អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
សេចក្តីជូនដំណឹងស្តីពីការវះកាត់ ឆែបមាត់ ឆែបក្រអម មាត់ធ្មេញ និងពិការមុខមាត់ផ្សេៗ
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
jQuery Carousel

ពិធីប្រគល់អណ្តូងទឹកស្អាតរបស់កាកបាទក្រហមកម្ពុជានីស្រុកកែវសីមា


សាខាកក្រកខេត្តមណ្ឌលគិរី ៖​នាព្រឹកថ្ងៃ​ទី១ ​ខែមីនា​ ឆ្នាំ២០១៧​ នេះកាកបាទក្រហម​កម្ពុជា​ ដែលមាន​សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន រ៉ានី ហ៊ុនសែន​ ជាប្រធាន ​បានប្រគល់​ឱ្យប្រើប្រាស់​ជាផ្លូវការ​អណ្តូងទឹក​ស្អាត​ ចំនួន១៣ (មានលេខរៀង​ពីទី ០៦៦ ដល់ទី ០៧៨) ដោយមាន​ការចូលរួម​ពីសំណាក់ ​ឯកឧត្តមវេជ្ជ. អ៊ុយ សំអាត នាយក នាយកដ្ឋាន​គ្រប់គ្រង​គ្រោះមហន្តរាយ ​កាកបាទក្រហម​កម្ពុជា ​និងឯកឧត្តម​ ស្វាយ សំអ៊ាង ប្រធាន​គណៈកម្មាធិការ​សាខា ​និងមានការ​អញ្ជើញ​ចូលរួម​ពី សមាជិក សមាជិកា គណៈកម្មាធិការ​សាខា ព្រមទាំង​នាយក សមាជិក សមាជិកា សាខា និង​អនុសាខា ​ជូនប្រជាជន​នៅតំបន់ដាច់ស្រយាល​និងផ្លូវ​ពិបាក​ធ្វើដំណើរ​ ព្រមទាំង​ខ្វះខាតទឹក​ប្រើប្រាស់​ចំនួន ២៤២គ្រួសារ ​ស្មើនឹង ១,២០៣នាក់ រស់នៅឃុំស្រែខ្ទុម និងឃុំស្រែឈូក នៃស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី។

 

ទន្ទឹមនឹង​ប្រសាសន៍ផ្តាំ​ផ្ញើសួរ​សុខទុក្ខ​ពីសំណាក់ ​សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត​ប្រធាន ​នៅក្នុង​ពិធីប្រគល់​អណ្តូងទឹក​ទាំងនោះ ឯកឧត្តមវេជ្ជ. បានផ្តាំផ្ញើ​ដល់ប្រជាពលរដ្ឋ​ទាំងអស់ ​សូមថែរក្សា​សុខភាព​ឱ្យបានល្អ ដោយ​ត្រូវបរិភោគ​ទឹកដាំពុះ និងរាល់ពេល​ធ្វើទៅ​ទីជិត​ឬឆ្ងាយ សូមកុំទៅ​តែម្នាក់ឯង ជាពិសេស​បងប្អូនជាស្ត្រី ព្រោះស្ថានភាព​ភូមិសាស្ត្រ​នៅទីមាន​សភាពស្ងាត់ និងព្រៃ​ច្រើន ព្រមទាំងផ្លូវ​ពិបាក​ធ្វើដំណើរ​ ដើម្បី​ការពារ​គ្រោះថ្នាក់​ដែលកើតមាន​ឡើងដោយយថាហេតុ​។ បន្ថែមពី​លើនេះទៅទៀត​ សូមបងប្អូន ជៀស​ឲ្យឆ្ងាយ​ពីគ្រឿងញៀន ​និងគ្រឿងស្រវឹង​ផ្សេងៗ ព្រមទាំង​កុំរើសអើង​អ្នករស់នៅ​ជាមួយ​មេរោគ​អេដស៍ និងត្រូវចូលរួម​ថែរក្សា​នូវសមិទ្ធផល​ទាំងនេះ​ឱ្យបានគង់វង្ស​យូរអង្វែង។

 

ប្រជាពលរដ្ឋចំនួន ២១៥នាក់ ដែលចូលរួមក្នុងពិធីនោះ មានក្តីរីករាយឥត​ឧបមា​ក្រោយ​ទទួលបាន​សមិទ្ធផល​ថ្មីនេះ ហើយស្ត្រី​ម្នាក់ៗ​ទទួល​បាន សារុង ១ រីឯបុរសម្នាក់ៗទទួលបាន ក្រមា១ ដោយឡែកចាស់ៗទួលបានថវិកាមួយចំនួនបន្ថែមទៀត។

សូមបញ្ជាក់ផងដែរថា គិតចាប់តាំងពីឆ្នាំ២០១០ រហូតដល់ឆ្នាំ២០១៦ កន្លងទៅនេះកាកបាទក្រហមកម្ពុជា បាន​ដោះស្រាយបញ្ហា​ទឹកស្អាត​ជូនប្រជាពលរដ្ឋ​បានរាប់ម៉ឺន​គ្រួសារ​នៅទូទាំង​ប្រទេស ក្នុងនោះ ​បានផ្តល់អណ្តូង​ទឹកស្អាត (អណ្តូងស្នប់-លូចំរុះ) ស្រះទឹក​សហគមន៍ និងស៊ីទែន​ទឹកបាន​សរុបចំនួន​រាប់ពាន់អណ្ដូង ហើយបាន និងកំពុងផ្តល់ជូនប្រជាពលរដ្ឋជាបន្តបន្ទាប់ទៀត៕