


គ្រួសាររងគ្រោះដោយខ្យល់កន្ទ្រាក់ទទួលអំណោយពីសាខាកាកបាទក្រហមកម្ពុជាខេត្តឧត្តរមានជ័យ
សាខាកក្រកខេត្តឧត្តរមានជ័យ ៖ នាព្រឹកថ្ងៃទី១ ខែមីនា ឆ្នាំ២០១៧ សាខាកាកបាទក្រហមកម្ពុជា ខេត្តឧត្តរមានជ័យ ដឹកនាំដោយ ឯកឧត្តម ស ថាវី ប្រធានកិត្តិយសសាខា រួមជាមួយ ឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិក សមាជិការ គណៈកម្មាធិការសាខា អនុសាខា អ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ជូនដល់គ្រួសាររងគ្រោះដោយសារខ្យល់កន្ទ្រាក់ កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៧ សរុបចំនួន ៧៤គ្រួសារ ស្ថិតនៅ២សង្កាត់ ខេត្តឧត្តរមានជ័យ។
មានមតិសំណេះសំណាលក្នុងឱកាសនោះដែរ ឯកឧត្តម បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខនិងក្ដីនឹករលឹកពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្ដេចតែងតែគិតគូសុខទុក្ខប្រជាពលរដ្ឋក្រីក្រ ដែលមានទុក្ខលំបាក ជនរងគ្រោះ ជនងាយរងគ្រោះ គ្រប់ប្រភេទ ជាពិសេស ជនរងគ្រោះដោយសារខ្យល់កន្ត្រាក់ជាដើម ដោយមិនប្រកាន់រើសអើង វណ្ណៈ ជាតិសាសន៍ ព័ណ៍សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។
អំណោយដែលទទួលបានក្នុង ១គ្រួសារៗមាន ៖ អង្ករ ២៥គីឡូក្រាម ត្រីខ ១០កំប៉ុង មី ១កេស មុង១ ភួយ១ ក្រមា១ សារុង១ ទឹកស៊ីអ៊ីវ ៦ដប៕