​ឬ​មណ្ឌល​សុខ​ភាព​តាម​ការ​កំណត់​របស់​គ្រួ​ពេទ្យ​

            . អំពាវ​នាវ​ដល់​អ្នក​ផ្ទុក​មេ​រោគ​អេ​ដ​ស៍​ជំងឺ​អេ​ដ​ស៍​ ​ទៅ​ទទួល​ថ្នាំ​ព​ន្យា​អោ​យ​បាន​ត្រឹម​ត្រូវ​ ​និង​ទៀង​ទាត់​តាម​ការ​កំណត់​របស់​គ្រួ​ពេទ្យ​

            . សូម​ ​មាន​ការ​ប្រុង​ប្រយ័ត្ន​ជា​ពិសេស​កុមារ​ ​ដោយ​មិន​ត្រូវ​អោ​យ​លេង​ជាមួយ​ទឹក​ជំនន់​ ​ដើម្បី​ ​ជៀស​ការ​លង់​ទឹក​ដោយ​ប្រការ​ណា​មួ​យ​។​ ​

            . សូម​ ​មាន​ប្រុង​ប្រយ័ត្ន​ ​និង​គោរព​តាម​ច្បាប់​ចរាចរណ៍​អោ​យ​បាន​ត្រឹម​ត្រូវ​ ​ដើម្បី​ចូល​រួម​កាត់​បន្ថយ​ ​អ​ត្រា​មរណ​ជា​ពិសេស​ការ​បាត់បង់​បន្ថែម​ទៀត​នៃ​ជីវិត​ ​ក្នុង​ពេល​គ្រោះ​ម​ហ​ន្ថ​រាយ​ទឹក​ជំនន់​នេះ​។​ ​

            . សូម​ ​បរិភោគ​ទឹក​ដែល​ដាំ​ឆ្អិន​អោ​យ​បាន​ត្រឹម​ត្រូវ​មុន​ហ្នឹង​ធ្វើ​ការ​បរិភោគ​ ​ ​ដើម្បី​ជៀស​វាង​ការ​ ​មាន​ ​ជំងឺ​ដោយសារ​ពិសា​រ​ទឹក​មាន​មេ​រោគ​ ​ដែល​អាច​ប​ណ្តា​ល​អោ​យ​មាន​ការ​បាត់បង់​ជីវិត​ ​និង​បន្ថែម​ ​ការ​ឈឺ​ចាប់​នៅ​ក្នុង​ក្រុម​គ្រួ​សា​រ​។​ ​ ​

            ៨ ត្រូវ​ ​ចេះ​ថែទាំ​សុខ​ភាព​អោ​យ​បាន​ល្អ​ ​ព្រម​ទាំង​សូម​ឱ្យ​មាន​អ​នា​ម័​យ​ជា​និច្ច​ ​ដើម្បី​ជៀស​វាង​ជំងឺ​ឆ្លង​ ​ដែល​អាច​ប​ណ្តា​ល​ឱ្យ​មាន​ការ​ចំណាយ​នូវ​ទ្រព្យ​សម្បត្តិ​បន្ថែម​ទៀត​ក្នុង​ ​ការ​ព្យា​បា​ល​។​ក្នុង​ ​ករណី​មាន​ជំងឺ​ ​សូម​បង​ប្អូន​ទៅ​ម​ន្ទី​ពេទ្យ​ ​ឬ​មណ្ឌល​សុខ​ភាព​ដែល​នៅ​ជិត​បំ​ផុ​ត​។​ ​

            . អំពាវ​ ​នាវ​ដល់​គ្រួសារ​ដែល​ស្នា​ក់​នៅ​ក្នុង​ផ្ទះ​ទឹក​ទាំង​អស់​ ​សូម​ប្រុង​ប្រយ័ត្ន​ ​និង​ ​ពិ​និត្យ​សភាព​ក្នុង​ ​ផ្ទះ​អោ​យ​បាន​ហ្ម​ត​ចត់​មុន​ចូល​ផ្ទះ​ ​ជា​ពិសេស​ត្រូវ​ពិ​និត្យ​មើល​សត្វ​ដែល​មាន​ពិស​ ​ដូច​ជា​សត្វ​ ​ពស់​ជា​ដើ​ម​។​ ​

មុន​ហ្នឹង​បញ្ចប់​ ​ស​ម្តេ​ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​បាន​ធ្វើ​ការ​ជូន​ពរ​ដល់​ប្រជា​ជន​ទាំង​អស់​ ​សូម​ឱ្យ​មាន​សុខ​ភាព​ល្អ​ ​និង​សុភ​មង្គល​ក្នុង​គ្រួ​សា​រ​។​ ​

អំណោយ​ ​ចែក​ជូន​រួម​មាន​ ​៖ អង្ករ​ ​២៥គីឡូក្រាម​, មី​ ​១កេស​, ត្រី​ខ​ ​១០កំប៉ុង​, សារុង​១, ក្រមា​ ​១, មុង​ ​១, ភួយ​ ​១, ក្រ​ណាត់​ស​ ​១ដុំ​, ទឹក​បរិសុទ្ធ​ ​៦ ដប​ធំ​។​

 

អត្ថ​បទ​ដោយ​៖ លោក​ ​តាំង​ ​សា​មឿ​ន