អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
ដំណឹងសួរកបង-ប្អូន

ដំណឹងសួរកបង-ប្អូន

កាកបាទក្រហមកម្ពុជា បានទទួលពាក្យសុំស្រាវជ្រាវរកគ្រួសារ ដែលមានខ្លឹមសារដូចខាងក្រោម៖

នាងខ្ញុំឈ្មោះ សូត្រ ពៅ ភេទស្រី អាយុ ៤៨ឆ្នាំ សូមសួររកបងស្រីបងបង្កើតឈ្មោះ សូត្រ សើ ហៅ រី អាយុ ៥៧ ឆ្នាំ មុខរបរមុនបែក សិល្បៈតំបន់ មានឪពុកឈ្មោះ ស៊ុប សូត្រ ម្តាយឈ្មោះ គុច យ៉ាន មានបងប្អូនចំនួន៩នាក់ ដែលមានរាយនាមដូចខាងក្រោម៖

១. ឈ្មោះ សូត្រ សន ភេទ ស្រី អាយុ៦៩ឆ្នាំ ស្លាប់,

២. ឈ្មោះ សូត្រ ហុង ភេទស្រី អាយុ ៦៦ ឆ្នាំ

៣. ឈ្មោះ សូត្រ សូយ ភេទស្រី អាយុ ៥៩ឆ្នាំ (រស់)

៤.ឈ្មោះ សូត្រ សើ ភេទស្រី អាយុ៥៧ឆ្នាំ(បាត់ខ្លូន)

៥. ឈ្មោះ សូត្រ បូ ភេទប្រុស អាយុ៥៦ឆ្នាំ (រស់)

៦.ឈ្មោះសូត្រ ស៊ីម ភេទស្រី អាយុ ៥៦ឆ្នាំ (រស់)

៧.ឈ្មោះ សូត្រ សឹម ភេទស្រី អាយុ ៤៩ឆ្នាំ (រស់)

៨.ឈ្មោះសូត្រ ពៅ អាយុ ៤៨ឆ្នាំ (រស់)

៩.ឈ្មោះសូត្រ ប៊ន ភេទប្រុស អាយុ៤២ឆ្នាំ(ស្លាប់)

ទីកន្លែងកំណើត ភូមិត្រពាំងក្តុល ឃុំត្រាចទង់ ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ អាស័យដ្ឋានចុងក្រោយ រស់នៅភូមិអន្លង់ជ្រែ ឃុំ ប្រាំបីមុំ ស្រុកថ្ពង់ ខេត្តកំពង់ស្ពឺ។ កាលពីឆ្នាំ 1979 ខ្មែរក្រហមបានជម្លៀស​គាត់ឡើងភ្នំ មានគេឃើញគាត់ហើមជើងនៅលើភ្នំ ចុះមកវិញជាមួយគេមិនរួច ហើយបាត់ដំណឹង​តាំងពីពេលនោះមក។ សព្វថ្ងៃមិនដឹងរស់នៅទីណា បើបងប្អូនណា​បានស្គាល់រឺមានដំណឹង​ពីបុគ្គល​ត្រូវរកសូមមេត្តា ជួយផ្តល់​ដំណឹងដល់ទីស្នាក់ការកាកបាទក្រហមកម្ពុជា នៅតាម ខេត្ត-រាជធានី ដែលនៅជិតលោកអ្នកដោយក្តីអនុគ្រោះ។

ប្រសិនជាបង-ប្អូនណាមានមានដំណឹង ឬស្គាល់ឈ្មោះដែលរកដូចខាងលើ​អាចទាក់ទង់​មកលេខទូរស័ព្ទលេខ 023 881 511 012 229 191 និង 016 777 158។ #CRCRFL_TR:004/17

 

៨ ឧសភា ២០១៨

សេចក្តីប្រកាសព័ត៌មាន

ស្តីពី

ការប្រារព្ធទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០១៨

 

jQuery Carousel

ពិធីប្រកាសទទួលស្គាល់សមាសភាព គណៈកិត្តិយស និងគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកសុីធរកណ្តាល


សាខាកក្រកខេត្តព្រៃវែង៖​នៅព្រឹកថ្ងៃ​ទី០២ ​ខែមីនា​ ឆ្នាំ​២០១៧​ ឯកឧត្តម​ឧកញ៉ា ​សុខ ផេង​ អនុប្រធាន​អចិន្រ្តៃយ៍​គណៈកម្មាធិការ​សាខា ​បានអញ្ជើញ​ជាអធិបតី​ក្នុងពិធី​ប្រកាស​ទទួលស្គាល់​សមាសភាព​ គណៈ​កិត្តិយស​ និងគណៈកម្មាធិការ​អនុសាខា​កាកបាទក្រហម​កម្ពុជា​ស្រុកសុីធរកណ្តាល។


ក្នុងពិធីនេះ​មានការ​និមន្ត​ អញ្ជើញចូល​ពីសំណាក់​ ព្រះសង្ឃ ​ឯកឧត្តម ឧកញ៉ា លោក លោកស្រី សមាជិក សមាជិកា គណៈកម្មា​ធិការ​សាខា ក្រុមប្រតិបត្តិ​សាខា មន្រ្តី​អនុសាខា​ស្រុក មន្រ្តី​ការិយាល័យ​ជំនាញ​ជុំវិញស្រុក​ កងកម្លាំង​ទាំងបី ក្រុមកាកបាទក្រហម​ឃុំ អ្នកស្ម័គ្រចិត្ត​ ទីប្រឹក្សា​យុវជន យុវជន​កាកបាទក្រហម​កម្ពុជា យុវជន​កាយរិទ្ធ​ និងយុវជន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ សរុប ចំនួនប្រមាណ​ ៩០នាក់។

ក្នុងឱកាសនោះ​ ឯកឧត្តម​ បាននាំយក​នូវប្រសាសន៍ផ្តាំ​ផ្ញើ សាកសួរ​សុខ​ទុក្ខ និងក្តីនឹក​រលឹក​ពីសំណាក់​ ឯកឧត្តម​នាយឧត្តមសេនីយ៍​ នេត សាវឿន ប្រធាន​កិត្តិយស​សាខា និងឯកឧត្តម​ ជា សុមេធី​ ប្រធាន​គណៈ​កម្មាធិ​ការ​សាខា ពិសេស​ពី​សំណាក់ សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន រ៉ានី​ ហ៊ុនសែន​ ប្រធាន​កាក បាទក្រហមកម្ពុជា​ ជូនចំពោះ សមាជិក សមាជិកា ក្នុងអង្គពិធីទាំងមូល។

 

ឯកឧត្តម​ បានធ្វើការ​ផ្តាំផ្ញើដល់ ប្រធាន អនុប្រធាន សមាជិក សមាជិកា គណៈកម្មាធិការអនុសាខា ដែលទើប​ទទួលស្គាល់​នាពេលនេះ ត្រូវមាន​ទំនាក់ទំនង​ល្អ សាមគ្គីភាពផ្ទៃក្នុង និងត្រូវខិតខំយកចិត្តទុកដាក់ បំពេញ​ភារកិច្ច​ដែលថ្នាក់ដឹកនាំ​ប្រគល់ជូន​អោយបានល្អ​ គោរព​តាមគោលការ​ណ៍ គ្រឹះ​ទាំង៧ របស់​ចលនា ខិតខំ​កៀរគរ​រកថវិកា​ពីសប្បុរសជន និង​ដៃគូពាក់ព័ន្ធ។ 


ឯកឧត្តម ក៍បានអំពាវនាវ​ដោយស្មារតី​គាំទ្រនិង​ទឹកចិត្ត​មនុស្សធម៌​ពីសំណាក់​ព្រះសង្ឃ ​ព្រមទាំងសប្បុរសជនទាំងឡាយ​មេត្តាបន្ត​ជួយគាំទ្រ​ទាំងថវិកា ស្មារតី និង​សម្ភារៈដើម្បី​អោយ​អនុសាខាមានលទ្ធភាព​ជួយសង្រ្គោះ​ដល់ប្រជាពលរដ្ឋ​ដែលងាយរង​គ្រោះ និងរងគ្រោះព្រមទាំងគ្រួសារ​ក្រីក្រជួបការលំបាកដែលត្រូវការ ការជួយសង្រ្គោះពី កាកបាទក្រហមកម្ពុជា។