


ផ្តល់វគ្គយល់ដឹងមូលដ្ឋានជូនដល់ប្រឹក្សានិងយុវជនកាកបាទក្រហមកម្ពុជាប្រចាំវិទ្យាល័យព្រះយុគន្ធរ
សាខាកក្រករាជធានីភ្នំពេញ៖នាព្រឹកថ្ងៃទី០២ ខែមីនា ឆ្នាំ ២០១៧នេះ សាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ បានបើកវគ្គយល់ដឹងមូល ដ្ឋានរយៈពេល១ថ្ងៃជូនដល់ប្រឹក្សាយុវជន និងយុវជនកាកបាទក្រហមកម្ពុជាប្រចាំវិទ្យាល័យព្រះយុគន្ធរសរុបចំនួន១២៣នាក់ (ស្រី៥០នាក់) ។
ក្នុងវគ្គយល់ដឹងមូលដ្ឋាននេះគ្រូឧទ្ទេសនាមបានលើកយកមេរៀនចំនួន៥មកបង្ហាត់បង្ហាញរួមមាន៖
១/ ប្រវត្តិចលនាកាកបាទក្រហម អឌ្ឍចន្ទក្រហម និងសមាគមជាតិកាកបាទក្រហមកម្ពុជា
២/ តួនាទី និងភារកិច្ចយុវជនកាកបាទក្រហមកម្ពុជា
៣/ គ្រោះមហន្តរាយ និងការគ្រប់គ្រងគ្រោះមហន្តរាយ
៤/ សុវត្ថិភាពចរាចរណ៍ផ្លូវគោក
៥/ វិជ្ជាសង្គ្រោះបឋម ។
បន្ទាប់ពីដំណើរការវគ្គអស់រយៈពេលពេញ១ថ្ងៃប្រកបដោយជោគជ័យរួចមកជាលទ្ធផលយុវជនទទួលបាននិទ្ទេសល្អចំនួន៧០ភាគរយ និងមធ្យម៣០ភាគរយ ព្រមទាំងត្រូវបានរៀបចំពិធីបិទដោយមានការចូលរួមពីលោក គ្រួច សាមឿន នាយកប្រតិបត្តិសាខា ។
ទន្ទឹមនឹងការពាំនាំនូវសេចក្តីផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជាជូន ដល់លោកគ្រូអ្នកគ្រូជាទីប្រឹក្សាយុវជននិងក្មួយៗយុវជនកាកបាទក្រហមកម្ពុជា ទាំងអស់ លោកនាយកប្រតិបត្តិសាខាបានគូសបញ្ជាក់ថា៖ការ បើកវគ្គយល់ដឹងជូននាពេលនេះគឺដើម្បីជួយ ជាពន្លឺស្មារតីជូនក្មួយៗទាំងអស់ឲ្យបានយល់ដឹងពីសារៈសំខាន់ក្នុងការអនុវត្ត និងបំពេញភារកិច្ច បេសកម្មមនុស្សធម៏របស់ខ្លួនឲ្យបានកាន់តែល្អប្រសើរ និងទទួលបាននូវជោគជ័យថែមទៀត ៕