អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
jQuery Carousel

គ្រួសាររងគ្រោះដោយអគ្គិភ័យទទួលអំណោយពីកាកបាទក្រហមកម្ពុជា


កក្រក​ ៖​នៅព្រឹកថ្ងៃទី​២​ ខែមីនា​ ឆ្នាំ២០១៧​ នេះ​ កាកបាទក្រហម​កម្ពុជា​ ដែលមាន​សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ជាប្រធាន​ បានផ្តល់​គ្រឿង​ឧបភោគ-បរិភោគ​ សម្ភារៈប្រើប្រាស់​ និងថវិកាមួយចំនួន​ជូនប្រជាជន​ចំនួន​៤៨គ្រួសារ​ដែលបានទទួលរងគ្រោះដោយភ្លើង ឆេះផ្ទះ​ស្មើនឹង​៣៩ខ្នង​ កាលពីល្ងាច​ថ្ងៃម្សិលម៉ិញ​នេះ​ នៅខាងជើង​ស្ពាន​ជ្រោយចង្វារ​ ស្ថិតក្នុងភូមិ​១៦​ សង្កាត់ស្រះចក​ ខណ្ឌដូនពេញ​ រាជធានីភ្នំពេញ។

 

ក្នុងឱកាសនោះ ​លោកជំទាវ​ ម៉ែន​ នារីសោភ័គ​ អគ្គលេខាធិការ​រងទី ១​ កាកបាទក្រហម​កម្ពុជា បានពាំនាំ​ប្រសាសន៍ សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត ​ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហម​កម្ពុជា​ ដែលផ្តាំផ្ញើ​សួរសុខទុក្ខ​ ក្តីអាណិត​អាសូរ​ និងការ​សោកស្តាយ​ចំពោះ​ឧបទ្ទវហេតុ​ដែលបាន​កើតឡើង​ចំពោះ​ប្រជាជនទាំងអស់។​ លោកជំទាវ​ក៏បានអំពាវនាវ​ដល់ប្រជាជន​ សូមមាន​ការប្រុងប្រយ័ត្ន​ចំពោះការ​ប្រើប្រាស់​ភ្លើង​ និងចរន្ត​អគ្គិសនី​ ដែលជា​ប្រភព​នៃគ្រោះថ្នាក់​ និងបានលើកទឹកចិត្ត​សូមកុំអស់សង្ឃឹម​ ហើយប្រឹងប្រែងប្រកប​របរចិញ្ចឹ​មជីវិត​ ស្តារសេដ្ឋកិច្ចគ្រួសារ ឡើងវិញ។

 

គ្រួសាររងគ្រោះ​ទាំងអស់​បានថ្លែងអំណរគុណ​យ៉ាងជ្រាលជ្រៅ​ចំពោះ​សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត​ប្រធានកាកបាទក្រហមកម្ពុជា​ ដែលបានគិតគូរ​ ជួយដោះស្រាយ​ទុក្ខលំបាក​ដល់ប្រជាជន​រងគ្រោះជួបការលំបាក​បានទាន់​ពេលវេលា៕