អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
ដំណឹងសួរកបង-ប្អូន

ដំណឹងសួរកបង-ប្អូន

កាកបាទក្រហមកម្ពុជា បានទទួលពាក្យសុំស្រាវជ្រាវរកគ្រួសារ ដែលមានខ្លឹមសារដូចខាងក្រោម៖

នាងខ្ញុំឈ្មោះ សូត្រ ពៅ ភេទស្រី អាយុ ៤៨ឆ្នាំ សូមសួររកបងស្រីបងបង្កើតឈ្មោះ សូត្រ សើ ហៅ រី អាយុ ៥៧ ឆ្នាំ មុខរបរមុនបែក សិល្បៈតំបន់ មានឪពុកឈ្មោះ ស៊ុប សូត្រ ម្តាយឈ្មោះ គុច យ៉ាន មានបងប្អូនចំនួន៩នាក់ ដែលមានរាយនាមដូចខាងក្រោម៖

១. ឈ្មោះ សូត្រ សន ភេទ ស្រី អាយុ៦៩ឆ្នាំ ស្លាប់,

២. ឈ្មោះ សូត្រ ហុង ភេទស្រី អាយុ ៦៦ ឆ្នាំ

៣. ឈ្មោះ សូត្រ សូយ ភេទស្រី អាយុ ៥៩ឆ្នាំ (រស់)

៤.ឈ្មោះ សូត្រ សើ ភេទស្រី អាយុ៥៧ឆ្នាំ(បាត់ខ្លូន)

៥. ឈ្មោះ សូត្រ បូ ភេទប្រុស អាយុ៥៦ឆ្នាំ (រស់)

៦.ឈ្មោះសូត្រ ស៊ីម ភេទស្រី អាយុ ៥៦ឆ្នាំ (រស់)

៧.ឈ្មោះ សូត្រ សឹម ភេទស្រី អាយុ ៤៩ឆ្នាំ (រស់)

៨.ឈ្មោះសូត្រ ពៅ អាយុ ៤៨ឆ្នាំ (រស់)

៩.ឈ្មោះសូត្រ ប៊ន ភេទប្រុស អាយុ៤២ឆ្នាំ(ស្លាប់)

ទីកន្លែងកំណើត ភូមិត្រពាំងក្តុល ឃុំត្រាចទង់ ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ អាស័យដ្ឋានចុងក្រោយ រស់នៅភូមិអន្លង់ជ្រែ ឃុំ ប្រាំបីមុំ ស្រុកថ្ពង់ ខេត្តកំពង់ស្ពឺ។ កាលពីឆ្នាំ 1979 ខ្មែរក្រហមបានជម្លៀស​គាត់ឡើងភ្នំ មានគេឃើញគាត់ហើមជើងនៅលើភ្នំ ចុះមកវិញជាមួយគេមិនរួច ហើយបាត់ដំណឹង​តាំងពីពេលនោះមក។ សព្វថ្ងៃមិនដឹងរស់នៅទីណា បើបងប្អូនណា​បានស្គាល់រឺមានដំណឹង​ពីបុគ្គល​ត្រូវរកសូមមេត្តា ជួយផ្តល់​ដំណឹងដល់ទីស្នាក់ការកាកបាទក្រហមកម្ពុជា នៅតាម ខេត្ត-រាជធានី ដែលនៅជិតលោកអ្នកដោយក្តីអនុគ្រោះ។

ប្រសិនជាបង-ប្អូនណាមានមានដំណឹង ឬស្គាល់ឈ្មោះដែលរកដូចខាងលើ​អាចទាក់ទង់​មកលេខទូរស័ព្ទលេខ 023 881 511 012 229 191 និង 016 777 158។ #CRCRFL_TR:004/17

 

កាកបាទក្រហមកម្ពុជាផ្តល់អំណោយមនុស្សធម៌ជូនសមាគមស្នាមញញឹមថ្មីនៃក្តីសង្ឃឹមរបស់កុមារ


កក្រក ៖​នៅព្រឹក​ថ្ងៃទី​១​ ខែមីនា​ ឆ្នាំ២០១៧​ នេះ​កាកបាទក្រហម​កម្ពុជា​ ដែល មាន​សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ជាប្រធាន​ បានផ្តល់​អំណោយ​មនុស្សធម៌​ជូនសមាគម​ស្នាមញញឹមថ្មី​នៃក្តីសង្ឃឹម​របស់កុមារ​ ដែលមាន​បុគ្គលិក​៤នាក់ និងកុមារ​កំព្រា២២នាក់​ស្ថិតនៅភូមិក្រសាំង​ ឃុំជើងកើប​ ស្រុកកណ្តាលស្ទឹង​ ខេត្តកណ្តាល។

 

ក្នុងឱកាស​សំណេះសំណាល​ និងប្រគល់​អំណោយ​នោះ លោកជំទាវ​ ម៉ែន​ នារីសោភ័គ​ អគ្គលេខាធិការរងទី ១​ កាកបាទក្រហមកម្ពុជា​ បានពាំនាំ​ប្រសាសន៍ សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន រ៉ានី ហ៊ុនសែន​ ប្រធានកាកបាទក្រហមកម្ពុជា​ ដែលផ្តាំ​ផ្ញើ​គិតគូរ​ សួរសុខទុក្ខ​ ការអាណិត​អាសូរ​ក្តីស្រឡាញ់​ចំពោះ ក្មួយៗ​កុមារទាំងអស់ ដែលរស់នៅ​ក្នុងសមាគម​ស្នាមញញឹមថ្មី​នៃក្តី​សង្ឃឹម​របស់កុមារ។ ទន្ទឹមនឹង​នោះ លោកជំទាវ បានផ្តាំផ្ញើ​ដល់ក្មួយៗ​កុមារ​ទាំងអស់​ ត្រូវចេះថែទាំ​សុខភាព​ឱ្យបានល្អ​ ទម្លាប់ហូបស្អាត​ និងផឹកទឹកដាំឆ្អិន​ ហើយត្រូវចេះស្រឡាញ់ សាមគ្គីគ្នា ជួយគ្នាទៅវិញ-ទៅមកប្រៀប​ដូចបងប្អូន​បង្កើត​ ពិសេស​ ត្រូវជៀសឱ្យឆ្ងាយពីការ​សេពគប់​មិត្តមិនល្អ​ ឬការប្រើប្រាស់គ្រឿងញៀន​ ដោយខិតខំ​សិក្សា​រៀនសូត្រ​ដើម្បីអនាគត​ល្អរបស់ខ្លួន។

 

ឆ្លើយតបទៅ​នឹងអំណោយដ៏​ថ្លៃថ្លា​ទាំងនេះ បុគ្គលិក​ និងកុមារទាំងអស់​ បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅ​ចំពោះ សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត ​ដែលជាមាតា​មនុស្សធម៌​ តែងមាន​ចិត្តសប្បុរស​ និងក្តីអាណិត​អាសូរ​ចំពោះជន​ទាំងឡាយ​ដែលជួបការ​លំបាក ដោយមិនមាន​ការរើសអើង​ វណ្ណៈ ពូជសាសន៍ ពណ៌សម្បុរអ្វីឡើយ។ ពួកគាត់សូមជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងសម្តេចតេជោ សូមមានសុខភាពល្អ អាយុ​យ៉ឺនយូរដើម្បី​ធ្វើជាម្លប់ដ៏​កក់ក្តៅរបស់ក្មួយៗកុមារ​ និងជនងាយ​រងគ្រោះឲ្យបាន​យូរអង្វែងតទៅ។

 

អំណោយដែល​បានផ្តល់​ជូនសមាគម រួមមាន ៖ អង្ករ ២តោន​ និង១០០គីឡូក្រាម មី ២០កេស ត្រីខ ២០០កំប៉ុង ទឹកបរិសុទ្ធ ៥កេសធំ ទឹកត្រី ៥យួរ ទឹកស៊ីអ៊ីវ ៥យួរ អាហារវីតាមីន ៥កេស ស្មើនឹង ១៨០កញ្ចប់ បង្គន់ផ្លាស្ទីក​ ១០​ ម៉ូតូកង់បីសម្រាប់ដឹកសិស្ស​ ១គ្រឿង​ និងថវិកា ៥លានរៀល។ ដោយឡែក កុមារទាំង ២២នាក់ ម្នាក់ៗទទួលបាន ៖ មុង១ ភួយ១ សារុង១ ក្រមា១ និងថវិកា ២ម៉ឺនរៀល។​ រីឯ​ បុគ្គលិក​ ៤នាក់​ ម្នាក់​ ៖​ មុង១ ភួយ១ សារុង១ ក្រមា១ និងថវិកា ៥ម៉ឺនរៀល៕