អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
jQuery Carousel

កម្មវិធីពិនិត្យផ្ទៃពោះនិងអប់រំសុខភាពនៅឃុំពាមរាំងខេត្តកណ្តាល


កក្រក ៖នៅព្រឹកថ្ងៃទី​​២៨​ ​​ខែកុម្ភៈ​​ ឆ្នាំ២០១៧នេះ​​ កាកបាទក្រហមកម្ពុជា​​ដែលមាន​​សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាននិងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិដើម្បីសុខភាពស្រ្តី​ និងកុមារបានចាត់តាំងឯកឧត្តម ពិត ចំណាន សមាជិកគណៈកម្មាធិការកណ្តាលកាកបាទក្រហមកម្ពុជាដឹកនាំមន្ត្រី-បុគ្គលិកសាខា​អនុសាខ​ អ្នកស្ម័គ្រចិត្ត និងសមាជិកយុវជនកាកបាទក្រហមកម្ពុជា​ដែលមានជំនាញពេទ្យឆ្មប មកពីសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលបានរៀបចំកម្មវិធីពិនិត្យផ្ទៃពោះ​អប់រំសុខភាពនិងផ្តល់ថ្នាំបង្ការមួយចំនួនជូនស្ត្រីមានផ្ទៃពោះ សរុបប្រមាណ ៤៦នាក់អញ្ជើញមកពីភូមិចំនួន៤ស្ថិតក្នុងឃុំពាមរាំង ស្រុកលើកដែក ខេត្តកណ្តាល នាទីស្នាក់ការប៉ុស្តិ៍សុខភាពបណ្តោះអាសន្នស្ថិតក្នុងភូមិពាមរាំងលើ។


ក្នុងពិធីសំណេះសំណាលជាមួយបងប្អូនស្ត្រីទាំងអស់ដែលបានចូលរួមនាឱកាសនោះ ឯកឧត្តម ពិត ចំណាន បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធានកាកបាទក្រហមកម្ពុជាដោយគូសបញ្ជាក់ពីអនុសាសន៍សំខាន់បីរបស់សម្តេច គឺ៖


១/ សូមឱ្យស្ត្រីមានគភ៌ទាំងអស់​អញ្ជើញទៅពិនិត្យសុខភាព ពិគ្រោះយោបល់ជាមួយគ្រូពេទ្យ ឬឆ្មបជំនាញនៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលនៅជិតផ្ទះបងប្អូនតាមកាលកំណត់ និងត្រូវទទួលយកសេវាបង្ការព្យាបាលថែទាំទៀងទាត់ និងទៅសម្រាលកូននៅមណ្ឌលសុខភាព មន្ទីរពេទ្យ ជាមួយគ្រូពេទ្យ ឬឆ្មបជំនាញដែលបានទទួលការបណ្ដុះបណ្ដាលត្រឹមត្រូវ។


២/ សូមឱ្យថ្នាក់ដឹកនាំ​​មន្ត្រីរាជការ​​បុគ្គលិកសុខាភិបាល អ្នកផ្តល់សេវាទាំងអស់ ពង្រីកចំណេះដឹង និងពង្រឹងសមត្ថភាពដើម្បីកាត់បន្ថយការស្លាប់របស់មាតា ការស្លាប់របស់ទារកក្នុងផ្ទៃ ការស្លាប់របស់ទារកទើបនឹងកើត និងការស្លាប់របស់កុមារក្រោមអាយុ៥ឆ្នាំ ឲ្យបានសម្រេចតាមគោលដៅដែលបានកំណត់ទុក។


៣/ សូមអំពាវនាវដល់គ្រប់ស្ថាប័នពាក់ព័ន្ធទាំងអស់ ទាំងជាតិ និងអន្តរជាតិ សូមជួយ និងបន្តជួយវិនិយោគ គាំទ្រដល់ការងារសុខភាពមាតា ទារក និងកុមារនៅកម្ពុជា។


ក្នុងឱកាសកម្មវិធីពិនិត្យផ្ទៃពោះ និងអប់រំសុខភាពនេះ ស្ត្រីមានផ្ទៃពោះ ចំនួន៤៦នាក់ បានទទួលអំណោយមនុស្សធម៌ពីកាកបាទក្រហមកម្ពុជាបន្ថែមទៀត ម្នាក់ៗមួយកញ្ចប់ឃីត ដែលរួមមានមុង ​១ ភួយ១ សារុង១