អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
សេចក្តីជូនដំណឹងស្តីពីការវះកាត់ ឆែបមាត់ ឆែបក្រអម មាត់ធ្មេញ និងពិការមុខមាត់ផ្សេៗ
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
jQuery Carousel

កាកបាទក្រហមកម្ពុជាចូលរួមពិធីសម្ភោធដាក់ឱ្យប្រើប្រាស់ អណ្តូងទឹកស្អាតនៅកំពង់ស្ពឺ


សាខាកក្រកខេត្តកំពង់ស្ពឺ ៖​ព្រឹកថ្ងៃ​ទី៦​ ខែមីនា​ ឆ្នាំ២០១៧ ​នេះ ​កាកបាទក្រហម​កម្ពុជា​ ដែលមាន​សម្តេច​កិត្តិព្រឹទ្ធ​បណ្ឌិត​ ប៊ុន រ៉ានី ហ៊ុនសែន​ ជាប្រធាន​ បានចាត់តាំង​ឯកឧត្តម​ ពិត ចំណាន ​សមាជិក​គណៈកម្មាធិការ​កណ្តាល​កាកបាទក្រហម​កម្ពុជា ​ដឹកនាំ​មន្ត្រី​-បុគ្គលិក​ សាខា ​អនុសាខា​ អ្នកស្ម័គ្រចិត្ត​ និង​សមាជិក​យុវជន​កាកបាទក្រហម​កម្ពុជា ​ចូលរួម​ពិធី​សម្ភោធ​ដាក់​ឱ្យប្រើប្រាស់​ អណ្តូង​ទឹកស្អាត​១​អណ្តូង​ និង​ស៊ីទែនទឹក​ ចំណុះ៥០០០​លីត្រ ចំនួន២ ជូនលោកគ្រូ​ អ្នកគ្រូ សិស្សានុសិស្ស​សាលាបឋម​សិក្សា​ព្រៃធំ ​និងប្រជាពលរដ្ឋ​រស់នៅ​ភូមិព្រៃធំ​ ឃុំរស្មី​សាមគ្គី​ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។

 

ក្នុងឱកាស​ពិធី​សំណេះសំណាល​ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ​ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស​ទាំងអស់​ដែលបាន​ចូលរួម​នាឱកាសនោះ ​ឯកឧត្តម ពិត ចំណាន បានពាំនាំ​ប្រសាសន៍ផ្តាំ​ផ្ញើសួរសុខ​ទុក្ខពីសំណាក់ សម្តេច​កិត្តិព្រឹទ្ធ​បណ្ឌិត​ប្រធាន​កាកបាទក្រហម​កម្ពុជា​ សូមឲ្យ​បងប្អូន​មានសុខភាព​ល្អ នឹងសូមយកចិត្ត​ទុកដាក់​ចំពោះ​បញ្ហា​សុខភាព​ ជាពិសេស​បញ្ហា​អនាម័យ​ទឹកស្អាត​ សម្តេច​ប្រធាន​ ក៏សូមផ្តាំផ្ញើរ​ទៅកាន់​បងប្អូន​ប្រជាពលរដ្ឋ​ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ពាក់ព័ន្ធទៅនឹង៖ ១-ការថែទាំ​សុខភាព មាតា កុមារ និងស្ត្រី​មាន​ផ្ទៃពោះ ត្រូវទៅ​ពិនិត្យ​ផ្ទៃពោះឱ្យបាន​ទៀងទាត់ និងទៅ​សម្រាល​បុត្រ​នៅមណ្ឌល​សុខភាព​ដែលមានពេទ្យ​ជំនាញ ២- បង្ការ និងទប់ស្កាត់​ការរីករាលដាល​នៃមេរោគអេដស៍​ ៣- បញ្ហា​គ្រឿងញៀន​ អំពើហិង្សា​ក្នុងគ្រួសារ​ និងល្បែង​ស៊ីសង​ និង ៤- ការចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ឱ្យបានខ្ជាប់​ខ្ជួន​ ដើម្បីជៀសវាង​កាត់បន្ថយ​អត្រា​គ្រោះថ្នាក់​ ស្លាប់ និងពិការភាព​ដោយ​គ្រោះថ្នាក់​ចរាចរណ៍។ ដោយឡែក​អណ្តូងទឹក ស៊ីទែនទឹក​ផ្តល់ជូន​នេះ សូមលោក​គ្រូ អ្នកគ្រូ បងប្អូន​ប្រជាពលរដ្ឋ​ត្រូវធ្វើជា​ម្ចាស់លើ​សមិទ្ធិផល​ទាំងនេះ ជាប្រយោជន៍​ក្នុងជីវភាព​រស់នៅ​ប្រចាំថ្ងៃ​ឲ្យបាន​ប្រសើរ​ឡើង ចូលរួម​សហការ​មើលថែ​ទាំអំណោយ​ដ៏ថ្លៃថ្លា​នេះជាទ្រព្យ​សម្បត្តិរួម និងប្រើប្រាស់​បានយូរ​អង្វែង​តទៅអនាគត។

 

ក្នុងឱកាសសម្ភោធដាក់ឱ្យប្រើប្រាស់អណ្តូងទឹកស្អាត ស៊ីទែនទឹក ជូនលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋ នាថ្ងៃនេះ ឯកឧត្តម បាននាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា រួមមាន៖ លោកគ្រូ អ្នកគ្រូ ចំនួន ១០នាក់ និងប្រជាពលរដ្ឋ ៥២ ម្នាក់ៗ (តំណាងឱ្យ៥២គ្រួសារ) ទទួលបានកញ្ចប់ឃីត ១កញ្ចប់ រួមមាន៖ មុង១ ភួយ១ សារុង១ និងក្រមា១ ព្រមទាំងថវិកាមួយចំនួន សិស្សានុសិស្ស ចំនួន ៣០០នាក់ ម្នាក់ៗទទួលបានថវិកា ៥០០០ រៀល ផងដែរ៕