អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
ដំណឹងសួរកបង-ប្អូន

ដំណឹងសួរកបង-ប្អូន

កាកបាទក្រហមកម្ពុជា បានទទួលពាក្យសុំស្រាវជ្រាវរកគ្រួសារ ដែលមានខ្លឹមសារដូចខាងក្រោម៖

នាងខ្ញុំឈ្មោះ សូត្រ ពៅ ភេទស្រី អាយុ ៤៨ឆ្នាំ សូមសួររកបងស្រីបងបង្កើតឈ្មោះ សូត្រ សើ ហៅ រី អាយុ ៥៧ ឆ្នាំ មុខរបរមុនបែក សិល្បៈតំបន់ មានឪពុកឈ្មោះ ស៊ុប សូត្រ ម្តាយឈ្មោះ គុច យ៉ាន មានបងប្អូនចំនួន៩នាក់ ដែលមានរាយនាមដូចខាងក្រោម៖

១. ឈ្មោះ សូត្រ សន ភេទ ស្រី អាយុ៦៩ឆ្នាំ ស្លាប់,

២. ឈ្មោះ សូត្រ ហុង ភេទស្រី អាយុ ៦៦ ឆ្នាំ

៣. ឈ្មោះ សូត្រ សូយ ភេទស្រី អាយុ ៥៩ឆ្នាំ (រស់)

៤.ឈ្មោះ សូត្រ សើ ភេទស្រី អាយុ៥៧ឆ្នាំ(បាត់ខ្លូន)

៥. ឈ្មោះ សូត្រ បូ ភេទប្រុស អាយុ៥៦ឆ្នាំ (រស់)

៦.ឈ្មោះសូត្រ ស៊ីម ភេទស្រី អាយុ ៥៦ឆ្នាំ (រស់)

៧.ឈ្មោះ សូត្រ សឹម ភេទស្រី អាយុ ៤៩ឆ្នាំ (រស់)

៨.ឈ្មោះសូត្រ ពៅ អាយុ ៤៨ឆ្នាំ (រស់)

៩.ឈ្មោះសូត្រ ប៊ន ភេទប្រុស អាយុ៤២ឆ្នាំ(ស្លាប់)

ទីកន្លែងកំណើត ភូមិត្រពាំងក្តុល ឃុំត្រាចទង់ ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ អាស័យដ្ឋានចុងក្រោយ រស់នៅភូមិអន្លង់ជ្រែ ឃុំ ប្រាំបីមុំ ស្រុកថ្ពង់ ខេត្តកំពង់ស្ពឺ។ កាលពីឆ្នាំ 1979 ខ្មែរក្រហមបានជម្លៀស​គាត់ឡើងភ្នំ មានគេឃើញគាត់ហើមជើងនៅលើភ្នំ ចុះមកវិញជាមួយគេមិនរួច ហើយបាត់ដំណឹង​តាំងពីពេលនោះមក។ សព្វថ្ងៃមិនដឹងរស់នៅទីណា បើបងប្អូនណា​បានស្គាល់រឺមានដំណឹង​ពីបុគ្គល​ត្រូវរកសូមមេត្តា ជួយផ្តល់​ដំណឹងដល់ទីស្នាក់ការកាកបាទក្រហមកម្ពុជា នៅតាម ខេត្ត-រាជធានី ដែលនៅជិតលោកអ្នកដោយក្តីអនុគ្រោះ។

ប្រសិនជាបង-ប្អូនណាមានមានដំណឹង ឬស្គាល់ឈ្មោះដែលរកដូចខាងលើ​អាចទាក់ទង់​មកលេខទូរស័ព្ទលេខ 023 881 511 012 229 191 និង 016 777 158។ #CRCRFL_TR:004/17

 

jQuery Carousel

កាកបាទក្រហមកម្ពុជាចូលរួមប្រគល់ជ័យលាភីការប្រកួតបាល់ទាត់យុវជនពិការ ខ្សោយសតិ


កក្រក ៖នៅព្រឹក​ថ្ងៃទី​៦ ខែមីនា​ ឆ្នាំ២០១៧​ នេះ ​កាកបាទក្រហម​កម្ពុជា​បានចូលរួម​អបអរ​សាទរ​ការប្រកួត​បាល់ទាត់​ និង​ប្រគល់ពាន​រង្វាន់​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន រ៉ានី ហ៊ុនសែន​ ប្រធាន​កាកបាទក្រហម​កម្ពុជា ​ក្រោមប្រធានបទ​៖ “ស្ត្រី​ កុមារពិការ​ និង​ការចូលរួម​ក្នុងវិស័យ​អប់រំ​ សង្គមកិច្ច​ សុខាភិបាល ​កីឡា ​និងសមភាព​យេនឌ័រ​ (Gender)”​ ជូនជ័យលាភី​ដែលបាន​ប្រកួត​ជម្រុះ​ផ្តាច់ព្រ័ត្ត​ ក្នុងចំណោម​កុមារ​ យុវជនពិការ​ ខ្សោយសតិ​បញ្ញា ​ចំនួន១២​អង្គការ​ ដែលពិធី​នេះប្រព្រឹត្ត​ទៅនៅ​តារាង​បាល់ទាត់​ហ្គោលស្ប៉ត​ រាជធានីភ្នំពេញ។ 

 

ក្នុងឱកាសនោះ​ លោកជំទាវ​ ម៉ែន នារីសោភ័គ អគ្គលេខាធិការ​រងទី ​១ កាកបាទក្រហម​កម្ពុជា ​បានពាំនាំ​ប្រសាសន៍ផ្តាំ​ផ្ញើគិត​គូរ សួរសុខ​ទុក្ខ ការអាណិត​អាសូរ​ និងក្តីស្រឡាញ់​ពីសំណាក់​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហម​កម្ពុជា ដែលជានិច្ចកាល​សម្តេច​តែងតែ​ជួយ​ឧបត្ថម្ភ ​និងលើកទឹកចិត្ត​ ចំពោះ​កុមារ​ទាំងអស់ ​ត្បិតមិនមាន​កាយសម្បទា​គ្រប់គ្រាន់ ​តែមានប្រាជ្ញា​អាច​ធ្វើអ្វីផ្សេង​ដូចគេឯង​ដែរ ហើយដែល​នេះ ជាការរួមចំណែក​មួយយ៉ាងធំ​ធេង​ក្នុងសង្គមជាតិ​ ឱ្យស្ថិត​ក្នុងការអភិវឌ្ឍ និង​ការកសាង​សុខសន្តិភាព​ ស្ថិរភាព ជូនបងប្អូន​ប្រជាពលរដ្ឋ។

 

លោក ចាន់ សារិន នាយកអង្គការ​ជំនួយ​នៃក្តីសង្ឃឹម​សម្រាប់​សហគមន៍ ​និងជាតំណាង​កុមារទាំងអស់​ បានថ្លែង​នូវក្តីសោមនស្ស​រីករាយ​ជាទីបំផុត​ ដែលមាន​ភ័ពវាសនា​បាន សម្តេចកិត្តិព្រឹទ្ធ​បណ្ឌិត ​ប៊ុន រ៉ានី ហ៊ុនសែន យកចិត្ត​ទុកដាក់​យ៉ាងខ្លាំង​ និងសូមជូន​ពរបវរ​មហាប្រសើរ​ជូន សម្តេចកិត្តិ​ព្រឹទ្ធបណ្ឌិត​ សូមប្រកបដោយ​សុខភាព​ល្អបរិបូណ៌ ​កម្លាំងមាំមួន​ អាយុ​យ៉ឺនយូរ ដើម្បីធ្វើ​ជាម្លប់ដល់ កុមារពិការ​ខ្សោយសតិបញ្ញា ​និងជនពិការ​ទូទៅដែរ។

 

សូមបញ្ជាក់ថា ៖ ជ័យលាភីលេខ១ ទទួលបាន ពានរង្វាន់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចំនួន១ និងថវិកា១លានរៀល។ ជ័យលាភីលេខ២ ទទួលបាន ​មេដាយពាន​រង្វាន់សម្តេច​កិត្តិព្រឹទ្ធ​បណ្ឌិត​ ចំនួន១ និងថវិកា ៨០ម៉ឺនរៀល។ ជ័យលាភី​លេខ ៣ ទទួលបាន ​មេដាយពាន​រង្វាន់សម្តេចកិត្តិ​ព្រឹទ្ធបណ្ឌិត ​ចំនួន១ និងថវិកា៦០ម៉ឺនរៀល។ ដោយ​ឡែក កុមារពិការ​ទាំងអស់​បុគ្គលិក​ គ្រូបង្វឹក ដែលចូលរួម​ក៏ទទួលបាន​ថវិកាមួយ​ចំនួនដែរ៕