អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
jQuery Carousel

ប្រជាពលរដ្ឋងាយរងគ្រោះបំផុតមកពីស្រុកសៀមប៉ាងទទួលអំណោយពីកាកបាទក្រហមកម្ពុជា


សាខាកក្រកខេត្តស្ទឹងត្រែង ៖​នៅព្រឹក​ថ្ងៃទី​២៧ ​ខែកុម្ភៈ​ ឆ្នាំ២០១៧នេះ ​ឯកឧត្តមវេជ្ជ.​អ៊ុយ សំអាត​ នាយក​នាយកដ្ឋាន​គ្រប់គ្រង​គ្រោះមហន្តរាយ ​កាកបាទក្រហម​កម្ពុជា ​និង​មាន​ការអញ្ជើញ​ចូលរួម​ពីឯកឧត្តម ឈាង ឡាក់ ប្រធាន​គណៈកម្មាធិការ​សាខា និង​លោក លោកស្រី ដែលជា​សមាជិក សមាជិកា​គណៈកម្មាធិការ​សាខា និង​អនុសាខា បានអញ្ជើញ​ចុះសួរសុខទុក្ខ​ និងនាំយក​អំណោយ​មនុស្សធម៌ ​របស់កាកបាទក្រហម​កម្ពុជា ដែលមាន​សម្ដេច​កិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ចែកជូន​ដល់ប្រជាពលរដ្ឋ​ងាយរងគ្រោះ​បំផុតចំនួន​១៩១គ្រួសារ​ មកពី​៥ឃុំ ស្រុកសៀមប៉ាង ខេត្ត​ស្ទឹងត្រែង​ ដែលពិធីនេះ​ប្រព្រឹត្ត​ទៅក្នុង​បរិវេណ​សាលាស្រុក​សៀមប៉ាង។

 

នៅក្នុងឱកាស​សំណេះសំណាល​ជាមួយ​គ្រួសារ​ទទួលផល​ ឯកឧត្តមវេជ្ជ. បាន​មានប្រសាសន៍​ផ្ដាំផ្ញើ​សួរសុខទុក្ខ​ពីសំណាក់ សម្ដេចកិត្តិ​ព្រឹទ្ធ បណ្ឌិត​ ប្រធាន​កាកបាទក្រហម​កម្ពុជា ដល់បងប្អូន​ប្រជាពលរដ្ឋងាយ​រងគ្រោះបំផុត​ទាំងអស់ និងបានណែនាំ​ដល់​បងប្អូន សូមថែរក្សា​អនាម័យ និងពិសារ​ទឹកឆ្អិន។ ជាងនេះទៅទៀត សូមបងប្អូនទាំងអស់ សូមកុំពិសារគ្រឿងស្រវឹង និងត្រូវមានស្មារតីប្រុងប្រយ័ត្ន ជានិច្ចនៅពេលធ្វើ ដំណើរ ទៅទីជិតឬឆ្ងាយ ព្រមទាំងកុំរើសអើងអ្នករស់នៅជាមួយមេរោគអេដស៍។

 

ប្រជាពលរដ្ឋងាយរងគ្រោះទាំងអស់បានថ្លែងអំណរគុណដល់កាកបាទក្រហមកម្ពុជាដែលមានសម្ដេច ព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ គង់ប្រថាប់ជាព្រះប្រធានកិត្តិយស និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតជាប្រធាន ជានិច្ចកាលតែងតែយកព្រះទ័យ និងចិត្តទុក ដាក់ចំពោះប្រជាពលរដ្ឋដែលងាយរងគ្រោះ គ្រប់ទិសទីដោយមិនប្រកាន់វណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។